ភាគ២០

897 105 16
                                    

" តុកៗ " សម្លេងគោះទ្វារពីខាងក្រៅតាមដោយអ្នកគោះគឺ ចន ហុីសុឹង គេលេីកដៃគោះទ្វារបន្ទប់ក្មួយប្រុសតិចៗ បន្ទាប់មកក៏លូកដៃជ្រែកចូលហោប៉ៅក្រោយលឺសម្លេងស្រែកសួរពីខាងក្នុង
« អ្នកណា? »
« ពូ! »
« ពូណា? »
ស្អីហ្នឹង? ខំប្រាប់ថាពូប៉ុណ្ណឹងហេីយនៅសួរថាពូណាទៀត? ក្រែងពូមានតែមួយមិនអញ្ចឹង ក្មេងនេះមិនដឹងមានបងពូប៉ុន្មាននាក់ទេ?
« ចន ជេយ៉ុន! កុំធ្វើពុតជាអត់ដឹងណា ឆាប់បេីកទ្វារ ពូមានការណ៍មកនិយាយ »
« ការណ៍ស្អីពូ? ខ្ញុំគ្មានការណ៍ស្អីត្រូវនិយាយជាមួយពូទេ ចេញទៅវិញទៅ »
« យី! ក្មេងនេះចំមែន! »

« ក្រាក* មានការណ៍អី? ទុកពេលអោយមួយនាទី បេីមិននិយាយទេ សម្រេចថាបិទទ្វារ » ជេយ៉ុន បេីកទ្វារមកជាមួយកន្សែងពោះគោរុំត្រឹមចង្កេះ
ព្រោះទេីបចេញពីងូតទឹក បង្ហាញនូវដងខ្លួនខ្ចីស្រឡូនស្អាត ស្បែកសស្គុស មានដំណក់ទឹកដក់ជាប់ដងខ្លួនតិចៗ ស្រមោចវារច្បាស់ធ្លាក់បាក់.កងាប់ ធ្វើអោយលោកពូសម្លឹងមេីលទាំងមិនដាក់ភ្នែក

« ហុឹម » ហុីសុឹង រុញក្មួយចូលទៅក្នុងបន្ទប់បន្តិចហើយក៏ដេីរចូលមកក្នុងបន្ទប់ជេយ៉ុន មុននឹងទាញគន្លឹះទ្វារចាក់សោរ ខណៈពេលជេយ៉ុនឈរច្រតចង្កេះច្រងេងច្រងាងពីមុខលោកពូ

« ពូមានការណ៍អី? » ជេយ៉ុន ម៉ូវដាក់ពូ ពេលឃើញគេក្រឡេកមេីលបន្ទប់ខ្លួនដូចអ្នកសេុីបអង្កេត ធម្មតាបន្ទប់គេមិនចូលចិត្តអោយអ្នកណាចូលតែផ្ដាសនោះទេក្រៅពីគេនោះ

« អូហ៎! នេះនៅមានរូបថតហ្នឹងទៀត? » ហុីសុឹង ដេីរហួសក្មួយសម្ដៅទៅគ្រែ ហើយក៏ឈោងដៃទៅទាញរូបថតនៅលើក្បាលគ្រែយកមកមេីល ដោយក្នុងរូបនោះគឺជារូបរបស់គេនិងជេយ៉ុនគ្រាដែលជេយ៉ុនកេីតមកលេីកដំបូង

« កុំប៉ះតែផ្ដាស » ជេយ៉ុន ឈានជេីងទៅមុខ ហើយក៏លូកដៃបម្រុងនឹងទាញរូបថតចេញពីគេវិញ ប៉ុន្តែគេក៏លេីកឡើងទៅលើមិនអោយប៉ះរួច
« កុំលេងជាមួយខ្ញុំណា ខ្ញុំធុញណាស់ » មិនមែនធុញ មិនមែនស្អប់ គ្រាន់តែនៅមានអារម្មណ៍តូចចិត្តទេីបព្យាយាមធ្វើដូចកាត់ចិត្តពីលោកពូ មកត្រឡប់ធ្វើពូក្មួយធម្មតាព្រោះបាននិយាយមកហើយថានឹងបំភ្លេចគ្រប់យ៉ាងអោយអស់

BE UR FAV PERSON ( COMPLETED ) Où les histoires vivent. Découvrez maintenant