« ... » ជេយ៉ុន សម្លឹងកែវភ្នែកទាំងគូរបស់លោកពូ ស្ងៀមស្ងាត់ បបូរមាត់ស្រាប់តែញ័រតតាត់ ព្រោះដឹងថាលោកពូនឹងមិនបានក្បែរគេយូរជាងនេះ
« តេីវាអាចទៅរួចដែរទេលោកពូ បេីបេះដូងខ្ញុំពេលនេះវាមានលោកពូទៅហើយ » ជេយ៉ុន ចាប់.កដៃសងខាងរបស់លោកពូ ដំណក់ទឹកថ្លាមួយដំណក់ស្រក់ចេញពីកែវភ្នែក ប៉ះខ្នងដៃលោកពូ គេហ៊ាននិយាយ គេហ៊ានអះអាង ហ៊ានថាលោកពូជាម្ចាស់បេះដូងគេតែម្នាក់ ហើយគ្មាននរណាអាចមកជំនួសដំណែងលោកពូបាននោះទេ« ឆ្លាតណាស់ក្មេងឆ្លាត » Heeseung អោនថេីបថ្ងាសក្មួយប្រុសមួយខ្សឺតវែង ស្របពេល Jaeyun ឈរស្ងៀមបង្ហូរទឹកភ្នែក ព្រោះក្នុងចិត្តដឹងស្រាប់ហេីយថា ស្នេហាពូក្មួយ វាមិនអាចទៅរួចតាំងពីដើម គេស្រឡាញ់លោកពូណាស់ ត្បិតថានិយាយទៅវាមិនសមក៏ពិតមែន រយៈពេលកន្លងមកនេះលោកពូជាម្ចាស់បេះដូងគេតែម្នាក់គត់ ទោះគេនៅក្មេង ទោះគេកំពុងរៀន តែមិនប្រាកដថាបេះដូងគេគ្មានម្ចាស់នោះទេ
.....
ព្រឹកថ្មី
នៅភូមិគ្រឹះ
ជាន់ផ្ទាល់ដី
បន្ទប់ទទួលភ្ញៀវ
ឃើញថាវត្តមានគ្រួសារចន សមាជិកចំនួនប្រាំនាក់ អង្គុយជុំគ្នា មាន ជុងហ្គុក ហុីសុឹង ថេយ៉ុង ជេវ៉ុន ជេវូ
អេ៎?! ដូចខ្វះម្នាក់មិនអញ្ចឹង?! ត្រូវហើយ...មិនបាច់សួររកជេយ៉ុននោះទេ នៅពេលនេះគេសម្ងំនៅក្នុងបន្ទប់តាំងពីត្រឡប់មកពីកម្មវិធីវិញមិនទាន់ឃើញចេញក្រៅសោះតែម្តងហើយ ។ លោកពូក៏បារម្ភមិនស្ទើរនោះដែរ គេអង្គុយជ្រឹបម្រាមដៃចូលគ្នា ទឹកមុខស្ងួត កែវភ្នែកចេះតែលួចដៀងទៅខាងលេី រងចាំវត្តមានក្មួយមកជូនដំណើរគេ ប៉ុន្តែកន្លងទៅច្រើនហើយនៅមិនទាន់ឃើញវត្តមានក្មួយគេមកទៀត ។« កុំពិបាកចិត្តអីណា...បងជឿថា ជេយ៉ុនគេច្បាស់ជាគេងមិនទាន់ងេីបទេ ហុីសុឹង ត្រឡប់ទៅតាមសម្រួលចុះ ចាំបងប្រាប់ក្មួយតាមក្រោយ » ថេយ៉ុង ដោយហេតុតែឃើញស្ថានភាពប្អូនថ្លៃមិនសូវស្រួល ឃើញគេចេះតែនៅមិនស្ងៀម ងាកចុះងាកឡើង ក៏ដឹងថាច្បាស់ជាក្រឡេករកក្មួយជាមិនខាន ហើយក៏ប្រាប់តាមសម្រួលទៅ
« ខ្ញុំគ្រាន់តែចង់ឃើញក្មួយមុនពេលខ្ញុំត្រឡប់ទៅវិញ ជេយ៉ុនស្អប់ខ្ញុំដល់ថ្នាក់នេះ? » ហុីសុឹង តបវិញទាំងមុខស្ងួតស្របពេលបងប្រុសរបស់គេធ្វើមុខស្មើ ឯបងថ្លៃក៏តានតឹងផងព្រោះគេចាំតែជេយ៉ុនប៉ុណ្ណោះ ជេវ៉ុន ជេវូបានត្រឹមតែអង្គុយធ្វើមុខឆ្ងល់តែប៉ុណ្ណឹង
YOU ARE READING
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...