« ឱកាសខ្ញុំផ្ដល់មកច្រើនកន្លងពេកហើយ អ្ហឹកៗ វាលែងមានសម្រាប់ពូហេីយ រវាងយើង អោយវាចប់ត្រឹមហ្នឹងទៅចុះ តាំងពីថ្ងៃពូចូលមកជីវិតរបស់ខ្ញុំ...ខ្ញុំមិនដែលមានក្ដីសុខនោះទេ អ្ហឹកៗ »
« ពូទទួលស្គាល់ថាបងបានធ្វើខុសខ្លាំងណាស់ ខុសរហូតដល់ក្មួយអភ័យទោសអោយពូមិនបាន...ជេយ៉ុន...ផ្ដល់ឱកាសអោយម្ដងទៀតទៅណា...សូមអង្វរ... » ម្ដងនេះ គេទាល់តម្រិះគេក៏សន្សឹមលុតជង្គង់ចុះឈ្ងោកមុខអង្វរកប្ដូរសព្វនាមជាបងអូនហើយ គេមានអារម្មណ៍ថាពិភពលោកនេះខ្មៅងងឹតដាក់គេពេកហើយ ជីវិតគេពេលនេះត្រូវការជេយ៉ុនខ្លាំងណាស់ គេមិននឹកស្មានថានឹងមានថ្ងៃនេះគឺថ្ងៃដែលគេថោកទាបបន្ទាបជង្គង់លន់តួសូមសេចក្តីស្រឡាញ់ពីក្មួយរបស់គេវិញម្ដង
« អ្ហឹកៗ...ខ្ញុំក៏ចង់ផ្ដល់ឱកាសអោយពូ តែពូ...អ្ហឹកៗ » ជេយ៉ុនមិនបានដឹងថាហុីសុងបានលុតជង្គង់នៅពីក្រោយខ្នងគេនោះឡើយ ពេលគេបែរមកប្រឈមក៏ត្រូវភ្ញាក់ផ្អើលពេលឃើញលោកពូលុតជង្គង់ឈ្ងោកមុខចុះសម្រក់ទឹកភ្នែក ទេីបគេម្នាក់ទៀតទាមទារអោយលោកពូក្រោកឡេីងវិញ
« ពូមិនក្រោក...ពូនឹងលុតជង្គង់បែបនេះ រហូតដល់ក្មួយព្រមអភ័យទោសអោយពូ.. »
« បានហេីយពូ!!!! ខ្នងពូមិនទាន់ជាទេ... »
« ពូមិនខ្វល់ពីរាងកាយ ពូគ្រាន់តែចង់ទាមទារអោយក្មួយអភ័យទោសអោយពូ ពួមិនខ្វល់ថាពូត្រូវស្លាប់រឺយ៉ាងណា អោយតែក្មួយព្រមអភ័យទោសអោយពូ វាគ្រប់គ្រាន់ពេកហើយ... »
« លោក ចន ហុីសុង! ខ្ញុំមិនចង់អោយកូនរបស់ខ្ញុំ គ្មានប៉ាហៅនោះទេ! » ជេយ៉ុន សេីចតិចៗលាយទឹកភ្នែក ពោលមួយប្រយោគនេះហេីយ ធ្វើអោយហុីសុងត្រូវស្វាងចែស ទេីបគេងេីយមុខឡើងហើយក៏ក្រោកឈរម្ដងបន្តិចៗ មុនពេលទាញដៃទាំងគូរបស់ជេយ៉ុនមកកាន់
« ជេយ៉ុន? » គេមិនដឹងថាត្រូវនិយាយពីណាទៅណា ដឹងត្រឹមតែពេលនេះ គេស្រឡាំងកាំងពន់ពេកបានត្រឹមតែហៅអូនមួយម៉ាត់ ណាមួយគេក៏នៅតែអួលដេីមកមិនទាន់បាត់ផងនៅឡេីយ
« ជេយ៉ុន...បំភ័យពូស្លាប់ហើយ! » យំហើយម្ដងនេះគេទាញខ្នងនាយតូចល្អិតមកអោបជាប់ទ្រូង រំជេីបរំជួលខ្លាំងពេកទេីបទឹកភ្នែកគេស្រក់មិនឈប់
CZYTASZ
BE UR FAV PERSON ( COMPLETED )
Romansដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...