ភាគ៣៤

847 79 30
                                    

« ទះមក...ទះខ្ញុំមក...ទះខ្ញុំអោយស្វាងតែម្ដងទៅ បេីលោកពូស្រឡាញ់គេខ្លាំងណាស់...ឆាប់ទះខ្ញុំមក...ទះមក...ទះអោយអស់ពីចិត្តដែលលោកពូចង់ទះខ្ញុំតែម្ដងទៅ » ជេយ៉ុន ងេីយមុខឡើងសម្លក់លោកពូស្រែកឡើងខ្លាំងៗ លាយឡំដំណក់ទឹកភ្នែកទេីបលោកពូសម្លឹងមកគេជាមួយកែវភ្នែកមិនពេញចិត្តទាំងគូ

« ចន ជេយ៉ុន?!! ឯងកំពុងតែធ្វើជាក្មេងមិនស្ដាប់បង្គាប់ចាស់ទុំហើយណា មានដឹងទេ?? » ហុីសុឹង ដកដង្ហើមធំជាច្រើនដង ព្យាយាមសម្រួលហើយព្រោះមិនចង់ឃើញក្មួយគេធ្វើខុស ឥឡូវនេះធ្វើខុសហើយនៅប្រកែកក្ដែងៗទៀត

« លោកពូការពារវាជាងខ្ញុំ លោកពូស្រឡាញ់វាជាងខ្ញុំ លោកពូចង់វ៉ៃខ្ញុំព្រោះតែវា ខ្ញុំស្អប់លោកពូ ស្អប់លោកពូបំផុត!!!! អ្ហឹកៗ ខ្ញុំស្អប់ពូ!!!! ខ្ញុំស្អប់ពូណាស់ ខ្ញុំស្អប់ពូ!!! លឺដែរទេ ថាខ្ញុំស្អប់ពូ? អ្ហឹកៗ...ឌឹបៗ* ខ្ញុំ...ស្អប់....ពូ » ជេយ៉ុនក្រោកឈរពេញកម្ពស់ស្ទុះក្ដាប់ដៃវាយតប់ដេីមទ្រូងរបស់គេទាំងមិនសុខចិត្តពោលពាក្យថាស្អប់ជាច្រើនដង វាយហេីយក៏អស់កម្លាំងទេីបទម្លាក់ដៃចុះ ប្ដូរពីកំហឹងប្រែជាការមេីលមុខលោកពូទាំងទឹកភ្នែកដាមជាប់វិញម្ដង

« ធ្វើខុសហើយមិនចេះសុំទោសនៅមកក្បាលរឹងប្រកែកមិនឈប់? នរណាប្រដៅឯងអោយមាននិស្ស័យអាក្រក់បែបនេះហា៎ចន ជេយ៉ុន? »

« នៅជាមួយអ្នកណា អ្នកហ្នឹងប្រដៅខ្ញុំ លោកពូកុំបាច់មកសួរ ទោះខ្ញុំនិស្ស័យអាក្រក់ក៏ខ្ញុំមិនដែលថោកទាបទៅអង្វរអ្នកណាអោយជឿជាក់ខ្ញុំពីមុនមកដូចជាខ្ញុំអង្វរពូដែរ ហេតុអីពូមិនជឿខ្ញុំ? »

« ភ័ស្តុតាងចាប់បាននឹងមុខ ឯងគិតចង់ប្រកែកដល់ពេលណា? ឃេីញទេ.... » បង្អាក់ត្រឹមនេះ គេក៏រហ័សទាញ.កដៃរបស់ជេអុីនមកជិតគេ បន្ទាប់មកក៏យកដៃម្ខាងទៀតទៅក្រសោបថ្ពាល់ជេអុីនថ្នមៗត្រង់ស្នាមទះ បន្ទាប់មកក៏ងាកមករកជេយ៉ុនម្ដង
« គេឈឺព្រោះឯង ថ្ងៃនេះឯងធ្វើអោយគេឈឺប៉ុណ្ណឹង ឯងនៅប្រកែក ចុះទម្រាំថ្ងៃក្រោយ វានឹងក្លាយជាបែបណា? »

« មិនបាច់មកមានថ្ងៃក្រោយមានស្អីទៀតទេ...ហុឹកៗ បេីពូស្រឡាញ់គេ...បេីពូជ្រើសគេ...ខ្ញុំនឹងត្រឡប់ទៅវិញពេលនេះក៏បានហើយនឹងមិនមកជាន់ទីនេះអោយពូឃេីញមុខតទៅទៀតទេ »
« ហុឹកៗ...ពូជ្រេីសទៅរវាងខ្ញុំនិងគេ ពូជឿម្នាក់ណា? ខ្ញុំទេជាអ្នកដែលឈឺចាប់ពិតប្រាកដ ពូជឿខ្ញុំខ្លះទេ ខ្ញុំឈឺចាប់ស្ទើរជិតឆ្កួតហើយ »

BE UR FAV PERSON ( COMPLETED ) Où les histoires vivent. Découvrez maintenant