ភាគ១៣

988 94 11
                                    

ស្អីគេ?
ចាប់ថេីប?
ថេីបក្នុងឡាន?
មនុស្សដូចចន ជេយ៉ុននេះចាំតែខ្លាច?

« លោកពូណានិយាយអីបែបហ្នឹង? ដូចពពួកមនុស្សរោគចិត្ត » ជេយ៉ុន ខាំមាត់ស្ដីអោយលោកពូដោយអារម្មណ៍ទេីសទាល់ ទាំងដែលក្នុងចិត្តពេលនេះចង់អោយលោកពូធ្វើដូចមាត់ ចង់អោយគេលោកពូចាប់គេថេីបអោយលឿនៗ ចង់ស្គាល់ណាស់រសជាតិត្រូវមនុស្សខ្លួនស្រឡាញ់ចាប់ថេីប តេីវាបែបណាទៅណ៎?

« អត់ទេ! ពូអត់បាននិយាយអីផង » ហុីសុឹង ញាក់ស្មាទៅវិញថែមទាំងញោចចុងមាត់ ក្រសែភ្នែកគេលួចដៀងមេីលទឹកមុខច្រឡោតរបស់ក្មួយប្រុសដែលមេីលមកគេដូចជាមិនសុខចិត្ត
« ថេីបឥឡូវតែម្ដងទៅ បេីមិនសុខចិត្ត »

« មិនសុខចិត្តស្អីគេ? ខ្ញុំមិនទាំងបាននិយាយអីផង »

ជេយ៉ុនអឹបខ្នងជាមួយពូុកវិញហើយក៏ក្រពាត់ដៃឡេីងម្ដងទៀត នៅទីបំផុតឡានក៏បានបេីកមកដល់ក្លឹបកម្សាន្តមួយកន្លែង ហុីសុឹងចតឡានអែបគៀននៅនឹងផ្លូវរីឯនាយតូចវិញក៏ប្រញាប់ប្រញាល់ទាញខ្សែក្រវាត់ចេញពីខ្លួន ហើយក៏ហូតទូរស័ព្ទចេញពីកាបូបធ្វេីជាចុចបន្តិច
« អោយលេខទូរស័ព្ទមក » ជេយ៉ុន ហុចទូរស័ព្ទខ្លួនអោយទៅលោកពូ ជាហេតុធ្វើអោយលោកពូជ្រួញចិញ្ចេីមឆ្ងល់មុននឹងសួរ

« យកធ្វើអី? »

« ទុកខលញ៉ែទេដឹង? » ចេះសួរទៅកេីត លោកពូអេីយ! ជេយ៉ុនអស់សំណើចក្នុងចិត្តយ៉ាងខ្លាំងទេីបព្យាយាមលេងសេីចជាមួយលោកពូ ចាំមេីលណា លោកពូដឹងតែធ្វើមុខស្លឺៗដាក់គេទៀតហេីយ

« ***** » ហុីសុឹងប្រាប់លេខទូរស័ព្ទទៅកាន់ក្មួយប្រុសដោយមិនស្ទាក់ស្ទើរហើយក៏មិនចម្លែកចិត្តអីច្រើន មិនទៅកំណាញ់ទេត្រឹមលេខទូរស័ព្ទគេមួយខ្សែនោះគេដឹងថាជេយ៉ុនគ្មានគិតអីតែផ្ដាសនោះឡើយ

« អូ! ចិត្តងាយដល់ម្លឹងផង? » ជេយ៉ុនទាញទូរស័ព្ទមកវិញសម្លឹងមើលលេខទូរស័ព្ទលោកពូនៅក្នុងអេក្រង់ទូរស័ព្ទហើយក៏ងាកមកសួរលោកពូថែមទាំងញោចចុងមាត់ដាក់លោកពូទៀតផង បន្ទាប់មកក៏ទាញក្រេមចេញពីកាបូបមកលាបលេីបបូរមាត់ ហើយក៏បាញ់ទឹកអប់ត្រង់ប្រឡោះកឆ្វេងស្ដាំ ដោយមិនចាប់អារម្មណ៍ថាលោកពូកំពុងតែសម្លឹងមេីលមកគេនោះឡើយ
« ស្អាតនៅលោកពូ? » ជេយ៉ុន ញញឹមហើយងាកមុខឆ្វេងស្ដាំដេីម្បីអោយលោកពូពិនិត្យមេីល ឯលោកពូវិញរៀងខឹងចិត្តបន្តិចគ្រាន់តែចូលក្លឹបសោះ ធ្វើខ្លួនបាញ់ទឹកអប់អីណាស់ណា? គិតចង់ពង្វក់អ្នកណាគេហ្នឹង???ចំមែនហើយ ក្មួយប្រុសម្នាក់នេះ

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now