Ep1 :ឯងកេីតអីឬអត់? ខ្ញុំជួយបានទេ

3.5K 103 0
                                    

សំទ្បេងស្រែកគង់រំពងពេញបរិវេណសាលានៅផ្នែកថ្នាក់ទី6 សិស្សក្មេងៗរួមទាំងស្រី ទាំងប្រុស ប្រជេញគ្នារត់រសាត ចូលមកស្រែកទ្បែតៗដាក់ក្មេងប្រុសម្នាក់កំពុងតែដេីរមកទាំងទឹកមុខអាម៉ាសបំផុត។
« អាជ្រូក អាមាឌដូចយក្ស ហាសហាស» ក្មេងៗអស់នោះ ស្រែកពោលពេញបរិវេណសាលា ដាក់ទៅក្មេងប្រុសអោនមុខចុះមិនហ៊ានប្រឈមមុខនិងពួកគេ សិស្សទាំងនោះ មិនខ្លាចញញេីតគ្រូមកស្ដីឲ្យនោះទេ។ ក្មេងមាឌធំដូចដែលពួកគេស្រែកមេីលងាយជេរប្រទិចនោះខំរត់គេចខ្លួនពីក្រុមសិស្សតាមដេញវាយប្រហាររូបរាងគេ ទៅកន្លែងលាក់ខ្លួនមួយយ៉ាងសុវត្ថិភាពបំផុតគ្មានអ្វីក្រៅពីក្នុងបន្ទប់ទឹកទ្បេីយ។
« ហុឹកៗ មានអ្វីៗគ្រប់យ៉ាង ហេតុអ្វីកេីតមកមិនស្អាតដូចជាពួកគេ» ក្មេងតូចជុងហ្គុក ទម្លាក់ខ្លួនអង្គុយយំក្នុងបន្ទប់ទឹក សួរមកខ្លួនឯងទាំងអន់ចិត្ត ប៉ាម៉ាក់ក៏មាន ទ្រព្យសម្បត្តិក៏ចាយមិនអស់ ភាពកកក្ដៅពីគ្រួសារក៏មានគ្រប់សព្វអស់ ចុះហេតុអ្វីរូបរាងគេមិនកេីតមកឲ្យវាសាកសមនិងកេរ្តិ៍ឈ្មោះគេផងទៅ។
ក្មេងមាឌធំម្នាក់នេះ មានឈ្មោះថា ចន ជុងហ្គុក ឆ្នាំនេះគេមានអាយុ10ឆ្នាំទៅហេីយ ដូចដែលថាខាងលេី រូបរាងគេធំដូចជាប៉េងប៉ោង មុខប៉ោងៗ កាត់សក់ផ្សិត។ គេកេីតក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភម្នាក់ រស់នៅក៏ងាយស្រួលមិនខ្វល់ខ្វាយពីរឿងអ្វីៗទាំងអស់។ ជុងហ្គុក មិនសូវចេះនិយាយស្ដីនោះទេ ដោយសារតែ ក្នុងថ្នាក់រៀនមិត្តរួមថ្នាក់តែងតែប្រេីពាក្យមេីលងាយមកលេីរូបសម្រស់គេជានិច្ច ទេីបគេមករៀនរាល់ថ្ងៃនេះ គ្មានមិត្តសម្បីតែម្នាក់។
« អាជ្រូក នៅក្នុងបន្ទប់ទឹកនេះឯង ស្រែកថាឲ្យវាទៀតទៅ សប្បាយចិត្តណាស់ ហាសហាស» ក្មេងប្រុស ស្គម ស្លៀកពាក់មេីលទៅអាចថាជាកូនអ្នកមានម្នាក់ដែល និយាយបញ្ជាក្មេងៗដទៃទៀតប្រម៉ានជាង5នាក់ឲ្យធ្វេីតាមសម្ដីខ្លួន។
