ភាគ៤៨

894 100 31
                                    

« អ្ហឹកៗ...ហុីសុង!!!! » ជេអុីនរលាស់ដៃបងប្រុសចេញមិនបង្អង់យូរក៏ស្រវ៉ារត់ទៅអោបកាយរបស់អ្នកខាងមុខទាំងទឹកភ្នែកហូររហាមដោយការរំភេីបចិត្តក្រោយលឺសម្ដីរបស់គេហេីយ
« អូនដឹងថាបងក៏នៅតែស្រឡាញ់អូន.. »

« នៅទីនេះមិនបាច់ទៅឯណាឆ្ងាយទេ បងនឹងមេីលថែអូនរហូតដល់ជា » គេលេីកដៃអង្អែលថ្ពាល់អ្នកចំពោះមុខថ្នមៗ

« អូននឹងនៅជាមួយបង...អូននឹងមិនទៅណាឆ្ងាយពីបងទេព្រោះអូនស្រឡាញ់បងខ្លាំងណាស់... »

« ឯងគិតច្បាស់ហើយមែនទេជេអុីន?!!! » ចេនសង្កត់សម្លេងសួរទៅកាន់ប្អូនប្រុសមួយរំពេច

« ខ្ញុំគិតច្បាស់ហើយ...ខ្ញុំនឹងនៅជាមួយបេះដូងរបស់ខ្ញុំ...ខ្ញុំនឹងមិនទៅណាទេ... » ជេអុីន ងាកទៅប្រឈមមុខជាមួយបងប្រុសវិញទេីបហុីសុងលេីកដៃក្រសោបស្មាគេបន្តិច

ហើយក្រោយមកចេនក៏រហ័សកញ្ឆក់ខ្លួនបែរខ្នងដេីរចេញតែនៅឡើយអង្គរក្សរបស់ខ្លួនកំពុងលេីកកាំភ្លេីងភ្ជង់អង្គរក្សរបស់ហុីសុង មិនបង្អង់យូរគេលេីកដៃទះក្បាលពួកវាម្នាក់មួយដៃៗ
« អាល្ងង់! ភ្ជង់រកឪឯងស្អីទៀត? » ទះហើយក៏ជេរប្រទេចទាំងខឹងសម្បា ក្រោយមកក៏ប្រមូលគ្នាដេីរចេញទៅ

ធ្វើអោយហុីសុងឆ្ងល់យ៉ាងខ្លាំង អម្បាញ់មិញនេះអូសកញ្ឆក់បំបែកបំបាក់ខ្លាំងណាស់ គ្រាន់តែបែបនេះក៏ដេីរចេញទៅមិននិយាយសូម្បីតែបន្តិច មិនគិតសូម្បីតែឃាត់ប្អូនរឺគេត្រូវបានបោកប្រាស់ដោយសារពីរនាក់បងប្អូននេះ?
« អូនយ៉ាងម៉េចហើយ? » ខ្ជិលគិតច្រើនណាស់ មិត្តភាពសាងមកច្រើនឆ្នាំ គេមិនជឿថាចេនហ៊ានបោកប្រាស់គេនោះឡេីយ ទេីបងាកមកសួរអ្នកក្នុងរង្វង់ដោយការព្រួយបារម្ភ

« អូនមិនអីទេ....តែអូនអស់កម្លាំងខ្លាំងណាស់ » បបូរមាត់ក្រៀមស្ងួតពោលទាំងញ័រៗ ទឹកមុខស្លេកស្លាំងមិនប្រក្រតី រាងកាយទន់ល្មួតរកដួលទេីបរាងសង្ហាត្រូវស្រវ៉ាចាប់បីកាយតូចឡើងមកក្នុងរង្វង់ដៃ
« ហុីសុង...អូនថាកុំអី- » មាត់ថាកុំៗ តែក្នុងចិត្តបន់អោយតែគេបី ទឹកមុខរំភើបត្រូវលាក់បាំងនៅខាងក្រោយទឹកមុខដែលពោរពេញដោយការក្រែងចិត្ត នេះគេចង់មានល្បិចអីទៀតហើយ?!

BE UR FAV PERSON ( COMPLETED ) Tempat cerita menjadi hidup. Temukan sekarang