ភាគ៤១

884 98 41
                                    

ទឺត! ទឺត! ទឺត!
បរិយាកាសបន្ទប់ទាំងមូលស្ងប់ស្ងាត់លឺតែសម្លេងឧបករណ៍បេះដូងកំពុងតែដំណើរការស្របពេលម្ចាស់នៃសម្លេងដេកស្ដូកស្ដឹងមុខស្លេកស្លាំង បាក់អស់រាល់ភាពសង្ហាទាំងឡាយនៅលេីមុខគេ ពេលនេះមុខរបស់គេដូចសាកសពប្រាំពីរថ្ងៃយ៉ាងអញ្ចឹង ។

ជេយ៉ុនបានគរចោលការងារទាំងអស់មិនរវីរវល់ជាមួយវា គេបានចំណាយពេលវេលាមកមេីលថែលោកពូអស់រយៈពេលប្រាំពីរថ្ងៃទៅហេីយ បាយទឹកគេមិនសូវនឹកនាទេ បានញុំាដែរតែញាំុមិនចូល!

ថ្មីៗនេះ ហុីសុង ក៏ត្រូវផ្លាស់ទៅមន្ទីរពេទ្យឯកជនល្បីមួយដែលជាពេទ្យប្រចាំរបស់គ្រួសារចនតាំងពីជំនាន់ដេីមមកម្លេស គេស្នាក់នៅបន្ទប់VIP ដែលនៅជាន់លេីគេបង្អស់មានតែមួយបន្ទប់សម្រាប់គេតែម្នាក់ប៉ុណ្ណោះ ។

" ក្រាក* " ទ្វារបន្ទប់ពេទ្យបានបេីកក្រោមស្នាដៃគិលានុបដ្ឋាកបង្ហាញចេញមកនូវរាងខ្ពស់ស្រឡះ ដៃយួរចំណីនំកញ្ចប់មកសំពីងសំពោល មកដល់ក៏ទម្លាក់លេីតុនៃសាឡុងគៀនផ្ទាំងបង្អួច

« អរុណសួស្ដីអ្នកប្រុសតូច » ម្នាក់នេះគឺបេន នាយញញឹមស្រស់ដាក់ជេយ៉ុនថែមទាំងអោបគំនាបសមគួរទេីបជេយ៉ុនញញឹមតបទាំងមុខស្ងួត មុនតប

« អរុណសួស្ដី មកសួរសុខទុក្ខលោកពូមែនទេបេន? »
ជេយ៉ុនអង្គុយលេីកៅអីក្បែរគ្រែពេទ្យជិតលោកពូ គេញញឹមត្បកហើយក៏សួរទៅកាន់បេនវិញ

« បាទៗ »
« ចុះរបស់ទាំងនោះ? ទិញអោយអ្នកណា? »
« គឺខ្ញុំទិញមកផ្ញេីអ្នកប្រុសតូចណាបាទ! »
« អរគុណណាស់បេនដែលឆ្លៀតមកសួរសុខទុក្ខដល់ទីនេះ ចាត់ចែងការងារលោកពូតែម្នាក់ឯងច្បាស់ជាហត់ហើយពិតទេ? »
« បាទ! អត់ហត់ទេ ព្រោះជាការងាររបស់ខ្ញុំស្រាប់ទៅហេីយ អោយតែចាហ្វាយបានព្យាបាល ខ្ញុំក៏មិនសូវព្រួយបារម្ភច្រើន »

ហើយក្រោយមកក៏បង្ហាញនូវវត្តមានម្នាក់ទៀតស្លៀកពាក់ឈុតសុីវិល័យដៃយួរប្រអប់បបរផង កែវភ្នែកបិទដោយកញ្ចក់វ៉ែនតាខ្មៅផង  នោះជា ជេអុីន គេមិនបានមកជាមួយបេនទេ តែមកដល់ក៏ជួបគ្នាតែម្ដង
« សួស្តីបេន! » ជេអុីន លាបាតដៃជាសញ្ញាហេឡូទៅកាន់បេន

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now