Ep50: មិនយូរមិនឆាប់បងនឹងសូមអូនរៀបការ

553 28 0
                                    

រយៈពេលកាន់តែដេីរលឿនពីរមួយថ្ងៃទៅមួយថ្ងៃ ធ្មិចបេីកៗប៉ុន្មានសប្ដាហ៍គន្លងផុសទៅ មុខរបួសទាំងប៉ុន្មានក៏គ្រាន់បេីខ្លះមកវិញ តែមិនសូវជាស្បោយប៉ុន្មានទេ។ គ្រាន់អាចឲ្យជុងហ្គុកដេីរយឺតៗបានខ្លះ។

ខណៈពេលនេះជុងហ្គុក៏កំពុងរៀបចំរឹកពារចុះពីលេីគ្រែដេីរមួយៗដោយមានកម្លោះល្អិតតូចចាំជួយទំនប់បម្រង់។អ្នកស្រីចនទាំងលោកចនកាន់របស់របរសម្ភារៈដែលបានយកមកប្រេីប្រាស់នៅមន្ទេីរពេទ្យទៅវិមានវិញ។ ដេីរមកដល់មុខមន្ទេីរពេទ្យ ទ្បានត្រកូលចនបញ្ឈរចតយ៉ាងសង្ហារទ្រាមទទួលស្វាគម៍ម្ចាស់ធ្វេីដំណេីរទៅមហាវិមានវិញ ។អង្គរក្សប៉ុន្មាននាក់រហ័សរហួនបេីកទ្វាររថយន្តឲ្យរាងក្រាស់និងរាងតូចចូល ចំណែកអ្នកស្រីចននិងលោកប្រុសចន ទៅជិះទ្បានមួយទៀត។ បន្ទាប់មករថយន្តទាំងពីរគ្រឿងចាប់ផ្ដេីរបរចេញដំណេីរសម្ដៅទៅវិមានចន។

តាំងពីក្រុមហ៊ុនចនគ្មានម្ចាស់មេីលការខុសត្រូវមួយរយៈមក ពិតជាធ្វេីឲ្យសេដ្ឋកិច្ចធ្លាក់ចុះមិនស្ទេីរទេ ប្រៀបដូចក្រុមហ៊ុនអាក្រាត ។ សោភ័ណភាពបាត់បង់អស់គ្មានអ្នកចាំបញ្ជារសម្អាតបរិវេណ ហេីយផលិតផលក៏មិនសូវជាលក់ដាច់ដូចកាលពីមុន។ ឥទ្ធិទាំងអស់នេះត្រូវបានក្រុមហ៊ុនសិនឆក់យកឱកាស កេីបយកលុយរាប់លានដុល្លារយ៉ាងចាស់ដៃ។ ម្ចាស់ក្រុមហ៊ុនសិនញញិមបិតមាត់មិនជិតកាលលុយហោះចូលដៃច្រេីនៗបែបនេះ។

« លោកនាយកបាទ ឮដំណឹងថា កូនប្រុសលោកចនវិលត្រទ្បប់ចូលមករស់នៅក្នុងវិមានវិញហេីយ ប្រហែលជាអាការៈវាល្អប្រសេីរវិញហេីយ តេីគួរធ្វេីដូចម្ដេចទៅបេីក្រុមហ៊ុនវាទទួលបានការលក់ដូរដាច់វិញនោះ» បុរសម្នាក់អោនរៀបរាប់ដោយក្ដីក្រៀមក្រំ សោកសង្រេកជំនួសចៅហ្វាយខ្លួន ព្រោះដឹងខ្លួនថាមិនយូរមិនឆាប់ទៀតនោះទេ ក្រុមហ៊ុនសិននឹងធ្លាក់វិញជាមិនខាន។

« ពិតជាលឿនរបស់វាមែន ហ្ហឹយ...យេីងគិតមិនចេញទេថាគួរធ្វេីបែបណាបន្តទៀត បេីហ៊ានតែប៉ះពាល់ គ្រួសារចនទៀត ឯងហេីយនឹងយេីងប្រាកដជាងាប់ដោយសារកូនកាំបិតរបស់អាម្សៀត អ៊ុន វូ មិនខាន» គាត់ធ្វេីមុខមាំសញ្ជឹងគិតរុករកមធ្យោបាយថ្មី ថែមទាំងលេីកឈ្មោះពិតប្រាកដកូនក្លែងក្លាយថែមទៀត។

រវាងយេីងទាំងពីរ Where stories live. Discover now