ផាំង~ផាំង ~
« អាជ្រូកចេញមក ឆាប់ចេញមក» ពួកក្មេងទាំងនោះនាំគ្នា វៃទ្វារបន្ទប់ទឹកដែលជុងហ្គុកលួចរត់ចេញមកពួនយំនៅក្នុងនេះ ពេលលឺសំទ្បេងវៃទ្វារបែបនេះ ជុងហ្គុក ចាប់ផ្ដេីមខ្លាចរអា យកដៃមកខាំជាប់និងមាត់ ខ្លួនញ័រដូចមនុស្សគ្រុនចាញ់ ភ្នែកចាប់ផ្ដេីមក្រហម នេះបញ្ជាក់ថាគេពិតជាខ្លាចខ្លាំងណាស់។
« គ្រូមកហេីយនាំគ្នារត់» ក្មេងទាំងនោះគ្រាន់ឃេីញអ្នកគ្រូម្នាក់ដេីរចូលមកនាំគ្នារត់ប្រសាតជេីងគ្នាអស់
« កូនជុង ចេញមកណា អ្នកគ្រូដេញពួកគេទៅអស់ហេីយ ឆាប់បេីកទ្វារឲ្យអ្នកគ្រូបន្តិចមកណា» គ្រាន់តែលឺសំទ្បេងអ្នកជាគ្រូភ្លាម ក្មេងតូចស្ថិតក្នុងសភាពញ័ររហ័សក្រោកបេីកទ្វារឲ្យអ្នកគ្រូឃេីញ។
« ស្លាប់ កូនជុង អ្នកគ្រូនិងប្រញ៉ាប់យកកូនទៅបន្ទប់ព្យាបាល» ដោយសារតែអាការៈមិនស្រួល អ្នកគ្រូ លេីកបីទាំងលំបាកលំបិនដោយសារតែមាឌគេធំលេីសពីកម្លាំងគាត់ទៅទៀត។
បន្ទាប់ពីយកជុងហ្គុកទៅបន្ទប់ព្យាបាលខាងសាលាហេីយ អ្នកគ្រូដេីរចូលមកក្នុងថ្នាក់ រកក្មេងៗប៉ុន្មានដែលគាត់ឃេីញក្នុងបន្ទប់ទឹកនោះយកមកដាក់ទោស។
« ពួកឯងគ្មានសិទ្ធិធ្វេីបាប ជុងហ្គុកជាដាច់ខាត ឯងដឹងថាគេជាកូននរណាគេទេ » អ្នកគ្រូ ប្រេីសំទ្បេងសង្កត់ខ្លាំងៗរួមទាំងទឹកមុខកាចឲ្យក្មេងៗទាំងនោះឃេីញ ដេីម្បីឲ្យពួកគេខ្លាចរអានិងខ្លួន ប៉ុន្តែគ្មានទេ ក្មេងទាំងអស់នោះធ្វេីធម្មតាដូចគ្មានអ្វីកេីតទ្បេីងអញ្ចឹង ព្រោះពួកគេសិតតែមកពីត្រកូលល្បីៗមានឈ្មោះក្នុងសង្គមដែល រឿងបែបៗនិងដូចជាមិនធ្វេីឲ្យពួកគេបាសរោមទេ។
«  ជាកូននរណាក៏អ្នកនិងទៅ ពួកខ្ញុំមិនខ្វល់ទេសំខាន់បាន មេីលងាយវា តោះពួកយេីង» ក្មេងប្រុសដឹងនាំមុខគេនោះចូលមកនិយាយផាំងៗជាមួយនិងអ្នកគ្រូស្អាតធ្វេីឲ្យគាត់ ចំហរមាត់ សម្លឹងមេីលទៅក្មេងប្រុសនោះទាំងកេីតចិត្តខឹង។ ក្មេងនេះបានត្រកូលខ្ពង់ខ្ពស់ល្មមៗមក ចង់ខ្លាណងដាក់គ្រូ។
