ភាគ៩

858 95 4
                                    

ជេយ៉ុនក្រោកឡើងអង្គុយឆ្ងក់សម្លឹងខ្នងលោកពូ ស្របពេលដែលលោកពូបែរមុខរកគេវិញ គេក៏ទម្លាក់ខ្លួនចុះ ដែកបែរខ្នងទៀត

« សួរថាយ៉ាងម៉េចអម្បាញ់មិញនេះ? » លោកពូ ដេីរទៅវាងម្ខាងចុងគ្រែ ហើយក៏ទម្លាក់ជង្គង់នៅជិតគ្រែសម្លឹងមេីលមុខក្មួយនៅចំពោះមុខវិញ ក្រសែភ្នែកបែបអស់សំណើចធ្វើអោយនាយតូចពេបមាត់រកយំដាក់លោកពូ

« ខ្ញុំសួរថា...បេីលោកពូមានក្មួយម្នាក់ទៀត លោកពូនឹងឈប់ស្រឡាញ់ខ្ញុំម្នាក់ដែរមែនទេ? »

« ជេយ៉ុនស្ដាប់ពូណា.... » បាតដៃគ្រេីមលូកទៅក្រសោបខ្នងដៃក្មួយប្រុសមកដាក់អឹបជាប់នឹងថ្ពាល់ហើយក៏ថេីបខ្នងដៃក្មួយមួយខ្សឺតយ៉ាងស្រទន់ មុននឹងបន្តនិយាយ
« មិនថាពូមានក្មួយច្រើនប៉ុណ្ណាទៀតក៏ដោយ យ៉ាងណាក៏ជេយ៉ុននៅតែជាក្មួយដែលពូស្រឡាញ់ជាងគេបំផុត ក្មួយនៅលេខរៀងទីមួយក្នុងបេះដូងពូស្រាប់ហេីយ ក្មួយយល់ទេ? »

« .... » នាយតូចរលីងរលោងទឹកភ្នែកដាក់លោកពូ លួចតូចចិត្តក៏បាត់ទៅវិញ ហើយក៏មានអារម្មណ៍មោទនភាពព្រោះលោកពូនិយាយហើយថាគេជាមនុស្សទីមួយក្នុងបេះដូងពូជានិច្ច

« ហេតុអីក៏យំបែបនេះ? ឈប់យំទៅណា...ពូមិនវ៉ៃក្មួយទេ ស្រឡាញ់ដូចកែវភ្នែកបេីអោយពូវ៉ៃ តេីអ្នកណាដាច់ចិត្តលេីកដៃវ៉ៃរួច? »

« មិនជឿទេ លោកពូត្រឡប់ទៅវិញទៅ ខ្ញុំលែងចង់ជួបមុខលោកពូទៀតហើយ អ្ហឹកៗ » គំហកហើយក៏ដេកបែរខ្នងដាក់លោកពូសារជាថ្មី

« ហេតុអី ពូខំឆ្លៀតពេលទំនេរដេីម្បីមកលេងក្មួយគ្រាន់តែខឹងបន្តិច ក្មួយក៏ដេញពូទៅវិញហើយរឺ? នេះក្មួយមិននឹកពូខ្លះទេជេយ៉ុន? »

« ខ្ញុំមិនដែលនឹកលោកពូទេ លោកពូគ្មានអីអោយខ្ញុំនឹកលោកពូសូម្បីតែបន្តិច »

« ជេយ៉ុន? »

« ចេញពីបន្ទប់ខ្ញុំទៅ ហើយកុំចូលមកទៀត ខ្ញុំមិនចង់ឃើញលោកពូទៀតទេ »

« ពូនឹងឈរចាំក្មួយនៅក្រៅបន្ទប់រហូតដល់ក្មួយព្រមចេញមកញាំុអាហារល្ងាច »

« អត់ទេ លោកពូត្រឡប់ទៅវិញទៅ ខ្ញុំមិនចង់ឃើញមុខលោកពូទេ បេីលោកពូមិនទៅ ខ្ញុំនឹងប្រាប់លោកប៉ាអោយដេញលោកពូ »

BE UR FAV PERSON ( COMPLETED ) Où les histoires vivent. Découvrez maintenant