រថយន្តមិនទាន់ឈប់ចតស្រួលបួលផងអ្នកនាងម៉ារីបេីកទ្វារចេញយ៉ាងលឿនរត់តម្រង់ទៅកាន់ទ្បានសេរីទំនេីបដោយពាក់កែងកម្ពស់បួនសងទីម៉ែត្រ ក្រវីសក់វែងត្រឹមចង្កេះឈររងចាំនាយសង្ហារ។
« អូនកុំរត់លឿនបែបនេះប្រយ័ត្នក្រិចជេីងទៅ» សំណួរសួរដោយក្ដីបារម្ភពីអ្នកជាគូរដណ្ដឹងធ្វេីឲ្យនាងម៉ារី សប្បាយចិត្តអររីករាយជាខ្លាំង
« អូនសុំទោស!ព្រោះអូនចង់កាន់ដៃបងបែបនេះចូលក្នុងផ្សារទំនេីបនោះអី» នាងឈោងចាប់កាន់ដៃជុងហ្គុកជាប់លេីកបង្ហាញឌឺដងអ្នកឈរម្ខាងទៀត ដែលមិនបញ្ចេញអាការៈអ្វីសោះ។
« តោះអញ្ចឹង!» ពួកគេទាំងពីរក៏ដេីរទៅមុន កាន់ដៃស្អិតរមួតឯនាងម៉ារីបានចិត្តប៉ុណ្ណឹងហេីយ ដេីរផ្ដេកក្បាលនឹងស្មារនាយក្រាស់ទុកឲ្យមនុស្សកាយតូចឈរមេីលមួយស្របក់ទេីបដេីរតាមពីក្រោយ ដោយក្នុងចិត្តឈឺចុកចាប់មិនស្ទេីរទេ។ ថ្វីត្បិតគេខំលាក់អារម្មណ៍មិនបញ្ចេញមកថាគេនៅស្រលាញ់នាយដូចកាលពីក្មេងៗក៏ដោយ ប៉ុន្តែកូនចិត្តតូចមួយនៅរក្សាចិត្តស្មោះស្ម័គ្រជាមួយនាយដដែល មិនដឹងអង្កាលនាយតូចធ្វេីចិត្តបានទ្បេីយ មួយថ្ងៃៗ អង្គុយ ឈរមេីលសកម្មភាព គូរដណ្ដឹងមួយនេះទ្បេីងចង់ស្ទះឈាមស្លាប់ទៅហេីយ។
មកទល់ពេលនេះ រាងតូចអង្គុយលេីកៅអីរងចាំគូរដណ្ដឹងគេនោះឋិតខាងមុខហាងសម្លៀកបំពាក់ម៉ាតល្បីល្បាយពាសពេញសកលលោក ប្រទេសណាក៏ស្គាល់ អង្គុយចាំយូរទៅៗ កេីតចិត្តឲ្យថេយ៍បង្ហាញទឹកមុខធុញទ្រាន
« យូរមែស ចាំជិតចូលមួយម៉ោងឥទ្បូវហេីយ ប្រឹងម៉ៅយកមួយហាងហ្នឹងម៉ងយ៉ាង!» រាងតូច យកដៃទល់ថ្ពាល់ភ្នែកមេីលមាត់ច្រកហាងមិនដកក្រខ្សែភ្នែកចេញសោះ។ មួយសន្ទុះទេីបលេចវត្តមានគូរស្នេហ៍នោះចេញមក រាងតូចក្រោករាប់រឹកពារត្រឹមត្រូវសមរម្យកាលឃេីញម្ចាស់ទាំងពីរដេីរសម្ដៅតម្រង់មករូបគេ។
« ជួយកាន់របស់យេីងផងណា!» គ្រាន់សម្លៀកបំពាក់នាងស្ទេីរអស់ពីហាងតែម្ដងនេះ ថេយ៍កាន់ថង់ខោអាវប្រេនៗអស់នោះសឹងមិនពេញដៃទៅហេីយវា
ច្រេីនលេីសលុបទៅហេីយ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023