អ្នកខាងនោះនិយាយ អ្នកខាងនេះស្រាប់តែមានអារម្មណ៍ថាអួលដេីមក អួលណែនពេញទ្រូង ឈឺចុកចាប់ដូចត្រូវគេយកពូថៅមកដំចំកណ្ដាលបេះដូងអោយខ្ទេចបែកប្រេះស្រាំដូចជាកញ្ចក់ ។
ជេយ៉ុន យកបាតដៃស្ទាបទ្រូងខាងឆ្វេងដែលខាងក្នុងនោះស្រាប់តែបេះដូងគេលោតកន្រ្តាក់ខុសប្រក្រតី ហើយក៏សម្រក់ទឹកភ្នែកសេីមអាវរបស់បេនចាមីនជោគយកតែម្ដង..
« អ្ហឹកៗ » ទីបំផុត រាហ៊ូក៏បានលេបត្របាក់ព្រះចន្ទលិចចូលបាត់ទៅ ធ្វើអោយផ្ទៃមេឃក៏ប្រែជាស្រអាប់មួយរំពេច ជេយ៉ុនយកក្រសែភ្នែកទាំងគូសម្លឹងមើលផ្ទៃមេឃហើយក៏មានអារម្មណ៍ថាហោងហានជាខ្លាំង« ឯង...អូខេទេ? » បេនចាមីន យកខ្នងដៃជូតទឹកភ្នែកមិត្តសម្លាញ់
« ខ្ញុំ...ហុឹកៗ...បេនចាមីន... » ជេយ៉ុននិយាយស្ទើរមិនចេញ មិនទាន់មាននរណាម្នាក់ធ្វើអីគេផង ហេតុអីក៏មានអារម្មណ៍ឈឺចាប់ម្លេស? គេស្ទើរតែនិយាយមិនចេញ ហើយក៏មិនដឹងមកពីមូលហេតុអីនោះឡើយ
« យំអោយអស់មក...ខ្ញុំនៅទីនេះ...ខ្ញុំនឹងចាំស្ដាប់សម្លេងឯងយំរហូត »
« បេនចាមីន...នាំខ្ញុំត្រឡប់ទៅបន្ទប់វិញទៅ ខ្ញុំងងុយគេងណាស់ហើយ » ជេយ៉ុន ទន់ត្របកភ្នែកបាតដៃគក់ទ្រូងបេនចាមីនតិចៗថែមទាំងខ្ញាំអាវរបស់គេផង ទេីបបេនចាមីនគ្រវែងដបស្រាលេីកត្រកងកាយមិត្តជាទីស្រឡាញ់ដេីរវាងចូលទៅខាងក្នុងបរិវេណភូមិគ្រឹះហើយក៏ដេីរសម្ដៅទៅក្នុងបន្ទប់របស់ជេយ៉ុនផងដោយមានអ្នកបម្រើចាំបេីកទ្វារអោយគេស្រេច បន្ទាប់មកក៏ទម្លាក់កាយតូចស្ដេីងលេីពូកតិចៗ ខណៈពេលដែលជេយ៉ុនបិទភ្នែកសម្ងំដេកទៅហើយ
« មិនចម្លែកទេដែលឯងស្រឡាញ់ពូឯងយ៉ាងនេះ » កែវភ្នែកទាំងគូក្រឡេកមេីលបរិវេណបន្ទប់ទាំងមូល ទាំងក្បាលដំណេក ទាំងតាមជញ្ជាំង មានសុទ្ធតែរូបថតរូបថតគ្រួសារចន ហើយនិងលោកពូជេយ៉ុន
« ឯងល្មមដឹងខ្លួនហើយជេយ៉ុន... » បេនចាមីន ជាមនុស្សតែមួយដែលជេយ៉ុនរៀបរាប់រឿងក្នុងចិត្តប្រាប់គ្រប់សព្វបែបយ៉ាង មែនហេីយ ជាមនុស្សតែមួយដែលជេយ៉ុនអាចពឹងពាក់បានគ្រប់វេលា គេដឹង...ដឹងក្នុងចិត្តថាក្នុងបេះដូងជេយ៉ុន វាគ្មានរូបគេទេ តែគេសុខចិត្តពាក់ស្រោមមុខថោកទាបឥតតម្លៃ ដេីម្បីនៅក្បែរជេយ៉ុនមិនអោយរបូតពីដៃឡេីយ...
ŞİMDİ OKUDUĞUN
BE UR FAV PERSON ( COMPLETED )
Romantizmដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...