« ឈប់ភ្លាមបេីហ៊ានតែឈានមួយជំហានទៀត ពួកឯងទាំងអស់និងត្រូវលុបឈ្មោះ»
« អ្នកគ្រូទេ ដែលត្រូវរេីអីវ៉ាន់ចេញពីសាលានេះមុននោះ» ថាចប់ក្មេងប្រុសដឹកនាំក្រុមគ្នីគ្នាគេនោះ ដេីរចេញទៅទាំងអំណាច។ អ្នកគ្រូស្អាតបានត្រឹមសម្លឹងមេីលពួកគេដេីរចេញទៅទាំងក្ដៅពេញខ្លួនទៅហេីយ។
« កូនគ្មានម៉ែឪប្រដៅ ឆឺយ» ថាហេីយគាត់ចូលទៅអង្គុយលេីកៅអីដកដង្ហេីមវែងៗឲ្យអារម្មណ៍ខឹងទាំងនោះចេញពីរាងកាយគាត់ទាំងអស់។
នៅតាមដងវីថីក្បែរផ្សារមួយកន្លែងមានមនុស្សដេីរទិញជាហូរហែរ តាមរបស់ដែលចង់បាន ប៉ុន្តែក៏មានអ្នកលក់តាមចិញ្ចេីមផ្លូវប៉ុន្តែមិនមែនចិញ្ចេីមផ្លូវតែម្សងនោះទេបគឺជាដីជួលគេលក់ជាប់និងផ្លូវក្នុងផ្សារមួយនេះ។
« អ៊ុំគីម ខ្ញុំសូមមកប្រាប់ដំណឹងថ្មីថា កន្លែងទាំងអស់នៅទីនេះ ខ្ញុំនិងតម្លេីងប្រាក់បន្ថែមទៀត អ៊ុំមានសមត្ថភាពជួលទេ» ម្ចាស់ដីដេីរចូលមកទាំងមានអង្គរក្សការងារទាំងសងខាង និយាយញ៊ែតៗដាក់អ៊ុំគីមទាំងបែកញេីសសស្រាក់។
« ទ្បេីងទៀតហេីយមែនទេ ហឺស..!» គាត់សួរបញ្ជាក់ទាំងដងដង្ហេីមធំមួយអស់ខ្យល់។
« បាទអ៊ុំព្រោះថា ទីផ្សារក្នុងប្រទេសកាន់តែជឿនលឿន អញ្ចឹងកន្លែងជួលខ្ញុំសូមទ្បេីងតាមទីផ្សារដែលហេីយ » បុរសម្ចាស់ដីនេះ ទាញផ្លិតមកបក់ទាំងកាយវិការមញិកមញ៉ក់ ឆ្លេីយតបទៅកាន់អ៊ុំគីម។
« អ៊ុំគ្មានសមត្ថភាពជួលទៀតទេ ប្រហែលអ៊ុំឈប់ជួលហេីយ» គាត់និយាយទាំងអស់សង្ឃឹម បេីអត់ពីកន្លែងនេះទៅ ម៉ូយៗគាត់ប្រហែលដាច់ដូចគ្នា បេីសិនជាប្ដូរទៅកន្លែងថ្មីនោះ។
« បេីអញ្ចឹងអ៊ុំឆាប់រេី អីវ៉ាន់ចេញពីដីខ្ញុំឥទ្បូវនេះទៅ ខ្លាចថាអ៊ុំមិនមានប្រាក់ឲ្យខ្ញុំ តោះទៅបន្តទៀត» ស្រដីចប់ គេដេីរចេញទៅទាណងដំណេីរកាចរាង ខ្មេីតដាក់អ្នកលក់គ្រប់គ្នា។ គ្រាន់តែលឺពាក្យសម្ដីម្ចាស់ដីថាបែបនេះ គាត់ចាប់ផ្ដេីមរេីបន្លែគាត់ចូលក្នុងកន្រ្ទក់ធំៗ រៀបចំចាកចេញទៅផ្ទះវិញ នៅតាមផ្លូវអ៊ុំគីមរុញកង់ដឹកបន្លែអស់នោះទាំងទឹកមុខក្រៀមក្រំ ចំជាពេល កូនគាត់ចេញពីសាលាល្មម។
