ភាគ៤២

827 107 40
                                    

" ឌឹបបបបបបបបបប! " មួយកណ្ដាប់ដៃយ៉ាងស្វាហាប់ដាល់ចំថ្គាមខ្លារបស់ប្អូនប្រុសក្រោមថ្វីដៃដ៏ខ្លាំងសម្បារបស់បងប្រុសធ្វើអោយផ្ទៃមុខសង្ហារបស់គេត្រូវងាកទៅម្ខាងដោយសារកម្លាំងដៃមិនប្រណីបណ្ដាលអោយគេហូរឈាមតាមគែមមាត់ភ្លាមៗ ដែលជាហេតុអោយគ្រប់គ្នាត្រូវភ្ញាក់ផ្អើលតែម្ដង

បេនដោយឃើញស្ថានការណ៍មិនស្រួល ក៏ប្រញាប់ទៅអូសអង្គរក្សជុងហ្គុកចេញទៅខាងក្រៅភ្លាម

« អ្ហឹកៗ....បានហេីយបង!!!! » ថេយ៉ុង ក៏ស្រឡាំងកាំងមិនស្ទើរដែរក្រោយលឺប្រយោគប្អូនថ្លៃ ពេលដែលស្វាមីរបស់ខ្លួនបម្រុងទៅដាល់ម្ដងទៀត គេប្រញាប់រត់ចូលទៅអោបកាយរបស់ស្វាមី ប្រៀបដូចជាការអង្វរកផង

ខណៈពេលនោះ ជេយ៉ុនក៏វារគេីមៗទៅជិតកៅអីលោកពូ គេលុតជង្គង់ទល់ឥតការ៉ូដេីម្បីបន្ទាបខ្លួនអោយស្មេីកៅអី ក្រោយមកក៏យកបាតដៃសងខាងក្ដោបរង្វង់មុខលោកពូ ព្រមទាំងជូតឈាមនៅគែមមាត់
« ឈឺទេ? អ្ហឹកៗ... » ជេយ៉ុន សម្លឹងមើលមុខស្លេកស្លាំងជាមួយឈាមគែមមាត់របស់គេដោយក្ដីឈឺចាប់ឥតឧបមា គេទេីបងេីបពីឈឺ មិនទាំងបានប៉ុន្មានក៏ត្រូវមករងគ្រោះជំនួសខ្លួនម្ដងទៀត ខ្លួនពិតជាអាណិតលោកពូណាស់ លោកពូមិនដឹងថាឈឺយ៉ាងណាឡេីយ គេនេះក៏ឈឺមិនចាញ់លោកពូដែរ ឈឺទាំងកាយ ឈឺទាំងចិត្ត

« ត្រង់នេះវាមិនឈឺទេ...តែពូឈឺត្រង់នេះ...» ហុីសុងពោលតបគេហេីយ ក៏យកដៃម្ខាងរបស់ខ្លួនអង្អែលថ្ពាល់ជេយ៉ុនត្រង់ស្នាមលោកប៉ាទះ ក្រោយមកក៏យកដៃម្ខាងទៀតទាញខ្នងដៃជេយ៉ុនមកដាក់ចំផ្ទៃផ្ទុកបេះដូងគេគឺទ្រូងខាងឆ្វេង គេពោលទាំងរលីងរលោងទឹកភ្នែកសម្លឹងមុខក្មួយប្រុសហើយធ្វើអោយគេសែនខ្លោចចិត្តនិងឈឺចាប់យ៉ាងខ្លាំង គេធ្វេីយ៉ាងនេះព្រោះគេចង់អោយដឹងថាបេះដូងរបស់គេកំពុងតែឈឺចាប់

គេទេីបតែធ្វើបាបចិត្តក្មួយហើយគេចង់លុបលាងកំហុស ពេលគេព្យាយាមលុបលាងហេីយ កំហុសម្ខាងទៀតក៏បានកេីតមកលេីជេយ៉ុនផ្ទួនៗតែម្ដង...

« អោយខ្ញុំសុំទោស...អ្ហឹកៗ » ជេយ៉ុន សម្រក់ទឹកភ្នែកមកឥតស្បេីយ នាយតូចក្ដាប់កដៃរបស់គេសម្រូតចេញពីផ្ទៃមុខរបស់ខ្លួន ឈ្ងោកមុខពោលពាក្យសុំទោសទាំងក្រែងចិត្តបំផុត

BE UR FAV PERSON ( COMPLETED ) Tempat cerita menjadi hidup. Temukan sekarang