Ep8 :ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ពួកយេីងហេីយមែនទេ?

1K 60 0
                                    


យប់រំលងអធ្រាត្រវិមានត្រកូលចនប្រែជាស្ងាត់គ្មានសំទ្បេងក្រោយពីមេឃភ្លៀងឈប់បង្អុរចុះមកទៀត។ ងាកទៅក្នុងបន្ទប់គេងជុងហ្គុក មាននារីចំណាស់ម្នាក់អង្គុុយ លេីពូកយកដៃអង្អែរសក់នាយធំស្រាលៗ ដៃម្ខាងកាន់រូបថតមួយស្លឹកដាច់រហែកចេញពីគ្នារូបភាពមេីលមិនសូវច្បាស់ ទុកសោកក្នុងខ្លួនស្រាប់តែកេីតទ្បេីងម្ដងទៀត ឲ្យតែមេីលរូបថតនេះម្ដងៗគាត់ស្ទេីរតែស្រែកយំបោកខ្លួន។ រឿងកន្លងផុតយូរឆ្នាំទៅហេីយ ប៉ុន្តែរឿងនេះតែងតែលងបន្លាចគាត់ជាញិកញាប់។

តេីរូបថតនោះមានអាថ៍កំបាំងអ្វីទៅ?បានជាធ្វេីឲ្យអ្នកស្រីចនអួលដេីមទ្រូងស្ទេីរប្រេះជាពី?

*7ខែកន្លងផុតទៅ

« ថេយ៍!»

« ហឹម!» រាងតូចងាកមកឲ្យចំផ្ទៃមុខអ្នកហៅសព្វនាមខ្លួន

« ថ្ងៃស្អែកយេីងទៅ សហរដ្ឋអាមេរិកហេីយ» ក្ដុកថ្លេីមនាយតូចស្ទេីរធ្លាក់ក្រោយស្ដាប់លឺសម្ដីក្មេងប្រុសនៅចំពោះខ្លួនបែបនេះ រាងស្ដេីងដកដង្ហេីមមួយៗសម្លឹងមេីលក្រសែភ្នែកនាយធំមួយស្របក។ថេយ៍អោនទៅផ្ដិតបបូរមាត់ខ្លួននិងបបូរមាត់ជុងហ្គុកបានមួយសន្ទុះទេីបដកមកវិញ។

« ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ពួកយេីងហេីយមែនទេ?» សំណួរសួរទៅប៉ុន្តែគ្មានចម្លេីយឆ្លេីយតបមកវិញទ្បេីយបានត្រឹមតែឃេីញក្មេងប្រុសចំពោះមុខងក់ក្បាលផ្ដល់ជាចម្លេីយជំនួសសម្ដី។

« ហិ!» រាងតូចញញឹមទ្បេីងដាក់ជុងហ្គុក គេមិនគួរណាខូចចិត្តនឹងរឿងនេះទេ គួរតែសប្បាយចិត្តទៅវិញទេដែលជុងហ្គុកបានចេញផុតនៅរឿងរ៉ាវទាំងអស់នៅទីនេះ។

« តេីពួកយេីងអាចជួបគ្នាទៀតដែលឬទេ?» សំណួរថេយ៍បែរជាធ្វេីឲ្យរាងក្រាស់ស្ងាត់មិនឆ្លេីយតបដូចសំណួរមុនៗ។ ឈរអង្គុយរងចាំចម្លេីយអស់ច្រេីននាទីទេីបជុងហ្គុកហេីបមាត់និយាយ

« ឯងកំពុងគិតថាយេីងនិងស្រលាញ់ឯងមែនទេ? ហិ!ហិ! ឈប់គិតទៅវាមិនអាចទៅរួចទេ រឿងស្និតស្នាលកន្លងមកវាគ្រាន់តែជាមិត្តភាពប៉ុណ្ណោះកុំគិតលេីសហ្នឹងអី! យេីងមករៀនថ្ងៃនេះដេីម្បីមកប្រាប់រឿងក្នុងចិត្តមួយដែលមិនធ្វេីឲ្យក្នុងខ្លួនឯងមិនគិតវាបន្តទៀត នោះគឺ... កុំគិតថារឿងកន្លងមកជាស្នេហា ការពិតគ្រាន់ជាមិត្តភាពនោះទេ» ស្រដីចប់ជុងហ្គុកក៏ក្រោកដេីរចេញពីថេយ៍ទុកឲ្យគេនៅក្រោមដេីមឈរធំក្រោយសាលា ដែលនាក់ទាំងពីរតែងតែមកអង្គុយលេងជាញិកញាប់វាស្ទេីរតែជាកន្លែងអនុស្សាវរីយរាប់មិនអស់របស់ពួកគេទៅហេីយ។

រវាងយេីងទាំងពីរ Where stories live. Discover now