« ម៉ាក់! ឆាប់ចេញពីលក់ម្ល៉េះ កូនថារកទៅជួយលក់ម៉ាក់ទៅហេីយ» ថេយ៍ សួរទាំងចម្ងល់ពួកម៉ែគេលក់យ៉ាងណាក៏ដល់ម៉ោង 6ល្ងាចដែល តែនេះទេីបម៉ោងថ្ងៃត្រង់សោះគាត់រេីបន្លែមកបាត់។
« ទៅផ្ទះជួលយេីងសិនទៅកូន» បេីទោះជាយ៉ាងណាម្ដាយម្នាក់នេះនៅតែឆ្លេីយតបទៅកាន់កូនទាំងស្នាមញញឹមជាប់ផ្ទៃមុខជានិច្ច គាត់តែងតែគិតថា កូនអត់ឪពុកហៅទៅហេីយ ត្រូវផ្ដល់ភាពកកក្ដៅឲ្យទៅកូនទាំងអស់មិន ដែលជេរស្ដី វៃ គ្រាន់តែពេលខ្លះសម្ដីខ្លាំងៗមកពីចង់ឲ្យកូនល្អ។ ថេយ៍មិនសួរដេញដោលជួយរុញកង់ដឹកបន្លែម្ដាយនាយពីក្រោយរហូតមកដល់ផ្ទះជួល។
គីម ថេយ៉ុង ជាក្មេងឧស្សាហ៍ព្យាយាមមិនដែលខ្ចិលច្រអួស ឆ្នាំនេះគេមានអាយុដបឆ្នាំហេីយ ថ្នាក់សិក្សាទី6 ជាកូនមានតែម្ដាយម្នាក់គត់ ឪពុកស្លាប់ចោលតាំងពីក្មេងមិនទាន់និងស្គាល់មុខឪពុកផង។ និយាយពីរូបសម្រស់វិញ សាច់សរ បបូរមាត់ផ្កាឈូក សក់រលោង បេីសិនជាដេីរចូលចំណោមអ្នកមានៗគេក៏ជឿថា ថេយ៍ជាកូនអ្នកមានដែល ប៉ុន្តែផ្ទុយទៅវិញគេគ្រាន់តែជាកូនអ្នកលក់បន្លែតាមចិញ្ចេីមថ្នល់ប៉ុណ្ណោះ។
« ម៉ាក់រេីខោអាវទៅណា?» ក្មេងតូចរូបស្រស់សួរទៅអ្នកម្ដាយទាំងចម្ងល់ គ្រាន់តែមកដល់ផ្ទះភ្លាមគាត់ចូលទៅរេីខោអាវដាក់អីវ៉ាន់ទាំងរហន់
« ម៉ាក់មិនអាចនៅទីនេះទៀតទេ ព្រោះកន្លែងលក់គេទ្បេីងថ្លៃហេីយ ម៉ាក់និងទៅរកកន្លែងលក់ថ្មី និងផ្ទះជួលថ្មី រួមទាំងសាលាកូនថ្មីផងដែល » គាត់ងាកមកញញឹមដាក់កូនបន្តិច ហេីយក៏បន្តរេីខោអាវដាក់កន្រ្ទក់ធំមួយ។ គ្រាន់លឺបែបនេះ រាងតូចចូលជួយ។
នៅតាមផ្លូវពីរនាក់ម្ដាយកូន រុញកងយ៉ាងកន្ដោចកណ្ដែងក្រោមពន្លឺក្ដៅហួតហែងស្ទេីតែឆេះទៅហេីយ។ រុញដល់ផ្សារមួយដែលសម្បូរទៅដោយមនុស្សម្នាដូចនិងផ្សារគាត់លក់មុនដែល បន្ទាប់ពីនោះអ៊ុំគីម ចូលទៅសួរអ្នកលក់តាមចិញ្ចេីមផ្លូវដូចជាគាត់សួរនាំឫសគល់ក្បែរថ្ងៃស្អែកគាត់បានលក់។
