« អ្នកជាអ្នកអោយពូរោគចិត្ត? បបួលអញ្ជើញមុនហ្នឹងឡែតៗ ពេលធ្វើមែនទែន មកថាអីចឹង? »
« វាចប់ហើយ លោកពូក៏និយាយចប់ហើយដែរ »
« ពូមិនចប់!!! ក្មួយថាហើយអោយពូធ្វើអីបានតាមចិត្ត ឥឡូវមកលេបសម្ដីយ៉ាងម៉េចបានក្រែងមុខហ្នឹងចង់អារឿងអស់ហ្នឹងណាស់ មិនអញ្ចឹង? »
« ... » ជេយ៉ុន ខាំមាត់សម្លក់មុខលោកពូ ខឹងឡើងញ័រសាច់ ខឹងស្ទើរស្រក់ទឹកភ្នែក មុននេះគេជាអ្នកនិយាយថាខ្លួននៅក្មេងយ៉ាងម៉េចខ្លះ ខ្លួនចាំបានទាំងអស់មិនបាត់មួយពាក្យទេ ឥឡូវនេះគេមកនិយាយរឿងស្មោគគ្រោកហើយ គួរខឹងដែរទេ? ច្បាស់ណាស់...អន់ចិត្តនៅពេលដែលលោកពូទុកគេដូចជាក្មេងបនបែបនេះ កិត្តយសគេថ្លៃថ្នូរ ត្បិតគេស្រឡាញ់លោកពូប៉ុណ្ណា គេក៏មិនថោកទាបអោនលំទោនសំពះសុំអោយលោកពូប្រព្រឹត្តទង្វើទាំងបង្ខំបែបនេះដែរ
« មែន...ពិតមែនហើយ...ខ្ញុំនេះ...ខ្ញុំវាចង់ណាស់...ចង់ឡើងញ័រខ្លួនទៅហើយ ប៉ុន្តែបេីបុរសនោះជាពូ ខ្ញុំសុខចិត្តដកខ្លួនទៅលេបសម្ដីទុកវិញល្អជាង.... »« ជេយ៉ុន?! » ហុីសុឹង ឧទានថែមទាំងជ្រួញចិញ្ចេីមឡើងសម្លឹងមុខក្មួយប្រុស ដែលសម្លឹងមុខគេ ទាំងមាំស្មេីធេងដូចគ្មានអារម្មណ៍អីសោះ? រឺថាសម្ដីគេវាប៉ះពាល់ធ្ងន់ខ្លាំងកម្រិតណា ទេីបក្មួយគេនិយាយឥតក្រែងអីសោះយ៉ាងនេះ?
« យ៉ាងម៉េច? ខ្ញុំនិយាយអីខុសត្រង់ណា? »
« .... »
« .... »
ពីរនាក់ពូក្មួយសម្លឹងមុខគ្នាទៅវិញទៅមក ម្នាក់ៗ ទម្លាក់ទឹកមុខស្មេីរៀងៗគ្នា ក្នុងចិត្តម្នាក់ៗ សុទ្ធតែអន់ចិត្តដូចគ្នា បេីម្នាក់មិនព្រមសុំទោស ម្នាក់ទៀតក៏នៅតែតមាត់មិនឈប់ដដែល ។« យប់នេះទៅកម្មវិធីជាមួយពូ! » ហុីសុឹង និយាយជ្រែកភាពស្ងៀមស្ងាត់ និយាយហើយក៏ក្រោកឈរឡើងពេញកម្ពស់ លេបទឹកមាត់ផ្សេីមបំពង់.កបន្តិច ស្របពេលក្មួយប្រុសក្រោកឈរសម្រួលឥរិយាបថថែមទាំងឈរបែរខ្នងដាក់គេព្រោះទឹកភ្នែកកំពុងស្រក់
« ខ្ញុំអត់ទៅទេ ពូទៅជាមួយអ្នកណាក៏ទៅចុះ ទៅហើយក៏ចេញពីបន្ទប់របស់ខ្ញុំទៅ » ជេយ៉ុន គ្រវីក្បាលឈរបែរខ្នងដាក់គេ និយាយទាំងអួលដេីម.ក ទាំងអួលណែនក្នុងចិត្តបំផុត លោកពូពិតមិនមានអារម្មណ៍អីនឹងគេ ប៉ុន្តែសម្ដីលោកពូគ្រប់ម៉ាត់បំផ្លាញបេះដូងគេខ្លាំងណាស់
YOU ARE READING
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...