ស្មានខុសហើយ!
ស្មានខុសទាំងអស់!
គិតថាគេមិនហ៊ានបាញ់!
តែ...
« ចន ជេយ៉ុន!!! » កែវភ្នែករហ័សក្រឡេកទៅឃើញកាំភ្លេីងមួយដេីមដែលបានលេីកឡើងមកសម្ដៅទៅគោលដៅទេីបសម្លេងដង្ហើយឈ្មោះក៏ត្រូវភ្លាត់មុនពេលគេត្រូវចូលទៅអោបកាយមនុស្សជាទីស្រឡាញ់
" ផាំង* "« លោកពូ!!! » ស្របពេលសម្លេងកាំភ្លេីងបានផុតទៅ ទឹកភ្នែកស្រក់កាន់តែខ្លាំងនៅពេលដែលអ្នកនៅចំពោះមុខគឺលោកពូបានអោបរឹតកាយរបស់គេជាប់ទេីបគេត្រូវតក់ស្លុតស្ទេីរគាំងបេះដូង ក្រោយដឹងថាគ្រាប់កាំភ្លេីងច្បាស់នឹងត្រូវលោកពូ
តែគិតខុសហើយ...គិតខុសទាំងអស់គ្នាហ្នឹង! គ្រាប់កាំភ្លេីងមិនបានតម្រង់ទៅនរណាម្នាក់នោះទេ ផ្ទុយទៅវិញវាបែរជាសំដៅឡើងទៅខាងលេីទៅវិញក្រោមស្នាដៃរបស់ចន ជុងហ្គុកតែប៉ុណ្ណោះ ។ គេគ្រាន់តែបាញ់ឡើងក្នុងបំណងបំភ័យគ្រប់គ្នាអោយទម្លាក់កាំភ្លើងចុះហើយគ្រប់គ្នាក៏ទម្លាក់ពិតមែន!
« ពូ...ហ្ហឹកៗ... » ជេយ៉ុនលេីកដៃអោបកាយរបស់គេយ៉ាងណែន ហើយមិនដឹងនោះទេថាគេមិនបានត្រូវគ្រាប់កាំភ្លេីងនោះឡេីយ គ្រប់គ្នាក៏គិតដូចជាជេយ៉ុននោះដែរតែក្រោយមកសម្លេងមានអំណាចក៏បន្លឺឡេីង
« មិនចឹងមិនទម្លាក់កាំភ្លើងចុះទេ! » ជុងហ្គុក ស៊កកាំភ្លេីងសៀតចូលចង្កេះខោវិញ លឺបែបនេះគ្រប់គ្នាក៏ដកដង្ហើមវែងភ័យចង់ដាច់ពោះទៅហេីយ
« ពូ? » លឺលោកប៉ានិយាយហើយ ជេយ៉ុនក៏ជ្រួញចិញ្ចេីមឡើងមក ការពិតលោកពូមិនបានត្រូវមួយគ្រាប់ទេតែនៅពេលនេះលោកពូបែរជាអោបគេដដែលព្រមទាំងមិនលែងទៅវិញ
« សុំទោស » គេសុំទោសម្ដងហើយម្ដងទៀត ឆ្លៀតឱកាសនេះគេក៏មកសុំទោសដដែល ហើយក៏សង្ឃឹមថាការសុំទោសរបស់គេនឹងអាចទទួលបាននូវការអភ័យទោសពីក្មួយបានខ្លះ
គ្រប់គ្នាសម្ងំនៅស្ងៀម ភ្នែកតម្រង់ទៅពីរនាក់ពូក្មួយទេដែលកំពុងអោបរឹតគ្នាយ៉ាងណែន ម្នាក់ៗមេីលមិនហ៊ានចូលជិតព្រោះមិនចង់ធ្វេីជាមាជ្រែក ជាពិសេសនោះគឺ ចន ជុងហ្គុក ។ គេសម្លឹងមេីលប្អូនប្រុសទាំងក្ដុកក្ដួលក្នុងចិត្តនៅពេលគេលេីកកាំភ្លេីងបាញ់នោះ គេឃើញច្បាស់ណាស់ថាប្អូនរបស់គេបានព្យាយាមចូលទៅរងជំនួសកូនប្រុសរបស់គេ បែបនេះហើយអោយគេចង់ចូលទៅបំបែកបំបាក់ម៉េចនឹងបាន?
![](https://img.wattpad.com/cover/330491543-288-k114923.jpg)
CZYTASZ
BE UR FAV PERSON ( COMPLETED )
Romansដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...