ភាគ១៤

981 98 23
                                    

« តាចាស់រឿងច្រើន? » បេនចាមីន អានឈ្មោះនៅលើលេខទូរស័ព្ទថែមទាំងជ្រួញចិញ្ចេីមបន្ទាប់មកក៏ជេយ៉ុនក៏យកទូរស័ព្ទដាក់ចូលហោប៉ៅវិញ ហើយក៏ញាក់ស្មាញាក់ដៃញាក់ជេីងរាំខ្លាំងទៅៗ ឯបេនចាមីនក៏មិនគិតច្រេីនទេីបបណ្ដោយតាមទម្លាប់

ងាកមកមេីលកម្លោះចាស់ឯណេះវិញ ហុីសុឹងដេកផ្អែកខ្នង បញ្ឆេះឡានដេីម្បីអោយម៉ាស៊ីនត្រជាក់ដំណើរការ គេដេកចុចទូរស័ព្ទបណ្ដេីរ ងាកមេីលម៉ោងនៅនាឡិការដៃបណ្តើរ កន្លងផុតទៅច្រើនម៉ោងហើយនៅមិនទាន់ឃេីញវត្តមានជេយ៉ុនមកវិញទៀត?រឺថាក្មួយគេកំពុងភ្លេីតភ្លេីនជ្រុលហេីយ? ពេលស្រម៉ៃដល់រូបភាពរាំផឹករបស់ជេយ៉ុន ធ្វើអោយលោកពូជញ្ជក់មាត់ទាំងក្ដៅក្រហាយ ទេីបចុចតេទៅលេខរបស់ក្មួយប្រុស :
« ម៉េចក៏មិនលេីក? » ទូរស័ព្ទតេទៅច្រើនដងហើយ ចូលក៏ច្រើនដងទៀតប៉ុន្តែមិនទទួលបានការឆ្លើយតបសោះ ហុីសុឹងចុចតេទៅតេរហូតនៅតែមិនមានការឆ្លើយតបទេីបគេបម្រុងនឹងចុះពីលើឡាន ពេលទាញខ្សែក្រវ៉ាត់ចេញហេីយ ក្រសែភ្នែកក៏ប្រទាក់ជាមួយកញ្ចប់តួចម្យ៉ាងជ្រុះនៅលើពូកកៅអីរបស់ជេយ៉ុនធ្វេីអោយគេសង្ស័យហេីយក៏រេីសមក ពេលដែលយកមកដាក់នៅចំពោះមុខនោះ អ្វីដែលគេគិតគឺពិតជាមិនខុសមែន
« ស្រោមអនាម័យ?! កាន់តែភ្លេីតភ្លេីនហើយ » ហុីសុឹង ដាក់វាចូលហោប៉ៅខោ ទឹកមុខមាំខឹងសម្បា គេទាញទ្វារបេីកដេីរចូលសម្ដៅទៅខាងក្នុងក្លឹបដេីម្បីទៅតាមរកវត្តមានក្មួយវិញ

នៅពេលដែលគេចូលទៅដល់នោះ គេព្យាយាមក្រឡេកមេីលឆ្វេងស្ដាំពីតុមួយទៅតុមួយតែមិនឃើញស្រមោលរបស់ក្មួយគេទាល់តែសោះ នៅពេលដែលងាកទៅហ្វូងមនុស្សរាំក៏មិនឃេីញទៀត គេដេីរទៅបន្តិចម្ដងៗ មិនយូរប៉ុន្មានក៏ឃើញជេយ៉ុនកំពុងតែឈរក្អួតនៅពីមុខកញ្ចក់ស្ថិតក្នុងបរិវេណបន្ទប់ទឹក គេបម្រុងនឹងឈានជេីងទៅរកហេីយប៉ុន្តែក៏ត្រូវឈប់ទច់ង៉ក់មួយកន្លែងក្រោយឃើញបុរសម្នាក់ទៀតចូលមកជួយរូតខ្នងអោយជេយ៉ុន ។

មេីលទៅកាយវិការពួកគេទាំងពីរពិតជាផ្អែមល្ហែមណាស់ ហេតុអីចិត្តគេស្រាប់តែជ្រួលច្របល់ មានរោគច្រណែនអន់ចិត្តបែបនេះ? ក្រែងនេះជាក្មួយគេមែនទេ? ម៉េចក៏គេសុខចិត្តអោបដៃឈរមេីលអ្នកផ្សេងរូតខ្នងអោយក្មួយគេទៅវិញ? ពេលគិតដល់ចំណុចនេះហើយ ហុីសុឹងក៏សម្រេចចិត្តថានឹងចូលទៅយកជេយ៉ុនចេញមកវិញ ប៉ុន្តែចូលមិនបានប៉ុន្មានជំហានផងក៏មានរាងតូចស្ដេីងពីរនាក់ឈរពាំងមុខផ្លូវ :
« អេ៎លោក? ត្រូវការអ្នកកំដរផឹកទេ? » រាងតូចស្ដេីងម្នាក់លូកដៃទៅអង្អែលដេីមទ្រូងគេថេីរៗ បបួលជាមួយបបូរមាត់សុិចសុី ឯគេវិញជ្រួញចិញ្ចេីមហេីយក៏គ្រលាស់ដៃម្នាក់នោះចេញ ថែមទាំងបោសទ្រូងដូចសម្អាតធូលីទៀតផង

BE UR FAV PERSON ( COMPLETED ) Opowieści tętniące życiem. Odkryj je teraz