Ep9 :មិត្តសម្លាញ់ ហុឹក! យេីងសុំទោស

987 54 1
                                    

ពពកហោះរសាតតាមចរន្តខ្យល់បក់ផាត់លេីវេហា សត្វស្លាបទាំងហ្វូងហោះហេីរមិនអេីពឺពីរឿងអ្វីសោះទ្បេីយ។ រថយន្តជិះខ្វាតខ្វែងតាមដងវិថីនៃទីក្រុងសេអ៊ូល ក្បែរផ្សារមួយកន្លែង ក្នុងនោះក៏មានកន្លែងលក់បន្លែរបស់អ៊ុំគីមផងដែរ។ ប៉ុន្តែដូចជាចម្លែកត្រង់ថាថ្ងៃនេះមានមនុស្សដល់ទៅបីនាក់អង្គុយខាងមុខយ៉ាងមមាញិកនឹងការលក់ដូរ។

«ថេយ៍ហត់ទេ នេះទឹកត្រជាក់ៗ» សុងវូ ហុចទឹកមួយដបឲ្យទៅរាងតូចទាំងសេីចចេញធ្មេញ

«អរគុណហេីយ» ថេយ៍ទទួលយកដោយញញឹមគួរសមដាក់វិញ

«ក្មួយសុងវូប្រាកដជាពិបាកហេីយ ធ្លាប់តែរស់នៅក្នុងវិមានស្គឹមស្កៃ ពេលមកអង្គុយហាលក្ដៅ ហាលខ្យល់បែបនេះ ខ្ញុំអាចនិងព្រួយបារម្ភខ្លាចថាក្មួយឈឺ» អ៊ុំគីម តបតទៅកាន់ក្មេងប្រុសស្គមស្ដេីងរូបសម្រស់សង្ហារ អង្គុយលេីកៅអីមេីលមកកាន់គាត់។

« អ៊ុំស្រីមិនដឹងទេថា ការរស់នៅសុខស្រួលនោះវាមិនមានក្ដីសុខដូចថេយ៍នឹងអ៊ុំស្រីទ្បេីយ រឿងនេះខ្ញុំពិបាកនិងប្រាប់ណាស់ » សុងវូ ស្រដីតបមកវិញទាំងទឹកមុខក្រៀមក្រំឲ្យតែនរណាម្នាក់និយាយទាក់ទងនឹងរឿងគ្រួសារគេមិនដែលសប្បាយរីករាយទ្បេីយ។ បេីពួកគាត់ដឹងថាខ្លួនគេរស់នៅយ៉ាងមិចនោះប្រាកដជានឹកស្មានមិនដល់ទេ។

« អ៊ុំសុំទោសផងណាក្មួយ អ៊ុំមិនដឹងថានិយាយបែបនេះទៅប៉ះពាល់ដល់ចិត្តក្មួយទ្បេីយ» គាត់ប្រញាប់ប្រញាសុំទោសគ្រាន់រឿងនេះមិនទាន់ធំដុំ។

« មិនអីទេអ៊ុំស្រី »

« អេី! កូនថេយ៍ នាំក្មួយសុងវូទៅផ្ទះជួលចុះ ទុកឲ្យកន្លែងលក់ម៉ាក់ជាអ្នកចាត់ចែង » អ្នកស្រីចំណាស់បែរទៅនិយាយជាមួយរាងស្ដេីង។ ទេីបថេយ៍ប្រញាប់ក្រោកដេីរទន្ទឹមគ្នាចេញ។

« ទានម្ចាស់! ពេលនេះអ្នកប្រុសតូចចេញពីកន្លែងលក់យាយកញ្ចាស់នោះហេីយ» បុរសឈុតខ្មៅនិយាយតាមប្រព័ន្ធទូរស័ព្ទប្រាប់ចៅហ្វាយខ្លួនទាំងក្រសែភ្នែកបាញ់តម្រង់មកក្មេងទាំងពីរនាក់កំពុងដេីរលេីចិញ្ចេីមផ្លូវ។

រវាងយេីងទាំងពីរ Where stories live. Discover now