« អ៊ុំស្រី ម្ចាស់ដីទីនេះគាត់ចិត្តល្អណាស់ គាត់ពិតជាមានចិត្តស្មោះត្រង់ខ្លាំងណាស់ អ្នកលក់នៅទីនេះ ទាំងក្នុងហាង ទាំងដីជាប់ផ្លូវនេះគាត់ឲ្យរយៈពេលពីរខែ បង់លុយឲ្យគាត់ម្ដងទេ និយាយរួមទៅគាត់ចិត្តល្អខ្លាំងណាស់ ថែមពីរនោះទៀត គាត់ក៏មានក្រុមហ៊ុនផលិតទឹកអប់ល្បីមួយដែល»
លឺបែបនេះអ៊ុំគីមហាក់ធ្លោយស្នាមញញឹមចេញមកគាត់មកនេះដូចជាទេវតាជួយគាត់យ៉ាងអញ្ចឹង។
« អរគុណហេីយណា ថ្ងៃស្អែកខ្ញុំសូមមកលក់ដែលហេីយ ខ្ញុំយកកន្លែងនិងហេីយណា» ដោយសារតែមិនចង់ខាតជេីងរកសុីគាត់ចាប់ផ្ដេីមពីថ្ងៃស្អែកទៅ ថ្ងៃនេះគាត់ត្រូវរកផ្ទះនិង ដូរឲ្យថេយ៍មករៀននៅសាលាថ្មី ។ អ៊ុំគីម ចេញដំណេីរពីផ្សារដេីររកមេីលផ្ទះជួយតម្លៃល្មមៗ នៅក្បែរផ្សារនេះ។
« ផ្ទះជួលនេះបេីសិនជាអ៊ុំចង់មកជួល ខ្ញុំនិងយកពីអ៊ុំតម្លៃថោកជាងគេ 10% » ម្ចាស់ផ្ទះរៀបរាប់ទាំងស្នាមញញឹម អ៊ុំគីមស្រាប់តែញញឹមចេញមក គាត់ចាប់ផ្ដេីមជួលផ្ទះនេះតែម្ដង ។គាត់ចូលទៅសម្អាតបន្ទប់ជួុលនោះ រួចជាការស្រេចគាត់រេីអីវ៉ាន់ចូលមករស់នៅក្នុងផ្ទះនេះតែម្ដង។
« ដល់ម៉ោងម៉ាក់ទៅរកសាលាឲ្យកូនហេីយ» ថាហេីយគាត់ឲ្យថេយ៍ជិះកង់ខាងក្រោម ដោយគាត់ជាអ្នកឌុប ជិះៗរហូតមកដល់សាលាបឋមមួយ កូនជិះចូល ដោយស្វាគមន៍ទទួលគាត់ជានិច្ច។
« អ៊ុំស្រីចង់ឲ្យកូនចូលរៀនមែនទេ »អ្នកគ្រូស្អាតសួរទៅអ៊ុំគីម ដោយរាក់ទាក់តាមទម្លាប់ជាគ្រូ។
« ចា៎គឺខ្ញុំមកដូរសាលាឲ្យកូនខ្ញុំ នៅសាលាមុនគេរៀនថ្នាក់ទី6 » គាត់ទាញថេយ៍ឲ្យអ្នកគ្រូមេីល គ្រាន់ឃេីញថេយ៍ភ្លាម ធ្វេីឲ្យចិត្តអ្នកគ្រូស្រលាញ់ចូលចិត្តគេបាត់ទៅហេីយ។
« ស្រស់ស្អាតណាស់ ដូចក្មេងស្រីអញ្ចឹង» គាត់ស្រវ៉ាចាប់ថេយ៍យកមកក្បែរខ្លួន មេីលទៅកាន់ផ្ទៃមុខរបស់ក្មេងតូចកំពុងសេីចចេញធ្មេញស្ងេញដាក់គាត់។
« ថ្ងៃស្អែកមករៀនមកណា អ្នកគ្រូដាក់ឈ្មោះរួចហេីយ»
