ភាគ២២

911 97 8
                                    

[ + ]

« ខានជួបគ្នាយូរ នៅតែសង្ហាដូចដេីម! អានេះវេីយ! គិតថាមួយកម្មវិធីនេះសង្ហាលេីសគេហេីយនៅមានអ្នកមកដណ្ដេីមតំណែងបានដដែល » លីចេន កម្លោះសក់ពណ៌ទង់ដែក ពាក់ឈុតថាក់សុីដូពណ៌ផ្ទៃមេឃលាយ.ស ដេីរមកពីមុខពូក្មួយដែលទេីបនឹងមកដល់ក្នុងកម្មវិធីដំណាលគ្នា គេខ្វែងដៃអោបដាក់ជាប់ទ្រូង សម្រស់គេជាម្ចាស់កម្មវិធីនេះនៅតែអន់ជាងភ្ញៀវកិត្តិយសទៀត

« បញ្ជោះខុសរបៀនអាចេន! » ហុីសុឹង លូកដៃបំណងចាប់ដៃអ្នកជាមិត្តរលាក់ៗបន្តិច ទុកថាជាការស្វាគមន៍បន្ទាប់ពីខានជួបគ្នាអស់រយៈពេលជាយូរ លីចេននេះអាយុតំណាលហុីសុឹងដែរហេីយក៏គ្មានប្រពន្ធដូចគ្នា

« បញ្ជោះម៉េច? មេីលស្រីៗអស់នោះ សម្លឹងមើលឯងមិនដាក់ភ្នែកតែម្ដងសោះហើយ » លីចេន ច្បូញមាត់ជាសញ្ញាទៅកាន់ក្រុមស្រីៗប៉ុន្មាននាក់នោះ ស្លៀករ៉ូបចោមពុងរាត្រីស្រមោលសស្រស់ស្អាត ម្នាក់ៗសុទ្ធតែជាកូនស្រីអ្នកជំនួញគ្រប់ៗគ្នា ឱកាសជួបជុំអ្នកជំនួញបែបនេះមិនអូសទាញកូនស្រីមកវាដូចចម្លែកពេកហើយទេដឹង?

ជេយ៉ុន សម្លឹងមើលពួកស្រីអស់ទាំងនោះ ក្នុងចិត្តខឹងស្ទើរតែចង់ហែកសាច់សុី ស្រីស្អីប្រឹងអោយដៃប្រុសសម្បេីមម៉េស? ច្បូញមាត់ ច្បូញមុខស្អីហ្នឹង គិតថានេះជាផ្ទះសំណាក់រឺក៏យ៉ាងណា? ពេលក្រឡេកមកលោកពូវិញក៏ឃើញលោកពូញញឹមពព្រាយពង្រាយមន្តស្នេហ៍ដល់ពួកនាងទាំងនោះ ទេីបគេខាំមាត់តូចចិត្តនឹងលោកពូយ៉ាងខ្លាំង ។

« អេ៎ ហេីយនេះជាអ្នកណា? » លីចេន ជជែកលេងនឹងហុីសុឹងបានបន្តិចហើយក៏ក្រឡេកឃើញទឹកមុខជូរៗ អ្នកនៅក្រោយខ្នងហុីសុឹង ក៏ផ្ដើមសួរ

« ជាក្មួយ ហើយក៏ជាកូនរបស់បងជុងហ្គុក » គេតប

« អូ...ស្រស់ស្អាតបែបនេះ...សួស្តីក្មេងតូច! » លីចេន ដេីរហួសហុីសុឹងទៅចូលទៅជិតជេយ៉ុនលេីកដៃឡើងលេីជាការរាក់ទាក់ ជាមួយស្នាមញញឹមពព្រាយរបស់គេ ទេីបជេយ៉ុនសម្លឹងមើលដៃគេហេីយក៏ក្រឡេកទៅមេីលលោកពូម្ដង តែលោកពូវិញរវល់តែជាប់ញញឹមជាមួយស្រីៗទាំងនោះ ដែលកាន់កែវស្រាមកអោយគេ ទេីបចិត្តគេខឹងក្ដៅដូចបាយពុះ ហើយក៏លេីកដៃទៅចាប់តបលីចេនវិញ មុននឹងរាក់ទាក់ :

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now