Ep5 :សេីបពីមុខរបរគ្រួសារគេផងថាធ្វេីអ្វី?

1K 65 0
                                    


រឺងៗ រឺងៗ

« មកដល់មុខសាលាហេីយមែនទេ! ទៅប្រាប់លោកពូថ្ងៃមុនឲ្យមកទទួលថេយ៍ទៅផ្ទះផង! និយាយរួមទៅឲ្យលុយគាត់គិតជាខែតែម្ដងទៅ ទាំងជូនមកសាលានិងជូនទៅផ្ទះវិញ»

« បាទទាន!» ខ្សែសំទ្បេងត្រូវផ្ដាច់ដោយអ្នកម្ខាងទៀត ។ នាយកម្លោះស្លៀកពាក់ឈុតខ្មៅទុកទូរស័ព្ទបេីកទ្វារចេញទៅខាងក្រៅ បោះជំហានសម្ដៅមកបុរសចំណាស់ម្នាក់កំពុងអង្គុយលេីម៉ូតូនៅខាងមុខសាលា។

« លោកពូ! »

«ពេលឃេីញក្មេងកាលពីម្សិលមិញចេញពីរៀន សូមលោកពូឌុបគេទៅផ្ទះផង! ចំណែកនេះគឺជាលុយរបស់ពូ» បុរសស្លៀកឈុតខ្មៅ ដកលុយចេញពីកាបូកហុចទៅឲ្យលោកពូនោះ។

« អរ!បាទអរគុណ» រាងចំណាស់ទទួលលុយនោះយ៉ាងគួរសម ។ មួយព្រឹកហេីយគាត់មិនទាន់បានចេញមួយជេីងទេ ក៏ដឹងស្រាប់ហេីយប្រទេសជឿនលឿនខ្លាំងយ៉ាងហ្នឹង។ មុខរបរដូចជាគាត់គេមិនសូវជាចាប់អារម្មណ៍ទ្បេីយ ព្រោះឥទ្បូវមានទាំងរថភ្លេីង ទ្បានក្រុង រួមទាំងយានយន្ត
ដទៃទៀត។ បុរសស្លៀកឈុតខ្មៅនោះ បម្រុងឈានជេីងដេីរចេញ ប៉ុន្តែត្រូវបង្អាក់សកម្មភាពវិញ ងាកមកនិយាយជាមួយគាត់បន្ថែម:

« ខ្ញុំភ្លេចប្រាប់ ចាប់ពីថ្ងៃស្អែក លោកពូទៅឌុបក្មេងនោះមកសាលាផង ពេលចេញពីរៀនពូឌុបគេទៅផ្ទះផង» ថាហេីយបុរសនោះដេីរចេញតម្រង់មកទ្បានខ្លួនវិញ។

« មានសិតតែទ្បានជិះហេតុអ្វីអ្នកកម្លោះនោះមិនជូនគេទៅផ្ទះ! អេី! យ៉ាងហោចណាស់ក៏យេីងបានលុយទិញបាយមួយពេលៗញាំដែល!»

មួយស្របក់នាទ្បិកាសាលាចាប់ផ្ដេីមរោទ៍ទ្បេីងបញ្ជាក់ថាពេលនេះដល់ម៉ោងត្រូវចេញទៅផ្ទះហេីយ។ កូនសិស្សដេីររសាចចេញមកក្រៅ ក្នុងនោះក៏មានវត្តមាន ថេយ៍ និងជុងហ្គុកផងដែរ។

« យេីងទៅហេីយណា» មកដល់មុខខ្លោងទ្វារ ជុងហ្គុកបែរមកនិយាយជាមួយថេយ៍នូវសំទ្បេងស្រួយស្រេះមុននិងឈានជេីងទ្បេីងទ្បាន។

« បាយៗ ជួបគ្នាថ្ងៃស្អែកណា» រាងតូចលេចស្នាមញញឹមចេញមក រាដៃបកទៅវិញទៅមកឲ្យអ្នកខាងក្នុងទ្បានមេីលឃេីញ ពេលទ្បាននោះជិះកាន់តែឆ្ងាយៗទៅ រាងតូចបែរដងខ្លួនដេីរតម្រង់ផ្លូវទៅផ្ទះ។

រវាងយេីងទាំងពីរ Where stories live. Discover now