Ep53: គីម ថេយ៉ុង រៀបការនឹងបងបានទេ

447 13 0
                                    

មួយរយៈក្រោយមកនេះមុខរបួសជុងហ្គុកក៏ប្រសេីរទ្បេីងវិញ។ គេក៏ចាប់ផ្ដេីមទៅធ្វេីជាម្ចាស់ក្រុមហ៊ុនចនសារជាថ្មី ។ រាងរាល់ថ្ងៃនាយតែងតែបានទទួលរសជាតិមុខម្ហូបរាងតូចរហូត ថេយ៍ខំដាក់ម៉ោងរោទិ៍ក្រោកធ្វេីអស់ពីកម្លាំងចិត្តកម្លាំងកាយ ទាក់ទាញចិត្តអ្នកបម្រេីប្រុសស្រីនាំគ្នាកោតគោរពសរសេីរគ្រប់ៗគ្នា។

ថ្ងៃនេះនាយដេីរចុះមកដោយមានដៃស្រលូនរុកឱបដៃជាប់ឈានជំហានចុះកាំជណ្ដេីរតម្រង់មកតុអាហារ។

« អរុណសួស្ដីអ៊ុំប្រុសអ៊ុំស្រី» ថេយ៍ប្រលែងដៃចេញពីរាងកាយហាប់មាំឱនរំទោលដាក់ចាស់ៗ។

« អរុណសួស្ដីប៉ាម៉ាក់» ចំណែកនាយក៏ដូចគ្នាគោរពមុនដាក់ប្រាណអង្គុយលេីកៅអីក្បែរមនុស្សបណ្ដូរចិត្តខ្លួន។

« ញាំបាយទៅ បានឆាប់ចេញទៅធ្វេីការ » ឮសំទ្បេងអ្នកស្រីចនហេីយ អ្នកទាំងអស់គ្នាក៏ទទួលទានដោយក្ដីរីករាយក្នុងចិត្តម្នាក់ៗហាក់មានសុភមង្គលខ្លាំងណាស់។ ប្រសិនបេីមានសមាជិកម្នាក់ទៀតចូលរួមឲ្យបានពេញលេញរឹតតែសប្បាយ តែវាមិនអាចទៅរួចព្រោះម្នាក់នោះមិនទាន់វិលត្រទ្បប់នោះទេ។

បន្ទាប់ពីបញ្ចប់អាហារពេលព្រឹកហេីយជុងហ្គុករាប់រឹកពារចេញទៅក្រុមហ៊ុន មុននឹងទៅសឹងតែបង្ខំរាងតូចថេីបថ្ពាល់សងខាងទៀត ដេីម្បីបានកម្លាំងធ្វេីការថ្ងៃដំបូង។

« ជួបគ្នាពេលល្ងាចណា ប្រពន្ធសម្លាញ់» នាយថេីបថ្ងាស់បន្តិចក៏ប្រែដងខ្លួនដេីរចេញទៅនូវសំណេីរជំហានវែងៗមានឥទ្ធិពលយ៉ាងខ្លាំង។ ថេយ៍ឈរសម្លឹងមេីលរហូតដល់នាយលាដៃ ចលនារថយន្តបរយឺតៗចេញផុតពីច្រកវិមានទេីបរាងតូចសម្រេចចិត្តទ្បេីងទៅខាងលេីដេីម្បីរៀបចំទុកដាក់ក្នុងបន្ទប់ឲ្យស្រួលបួល ដេីម្បីសមនឹងឋានៈប្រពន្ធកូនប្រុសពៅត្រកូលចន។

ដំណេីរបោះជំហានវែងៗដោយសេចក្ដីអង់អាចបំផុតឲ្យបុគ្គលិកប្រុសស្រីនៅនិងកន្លែងនាំគ្នាក្រោកឈរទទួលស្វាគមន៍នាយយ៉ាងកក់ក្ដៅបំផុតសម្រាប់បុគ្គលិកជាមួយលោកនាយក។ ទឹកមុខមាំខុសពីនៅវិមានមុខស្រស់ស្រាយញញិមបិទមិនជិតគ្រាន់មកជាន់ទឹកដីក្រុមហ៊ុនពាក់មុខយក្សតែម្ដង។ រាងសង្ហារដេីរតម្រង់ទៅជណ្ដេីរយន្តទ្បេីងទៅកាន់បន្ទប់ធ្វេីការដូចកាលពីមុន។ ពេលនេះលោកនាយកល្បីឈ្មោះយ៉ាងលក់ដូរវិលត្រទ្បប់មកវិញហេីយ សម្រស់សង្ហារជះឥទ្ធិពលខ្លាំងក្លាទៅលេីដារ៉ាស្រីៗក្នុងប្រទេសកូរ៉េ គាប់ចិត្តចង់ចូលធ្វេីការក្នុងក្រុមហ៊ុនយ៉ាងខ្លាំងតែគួរឲ្យស្ដាយគ្រាន់រូបនាយចូលគ្រប់គ្រងប៉ុណ្នឹង ផលិតផលក៏លក់ចេញយ៉ាងងាយស្រួលបាត់ទៅហេីយ។

រវាងយេីងទាំងពីរ Where stories live. Discover now