មួយខែកន្លងទៅ!
ពេលវេលាដេីរលឿនណាស់!
ធ្មេចៗកន្លងទៅមួយខែហេីយ!
សប្បាយចិត្តឥតឧបមា!
ខែនេះជាខែកំណើតរបស់គេ!
គេគ្រប់អាយុហើយ!
ការប្រឡងថ្នាក់វិទ្យាល័យក៏បានបញ្ចប់ទៅដោយរលូន!ជេយ៉ុន សប្បាយចិត្តឥតឧបមា ដៃប្រញាប់ប្រញាល់ទាញខោអាវច្រើនម៉ូតច្រើនម៉ាកចេញពីទូខោអាវប្រណីត ហើយក៏ញីញក់មិនបត់អោយមានរចនាអីនោះទេ គេគ្រាន់តែញាត់ៗវាចូលទៅក្នុងវ៉ាលីពណ៌ផ្ទៃមេឃរូបកូនឆ្កែតែប៉ុណ្ណោះ ហើយក៏លេីកវ៉ាលីបញ្ឈរឡើងញញឹមពព្រាយដាក់កញ្ចក់ បន្ទាប់មកក៏អូសវ៉ាលីចុះទៅខាងក្រោមជាន់ផ្ទាល់ដី ។
មកដល់ជាន់ផ្ទាល់ដី ក៏ឃើញថា appa កំពុងតែមមាញឹកក្នុងការរៀបចំខោអាវប្អូនភ្លោះរបស់គេដាក់ចូលទៅវ៉ាលីម្នាក់មួយៗ ដោយមានលោកប៉ាអង្គុយក្បែរនេះជួយរៀបចំផង ។
« អូហូយ...ក្បាច់ក្បូរសម្បេីមណាស់ » ជេយ៉ុន ដាក់បង្គុយក្បែរ appa រូបស្រស់ មេីលគេទៅ សប្បាយចិត្តចម្លែកដល់ហើយ
« ទៅទីនោះកុំភ្លេចមេីលថែប្អូនអោយដិតដល់ផងជេយ៉ុន ហើយមួយទៀតកុំដេីរឆ្វេចឆ្វាចតែផ្ដាស ប៉ានឹងទាក់ទងទៅអោយញឹកញាប់ » លោកប៉ាសង្ហា ឃើញកូនប្រុសហើយក៏ស្រដីឡើងទៅ ស្របពេលដែលភរិយារបស់គេកំពុងរៀបចំតែងខ្លួនអោយកូនតូច
« នេះកុំប្រាប់ណាថាលោកប៉ាបញ្ជូនជេវ៉ុន ជេវូ អោយទៅជាមួយខ្ញុំ ព្រោះតែចង់នៅតែពីរនាក់? »
« ក្មេងព្រេីល! » លោកប៉ា ទះក្បាលកូនកម្លោះមួយដៃតិចៗ កូនទាំងបី ស្រឡាញ់ទាំងបី ស្រឡាញ់ដូចជីវិត ស្រឡាញ់ដូចកែវភ្នែក ស្រឡាញ់ថ្នាក់ថ្នមតាំងពីបាតជេីងក្រហមរងាល មិនអោយឃ្លាត សូម្បីតែមួយរំពាត់ក៏មិនហ៊ានវ៉ៃកូនដែរ
« អូយលោកប៉ាអ្ហ?! មិនដឹងជាអោយទៅធ្វើអីទេ នាំតែទេីសដៃទេីសជេីង ក្មេងរពឹសអញ្ចឹងសមណាតែអោយដេកផ្ទះ »
« ការពិតគ្មានទេស បងជេយ៉ុននឹកលោកពូពេក ទេីបមិនចង់អោយពួកខ្ញុំរំខានគាត់ មែនទេជេវូ!? » ជេវ៉ុន ក៏តប.តទៅបងប្រុសវិញ ហើយក៏ងាកសួរបងប្អូនភ្លោះរបស់គេ ទេីបជេវូងក់ក្បាលតិចៗ ធ្វើអោយជេយ៉ុនសែនខ្នាញ់យ៉ាងខ្លាំង
VOCÊ ESTÁ LENDO
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...