ក្រោយពេលនិយាយគ្នាចប់សព្វគ្រប់អស់ Heeseung ក៏សម្រេចចិត្តថាស្នាក់នៅផ្ទះបងប្រុសធំមួយរយៈ គេកម្របានមកលេងទឹកដីកំណើតខ្លាំងណាស់ ព្រោះថាការងារនៅប្រទេស E របស់គេ វារៀងមមាញឹកគួរសមទេីបពុំសូវមានពេល បន្ទាប់ពីត្រឡប់ទៅប្រទេស E វិញ គេនឹងលាចេញពីអាជីពសិល្បៈដេីម្បីសម្រាលការងារខ្លះ ។
បន្ទប់ធំទូលាយតុបតែងលម្អដោយគ្រឿងសង្ហារឹមគ្រប់ប្រភេទសម្រាប់កូនប្រុសពៅនៃត្រកូល JEON នាមេឃរាត្រី រាងក្រាស់ពាក់អាវឃ្លុំ ចងខ្សែនៅនឹងចង្កេះដេីរចេញមកឈរនៅលើរានហាលក្នុងដៃកាន់ពែងកាហ្វេមួយកែវស្រូបខ្យល់ឱកាសបន្ធូរអារម្មណ៍ដែលតានតឹងនៅក្នុងចិត្ត ។
" តុកៗ " សម្លេងគោះទ្វារចេញមកខាងក្រៅ បង្វែរមុខរបស់គេអោយដេីរទៅរកបន្ទាប់មកក៏ទាញទ្វារបេីកបង្ហាញចេញនូវវត្តមានបងប្រុសពរកូនក្នុងឈុតសម្លៀកបំពាក់គេងយប់នៅក្នុងដៃ
« មករកខ្ញុំទាំងព្រលប់ហើយនាំកូនមកជាមួយ បងចង់ធ្វើអី? »
« ឯងមកដេកសុីមិនបានទេ ត្រូវជួយមេីលកូនអោយយើងបានខ្លះ »
« យី!! ហើយបងជាឪ ខ្ញុំជាពូ ម៉េចក៏មកអោយខ្ញុំមេីលទៅវិញ? »
« កូនយេីងរំខានរាល់យប់ រកតែពេលវេលាប្ដីប្រពន្ធគ្មាន បេីឯងជ្រុលជាមកហេីយ គ្រាន់តែមេីលក្មួយ វាមិនបានមែនហា៎? »
« បានអីតេី...តោះជេយ៉ុន!!មកគេងជាមួយពូវិញ ប៉ាក្មួយលែងស្រឡាញ់ក្មួយហើយ ទុកអោយពូជាអ្នកស្រឡាញ់ក្មួយម្ដង » Heeseung លូកដៃទៅទទួលក្មួយប្រុសដែលស្ងាត់មាត់ជ្រៀបចេញពីដៃលោកប៉ា ធម្មតាក្មេងមិនងាយតាមនរណាតែផ្ដាសនោះឡើយប៉ុន្តែក្មេងតូចម្នាក់នេះហាក់ដូចចូលចិត្តលោកពូណាស់យ៉ាងអីចឹងទេីបមិនឡូឡាដាក់លោកពូ
« ផ្ញើផងវេីយ! តែកូនយេីងជ្រុះមួយសក់មួយសរសៃ ឯងរស់មិនបានសុខទេ » លោកប៉ាផ្ដាំហើយក៏ដេីរចេញទៅ ឯប្អូនប្រុសក៏ទាញទ្វារបិទពរក្មួយមកទម្លាក់នៅលេីពូកទន់ថ្នមៗ
« អូហូ...! នេះក្មួយពូគួរអោយស្រឡាញ់ខ្លាំងណាស់ នៅជាមួយពូហាមរំអុកណាដឹងទេ? »
![](https://img.wattpad.com/cover/330491543-288-k114923.jpg)
ESTÁS LEYENDO
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...