ភាគ៤០

899 100 18
                                    

បួនកំភ្លៀងផ្ទួនៗឆ្វេងស្ដាំៗ ក្រោមស្នាដៃកម្លោះតូចឆ្នាស់ឆ្នេីមចន ជេយ៉ុន ដែលមិនចេះខ្លាចក្បាលអ្នកណាតទៅទៀតឡេីយ ។

បន្ទាប់ពីទះហើយ ជេយ៉ុនក៏បែរខ្នងចេញ ក្រោយមកក៏ប្រសព្វកែវភ្នែកលោកពូដែលកំពុងតែសម្លឹងមកគេមិនដាក់ភ្នែកចុះ ទេីបគេមានអារម្មណ៍ថាធុញទ្រាន់និងខ្លួនឯងដែលញេីបញ័រជាមួយទង្វើបែបនេះរបស់លោកពូខ្លាំងណាស់ ។

ស្របពេលពួកគេសម្លឹងគ្នាបានបន្តិច ជេអុីនក៏ស្រវ៉ាទាញឈេីជ្រុងឡើងលេីមករកសំពងជេយ៉ុនពីក្រោយ តែកែវភ្នែករហ័សរបស់ហុីសុងនិងបេនចាមីនក៏ប្រញាប់មករងជំនួសប៉ុន្តែបេនចាមីនខកបន្តិចហេីយ ព្រោះហុីសុងបានអោបជេយ៉ុនពីក្រោយខ្នង ទេីបឈេីជ្រុងនោះត្រូវផែនខ្នងគេយ៉ាងដំំណំលឺសូរតែ :
" ឌឹប!!!!!!! "

មួយឈេីជ្រុងចំផែនខ្នងរបស់គេលាន់លឺសម្លេងខ្ទរឆ្អឹងខ្នង ធ្វើអោយគេទន់ជង្គង់ស្ទើររកដួលតែដៃសងខាងក៏អោបក្បាលជេយ៉ុនពីខាងក្រោយមិនព្រមលែងទៅណាឆ្ងាយ ខណៈពេលនោះដែរ ម្នាក់ៗនាំគ្នាបេីកភ្នែកធំៗ ទាំងជេយ៉ុន ទាំងបេនចាមីន ទាំងជេអុីន

ជេអុីនបេីកភ្នែកធំៗ ដៃក្ដាប់ឈេីជ្រុងក៏ញ័របណ្ដាលអោយឈេីជ្រុងជ្រុះរបូតពីដៃ គ្រាដែលឈេីជ្រុងធ្លាក់នោះ កាយរបស់ហុីសុងក៏ផ្ដេីមដួលទៅចុះដំណាលគ្នាផង ជាហេតុបណ្ដាលអោយគេសន្លប់បាត់ស្មារតីមួយរំពេច ។

« អ្ហឹកៗ...លោកពូ...លោកពូ...អ្ហឹកៗ » ជេយ៉ុន សម្រូតខ្លួនទម្លាក់ជង្គង់ទល់ដី ដៃម្ខាងលេីកទ្រក្បាលរបស់លោកពូដែលគេបិទភ្នែកជិត ព្យាយាមអង្រួនដាស់លោកពូតក់ស្លុតភិតភ័យជាទីបំផុត

« ហុឹស!!!! ខ្ញុំ...ខ្ញុំអត់មានចេតនាទេ... » ជេអុីន យកបាតដៃខ្ទប់មាត់ ឈានជេីងថយក្រោយម្ដងបន្តិចៗ ក្រោយមកក៏ប្រញាប់រត់ចូលទៅក្នុងឡានហើយក៏បេីកចាកចេញទៅក្នុងល្បឿនលឿន បន្សល់ទុកត្រឹមតែបីនាក់ប៉ុណ្ណោះ

ឃើញហើយកាលណា បេនចាមីនស្រវ៉ាតេទៅលេខឡានពេទ្យ ដំណាក់កាលនេះហើយត្រូវនឹកឃើញដល់ពេទ្យជាមុនក្រោយមកទេីបគេតេទៅជុងហ្គុកនិងថេយ៉ុងតាមក្រោយ ។

BE UR FAV PERSON ( COMPLETED ) Donde viven las historias. Descúbrelo ahora