រាងកាយសាច់ដុំហាប់មាំដេកបម្រាស់ពេញពូកដៃមិនស្ងៀមរាវរកអ្វីម្យ៉ាង ក្រោយដឹងខ្លួនថាមិនមានគេរហ័សបេីកភ្នែកមកមេីល បន្ទប់ហាក់ស្ងាត់គ្មានវត្តមាននរណាក្រៅពីខ្លួនគេទ្បេីយ។
« អូនទៅចោលបងហេីយមែនទេ» គេស្រដីតិចៗ ប្រញាប់ស្វែងរកទូរស័ព្ទចុចខលទៅនរណាម្នាក់។
( អាទ្បូ...! ជំរាបសួរ ខ្ញុំថេយ៍)
« ហេតុអ្វីទៅចោលបង»
( ជេីងខ្ញុំជាប់លោក ខ្ញុំចង់ចេញមកពេលណាក៏បាន )
« មកខូនដូបងវិញមក បងនាំអូនទៅញាំអី ដេីម្បីឲ្យអូនមានកម្លាំងទ្បេីងវិញ»
( ខ្ញុំកំពុងនៅហាងអាហារស្រាប់ ក៏កំពុងញាំជាមួយសុងវូ លោកចង់មេីលទេ ចាំខ្ញុំផ្ងេីររូបឲ្យមេីល)
« អូនកំពុងបញ្ឈឺបងមែនទេ? »
( គ្មានពេលទៅបញ្ឈឺលោកទេ គ្រាន់ចង់ប្រាប់ឲ្យកាន់តែច្បាស់លាស់)
« មិនបាច់ផ្ងេីរមកទេ បងយល់បងក៏ចេះឈឺចាប់ ប៉ុណ្ណឹងបានហេីយ បងមិនចង់រំខានក្ដីសុខអូនទេ » នាយ និយាយទាំងសំទ្បេងសោះកក្រោះឲ្យអ្នកខាងនោះឮស្រាប់តែស្រងោចចិត្តភ្លាម ខ្សែសន្ទនាត្រូវកាត់ផ្ដាច់ក្រោមស្នាដៃរាងក្រាស់។
ចំណែកអ្នកខាងនេះវិញគ្មានទៅណាទេ គ្រាន់ចង់និយាយបោកប្រាស់ប៉ុណ្ណោះការពិតនៅដេកលាបថ្នាំកន្លែងឈឺចុកចាប់ហ្នឹងឯង។
« លលែងសោះ ក៏ងក់ងរដែល» ថាចប់គេក្រោកដេីរចុះពីពូកចូលក្នុងបន្ទប់ទឹកលាងសម្អាតកាយចេញមុនឆ្លុះកញ្ចក់មេីលរូបរាងខ្លួនឯងតាំងពីចង្កេះរហូតដល់ចុងសក់។
ប្រមាណខ្ទង់មេឃស្រទុំបន្តិចកាយតូចល្អិតតែងខ្លួនស្អាតបាតចេញដំណេីរពីសណ្ឋាគារខ្លួនឆ្ពោះទៅណាក៏មិនដឹង ដោយគ្មានអង្គរក្សតាមដូចសព្វមួយដង។ មួយសន្ទុះទេីបទ្បានទំនេីបពណ៍ក្រហមមកឈប់ពីខាងមុខអគារសាបសិបជាន់កាលពីថ្ងៃមិញ បេីកបង្ហាញឲ្យឃេីញរូបរាងស្រស់ស្អាត សុីវិល័យ ល្អិតល្អន់ដេីរចូលទៅខាងក្នុងដោយមិនខ្វល់ខ្វាយពីអ្នកសម្លក់មកគេទ្បេីយ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023