ភាគ៧

914 107 22
                                    

នៅថ្ងៃត្រង់បានចូលមកដល់ គ្រប់គ្នាអង្គុយនៅតុអាហារ ម្នាក់ៗមានស្នាមញញឹុមនៅលេីផ្ទៃមុខគ្រប់ៗគ្នា ភាពស្និទ្ធស្នាលពូនិងក្មួយធ្វើអោយអ្នកជាឪពុកក៏ច្រណែនឡើង អត់មិនបានក៏លូកមាត់ :

« ហេមៗ! ជេយ៉ុន...ឆាប់មកអង្គុយនៅជិតលោកប៉ាវិញ ស្រួលប៉ាបេះឆ្អឹងត្រីអោយកូន អ្នកផ្សេងគ្មានបទពិសោធន៍ទេ » លោកប៉ានេះឈ្នានីសមិនណយទេ ជុងហ្គុកប្រាប់កូនប្រុសដែលអង្គុយជិតលោកពូឆ្ងាយពីលោកប៉ា ខណៈពេលដែលលោកពូកំពុងតែបេះឆ្អឹងត្រីអោយក្មួយ

« ម៉េចក៏ដឹងថាខ្ញុំគ្មានបទពិសោធន៍ បងប្រុស?! នេះអាយុប្អូនច្រើនហើយមិនមែនជាក្មេងពាលដេីរទាត់ខ្យល់ឡេឡឺមិនដឹងខ្យល់ឯណា » ប្អូនតបវិញដោយមិនភ្លេចស្នាមញញឹមចម្អកបងប្រុស ធ្វើអោយបងប្រុសខាំមាត់ខ្លួនក្រឹបព្រោះកូនប្រុសខ្លួនក៏ណាស់ទៀតតាមលោកពូតែម្ដងហើយ :

« ពិតមែនហើយលោកពូ បេះឆ្អឹងអោយខ្ញុំបានល្អជាងប៉ាទៀតហ៎ »

« ជេយ៉ុន?! កូនត្រូវពូផ្លុំត្រចៀកកូនហេីយ ឆាប់មកជិតប៉ាអោយលឿនឡើង មិនអញ្ចឹងទេ ប្រយ័ត្នលោកពូកូនចាប់សុីណា »

« បានហើយលោកប៉ា កូនធំហើយមិនមែនក្មេង » នាយតូចអោបដៃកែវភ្នែកក្រឡេបក្រឡាប់ហាក់ដូចជាចេះធុញទ្រាន់មនុស្សចាស់ ឯលោកប៉ាក៏គ្រវីក្បាលហួសចិត្តយ៉ាងខ្លាំង

« និស្ស័យឆាប់មួម៉ៅបែបនេះ ចរិកកាត់ទៅអ្នកណាគេណ៎?? » ជុងហ្គុក ធ្វើជាមិនដឹងអី ស្របពេលកែវភ្នែកសម្លឹងមើលទៅបណ្ដូលចិត្តដែលអង្គុយនៅជិតខ្លួនកំពុងចិតសម្បកផ្លែឈេី

« នែ៎?! យីហុី...និយាយគ្នាតែឪកូន មកអូសទាញអូនចូលធ្វើអី? » ថេយ៉ុង ទម្លាក់កាំបិត អាការៈសត្វខ្លាចេញមកទៀតហើយ នោះគឺគេកំពុងមានផ្ទៃពោះថែមទៀតនោះអី

« អ្នកណាអូសអូនចូល? បងមិនដឹងរឿង »

« ហើយនិយាយអម្បាញ់មិញនេះ ភ្នែកហ្នឹងសម្លឹងអ្នកណា? សម្លឹងឆ្កែរឺ? »

« ហ្នឹងហើយបងសម្លឹងមេីលអាបេមអីតេី »

« មនុស្សចម្កួតតតតត! » អត់មិនបានក៏ត្រូវភរិយាចាប់មួលត្រចៀក ធ្វើអោយអ្នកជាប្ដីស្រែកទាំងឈឺ ធ្វើអោយពូនិងក្មួយអង្គុយមេីលគេទាំងអស់សំណើច

BE UR FAV PERSON ( COMPLETED ) Onde histórias criam vida. Descubra agora