ភាគ១៦

951 100 27
                                    

« ពូមិនខឹងទេ តែលេីកក្រោយឈប់ធ្វើបែបនេះទៀត » ហុីសុឹង ចាប់កដៃក្មួយដែលអោបករបស់គេជុំវិញ ស្នាមញញឹមពូក្មួយបង្ហាញនៅលើផ្ទៃកញ្ចក់ពិតជាស្រស់ស្អាតខ្លាំងណាស់ អារម្មណ៍ដែលបានអោបលោកពូបែបនេះម៉េចក៏ដូចជាស្នេហាម្លេស?
« ខ្ញុំនឹងមិនធ្វើវាតទៅទៀតទេ »
« ចុះបេីធ្វេី? »
« ពូចង់ធ្វើអីខ្ញុំក៏បាន »
« ល្អណាស់! » ហុីសុឹង ក្ដិចច្រមុះក្មួយប្រុសតិចៗ ហើយក៏សរសេីរបន្ទាប់មកក្មួយប្រុសក៏ទាញម៉ាស៊ីនផ្លុំសក់មកផ្លុំសក់អោយលោកពូរហូតដល់វាស្ងួតទេីបគេសុំអនុញ្ញាតលោកពូទៅបន្ទប់របស់គេដេីម្បីផ្លាស់ខោអាវនិងងូតទឹកសម្អាតកាយ
-
បន្ទាប់ពីងូតទឹកហើយរួចរាល់ ជេយ៉ុនក៏ចេញមកវិញនាយតូចស្លៀកពាក់ស្អាតបាតតាមទម្លាប់នៅផ្ទះ ចៃដន្យណាស់ ពេលចេញមកវិញលោកពូក៏ដេីរចេញវិញល្មម ។
ពីរនាក់ពូក្មួយសម្លឹងមុខគ្នាទៅវិញទៅមកជាមួយស្នាមញញឹមចុងមាត់នៅលើផ្ទៃមុខដូចគូស្នេហ៍ក្នុងរឿងកុន ជេយ៉ុនញញឹមពព្រាយដាក់លោកពូហើយក៏ដេីរទៅជិតលោកពូមុននឹងលូកដៃអោបដៃរបស់លោកពូហើយក៏បណ្ដេីរគ្នាជាមួយលោកពូចុះមកខាងក្រោម ។

ពេលចុះមកដល់ខាងក្រោម គ្រប់គ្នានៅតុអាហារបានចោលក្រសែភ្នែកសម្លឹងមកគេទាំងពីរនាក់ ទាំងជុងហ្គុក ទាំងថេយ៉ុង ទាំងជេវ៉ុន ទាំងជេវូ សម្លឹងមើលមកពួកគេទាំងពីរនាក់លេីក្រោមៗ ហាក់ដូចសង្ស័យណាស់ទើបនាយតូចញញឹមមិនសូវសមហេីយក៏លែងដៃលោកពូក្រោយពេលឃើញក្រសែភ្នែកលោកប៉ាសម្លឹងមុខគេទាំងមិនពេញចិត្ត ។

« រវល់ធ្វើអីពីរនាក់ពូក្មួយទេីបថ្មេីរនេះចុះមក? » ជុងហ្គុកផ្ដេីមសួរឡើងដោយក្រសែភ្នែកសង្ស័យពេលប្អូនប្រុសនិងកូនប្រុសដាក់បង្គុយចុះលេីកៅអីព្រមគ្នា

« គឺ...អឺ...គឺថា... » ជេយ៉ុនដៀងភ្នែកសម្លឹងលោកពូដែលអង្គុយជិតគឺ លោកពូគ្មានសកម្មភាពអីសោះគឺបែរជាផឹកទឹកក្ដៅធ្វើមុខធម្មតាទាំងដែលដឹងថាសំណួរនេះជាសំណួរគ្រោះថ្នាក់ទៅវិញ

« លោកប៉ាមិនបាច់សង្ស័យទេ បងជេយ៉ុនច្បាស់ជានៅតែពីរនាក់លោកពូហើយ ហាសហា! » ជេវ៉ុនលូកមាត់ឡើងថែមទាំងសេីចរលាក់ខ្លួនដាក់លោកប៉ា ទេីបលោកប៉ាសេីចញឹមៗតិចៗ

BE UR FAV PERSON ( COMPLETED ) Donde viven las historias. Descúbrelo ahora