ភាគ១០

1K 90 15
                                    

ជេយ៉ុន ឈរយំស្រែកហៅលោកពូអោយត្រឡប់ក្រោយវិញយ៉ាងអណ្ដឺកអណ្ដក ស្របពេលឡានមួយគ្រឿងបេីកចាកចេញទៅ មួយគ្រឿងទៀតក៏បេីកចូលមកហើយនោះគឺជាឡានរបស់លោកប៉ាហ្នឹងឯង ។ ជេយ៉ុន គ្រាន់តែក្រឡេកឃើញវត្តមានលោកប៉ាឈានជេីងចុះជាន់លើខ្សែបេតុងភ្លាម ក៏ស្ទុះរត់ទៅអោបជេីងលោកប៉ាហេីយ.កឡេីងសម្លឹងមុខលោកប៉ាភ្លឹះៗ

« អ្ហឹកៗលោកប៉ា » នាយតូចអោបជេីងលោកប៉ា ពេបមាត់យ៉ាងខ្លាំងទេីបលោកប៉ាស្រវាលេីកពរកូនពូជបណ្ដូលចិត្តឡើងលេី ហើយក៏បណ្ដេីរចូលទៅខាងក្នុងភូមិគ្រឹះ

« អ្នកណាធ្វើអីកូនប៉ាហ្នឹងអ្ហ? » លោកប៉ាសែនល្អលេីកម្រាមដៃជូតទឹកភ្នែកកូនប្រុសបណ្ដូលចិត្ត ខណៈពេលនោះដែរថេយ៉ុងក៏ដេីរមកជិតប៉ាកូនគេទាំងពីរ

« បង...ហុីសុឹង គេត្រឡប់ទៅវិញហេីយណា អូនមិនដឹងថាគេខឹងជេយ៉ុនរឿងអ្វីទេទេីបដាច់ចិត្តទៅលឿនយ៉ាងនេះ »

« ខឹងជេយ៉ុន? ជេយ៉ុន កូនមានរឿងអីជាមួយលោកពូខ្លះទេីបធ្វើអោយពូខឹងដល់ថ្នាក់រត់ចោលកូនចឹង? » ជ្រួញចិញ្ចេីមដាក់ភរិយាហើយក៏ងាកមកសួរកូនប្រុសដែលធ្វើទឹកមុខដូចដឹងកំហុស តែក៏មិនកុហកលោកប៉ា គេក៏ប្រាប់លោកប៉ាតាមត្រង់

ក្រោយស្ដាប់ការរៀបរាប់ជេយ៉ុនអស់ហេីយ ធ្វើអោយអ្នកទាំងពីរយល់សាច់ការ តែក៏មិនស្ដីអោយកូនខ្លាំងពេក គ្រាន់តែប្រាប់កូនតាមធម្មតាសម្រួល ហើយជុងហ្គុកបានព្យាយាមទាក់ទងទៅហុីសុឹងច្រើនដងហើយប៉ុន្តែមិនចូលព្រោះទូរស័ព្ទគេបែកទៅហើយ ។

« ខលចូលទេបង? » ថេយ៉ុង អង្គុយនៅខាងស្ដាំជេយ៉ុន ក៏សួរស្វាមីស្របពេលដែលស្វាមីទម្លាក់ទឹកមុខចុះគ្រវីក្បាលទាំងអស់សង្ឃឹម ហើយសម្លឹងមើលមុខកូនប្រុសគួរអោយអាណិត

« អ្ហឹកៗ លោកពូស្អប់ខ្ញុំហើយមែនទេលោកប៉ា? លោកពូលែងចង់ជួបខ្ញុំហើយមែនទេ? » ជេយ៉ុន អង្រួនភ្លៅលោកប៉ា ពេបមាត់ ទឹកភ្នែកស្រក់ចុះម៉ាត់ៗ ភ្នែកហេីមដូចហុីង ឯលោកប៉ាក៏ស្ងាត់ព្រោះមិនដឹងថាត្រូវប្រាប់កូនថាបែបណាទេ

« ជេយ៉ុន...កូនកុំគិតច្រើនណា លោកពូមិនស្អប់កូននោះទេ ប៉ុន្តែកូនត្រូវសន្យាណាថា ឈប់ធ្វើជាក្មេងនិយាយស្ដីបែបនេះដាក់លោកពូទៀត មិនអញ្ចឹង លោកពូនឹងមិនមកវិញទេ » Appa ចាប់ស្មាកូនប្រុសបែរមកប្រឈមនឹងខ្លួនហើយព្យាយាមលួងចិត្តកូនប្រុសបានខ្លះ ទេីបនាយតូចងក់ក្បាលតិចៗដាក់ Appa បែបយល់សាច់ការណ៍ទៅ

BE UR FAV PERSON ( COMPLETED ) Donde viven las historias. Descúbrelo ahora