« អរគុណអ្នកគ្រូហេីយ» អ៊ុំគីម ញញឹមចេញមកទាំងសប្បាយចិត្ត។ដឹកដៃកូនជិះមកផ្ទះជួលវិញទាំងទឹកមុខស្រស់ស្រាយ មុនដំបូងគិតថាគាត់ប្រហែលជាគ្មានទីកន្លែងទៅទៀតទេ ប៉ុន្តែរឿងដែលគិតនោះសឹងតែមិនមែនជាការពិត ជីវិតមកទីកន្លែងនេះហាក់ប្រែទៅជាជីវិតថ្មីយ៉ាងអញ្ចឹង។
ថ្ងៃបន្ទាប់ក្មេងតូចរូបស្រស់ក្រោកពីប្រលឹមស្លៀកពាក់យ៉ាងស្អាតដេីម្បីទៅសាលាថ្ងៃដំបូង។
« ម៉ាក់កូនទៅរៀនសិនហេីយ» មាឌតូចដេីរចេញពីផ្ទះជួលសម្ដៅទៅសាលាតែម្នាក់ឯង មនុស្សគេឆ្លាតណាស់ ទៅតែម្ដងក៏ស្គាល់ផ្លូវបាត់ ជាពិសេសសិស្សពូកែគណិតវិទ្យាណា ត្រូវតែផ្លូវទៅសាលាមកផ្ទះគេក៏អាចគណនាចេញបាត់ទៅហេីយថាប៉ុន្មានម៉ែត្រនោះ។
« អាជ្រូកមកដល់ហេីយ» សំទ្បេងអូរអរចេញពីម្ខាងនៃសាលា ថេយ៍សម្លឹងមេីលទៅសិស្សដែលរត់ទៅចាចជេីងគ្នានោះទាំងឆ្ងល់ បូករួមទាំងពាក្យមេីលងាយផងដែរ។ ថេយ៍ប្រញ៉ាប់រត់ទៅមេីល។
« មាឌធំយ៉ាងនិង គួរតែសម្រករាងខ្លះហេីយ អាជ្រូក» ក្នុងចំណោមសិស្សទាំងអស់នោះនាំគ្នា ថាមួយម៉ាត់ម្នាក់ៗ ធ្វេីឲ្យអារម្មណ៍នាក់ត្រូវបានគេមេីលងាយនោះទន់ជង្គង់ស្រក់ទឹកភ្នែកចេញមក។ មិនថាថ្ងៃណាទេ គេតែងតែទទួលអារម្មណ៍មួយនេះជានិច្ច ម៉ាក់ប៉ាគេមិនដែលដឹងរឿងមួយនេះទេ បេីសិនជាគាត់ដឹងប្រាកដណាស់និងបញ្ជូលគេទៅរៀននៅសាលាថ្មី ។
« នែ៎! ហេតុអ្វីអ្នកទាំងអស់គ្នាថាឲ្យគេបែបនេះ រូបរាងគេស្អាតណាស់ មិនមែនដូចអ្វីអ្នកទាំងអស់គ្នាមេីលឃេីញនោះទេ » ដោយសារទ្រាំស្ដាប់និងឃេីញ ក្មេងប្រុសម្នាក់នោះស្រក់ទឹកភ្នែក ថេយ៍ចូលទៅស្រែកដាក់ពួកក្មេងៗទាំងអស់ នោះមេីលមកខ្លួនគេ។
« អួយនរណាគេនិងសិស្សថ្មីមែនទេ ស្អាតណាស់ ព្រះនាង» ពួកនោះបែរជាមិនខ្វល់ពីសម្ដីរាងតូចនោះទេ បែរជាសរសេីពីសម្រស់គេទៅវិញ។ ថេយ៍ងាកទៅមេីលក្មេងប្រុសកំពុងតែយំនោះ ទាំងសួរនាំគេ
« ឯងកេីតអីឬអត់! ខ្ញុំជួយបានទេ» សំណួរសួរដោយក្ដីបារម្ភណ៍ បែរជាអ្នកខាងនោះក្រោករត់ចេញពីរាងតូចទាំងមិននិយាយអ្វីសោះ។ ថេយ៍បានត្រឹមមេីលក្មេងមាឌធំនោះរត់ចេញទាំងយកដៃអេះក្បាល។

រវាងយេីងទាំងពីរ Where stories live. Discover now