ភាគ២៤

819 84 35
                                    

....
« ខ្ញុំអាចមានឱកាសនៅជិតពូទៀតទេ? » ម្រាមដៃស្រឡូនលេីកអង្អែលអេក្រង់អាយផេតត្រង់ស្នាមញញឹមលោកពូដែលមាននៅលើកញ្ចក់ទូរស័ព្ទ ស្នាមញញឹមក្រៀមស្ងួតរំលេចចេញនៅលើទឹកមុខស្រពោនក្នុងបន្ទប់ធំទូលាយរបស់លោកពូ

ជេយ៉ុន គេងអោបអាវរបស់លោកជាប់នឹងទ្រូង ក្លិនទឹកអប់លោកពូនៅដក់ជាប់ចុងច្រមុះរបស់គេ ពេលនេះលោកពូបានត្រឡប់ទៅវិញហើយតែមិនមែនទៅរហូតនោះទេគ្រាន់តែគេពិបាកធ្វើចិត្តបន្តិចតែប៉ុណ្ណោះ...។

« បេីមានឱកាសខ្ញុំចង់អោយខ្ញុំឆាប់ពេញវ័យអោយបានលឿនជាងនេះ...លោកពូនឹងមិនបាច់រារែកក្នុងការស្រឡាញ់ខ្ញុំ...អ្ហឹកៗ ខ្ញុំនឹកពូណាស់ » ទឹកភ្នែកមួយដំណក់ស្រក់ហូរកាត់ថ្ពាល់ នឹកឃើញទង្វើដែលលោកពូបានធ្វេីមកកាន់គេ វាធ្វើអោយបេះដូងមួយនេះឈឺចិត្តខ្លាំងម៉េស? ត្រឹមតែមួយថ្ងៃសោះ វាមិនចម្លែកទេ ព្រោះគេស្រឡាញ់លោកពូដល់ថ្នាក់នេះ
...

បន្ទាប់ពីធ្វើដំណើរមកពីព្រឹកទល់ល្ងាច Heeseung ក៏បានត្រឡប់មកដល់សណ្ឋាគាររបស់គេវិញដោយមានសុវត្ថិភាព ។

ពេលចតអូប័រទុក ទម្លាក់ជេីងចុះជាន់ចូលក្នុងទឹកសមុទ្រថ្លាដូចកញ្ចក់ មូលជេីងខោឡេីងបន្តិច កែវភ្នែកទាំងគូររបស់គេក៏ប្រទះឃើញវត្តមានរាងស្ដើងឈរអោបដៃជាមួយកាបូបចោលក្រសែភ្នែកមកគេជាមួយការសង្ស័យ...ទេីបគេមិនខ្វល់ខ្វាយច្រើនហើយក៏ឈានជេីងឡេីងកាំជណ្ដេីរ រហូតដល់ខាងលើ
« ចន ហុីសុឹង?! បងបាត់ទៅពីរថ្ងៃនេះ តេីបងទៅណា? » នៅពេលអ្នកជាសង្សារមកឈរនៅចំពោះមុខហេីយ រាងតូចក៏ផ្ដេីមសួរឡើងថែមទាំងសម្លឹងមើលលេីក្រោមគេទាំងសង្ស័យបំផុត

« ទៅក្រៅ! » ហុីសុឹង ឆ្លើយតបដោយការធុញទ្រាន់ ខណៈនោះក៏លូកដៃជ្រែកហោប៉ៅថែមទាំងដកដង្ហើមធំ គេពិតជាហត់នឿយក្នុងការធ្វើដំណើរមកខ្លាំងណាស់ទេីបគ្មានអារម្មណ៍និយាយស្ដីធ្វើហីៗ ទេីបអ្នកជាសង្សាររបស់គេក៏ទាញកដៃគេឡេីង

« បងទៅណា? ម៉េចក៏បងមិនប្រាប់អូនអោយដឹង? ដឹងទេថាអូនបារម្ភពីបងប៉ុណ្ណា? ហេតុអីក៏បងទៅស្ងាត់ៗ មិនប្រាប់មួយម៉ាត់បែបនេះ? ចន ហុីសុឹង បងប្លែកណាស់ បងលែងដូចមុនហើយ » ជេអុីន មានរាងតូចច្រឡឹង សក់ពណ៌ទង់ដែក ជាប្អូនប្រុសរបស់លីចេននោះអី គេជាសង្សារហុីសុឹង ទាក់ទងគ្នាមកយូរឆ្នាំដែរហើយ សង្សារដែលថាលួចលាក់ក្នុងសារព័ត៌មាននោះតាំងពីដប់ឆ្នាំជាងមុនម្លេស

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now