ប្រហែល2ម៉ោងក្រោយទ្បានសុងវូក៏បេីកចូលមកក្នុងបរិវេណសារជាថ្មី។ នាយប្រញាប់ដេីរមកបេីកទ្វារឲ្យថេយ៍ចេញ។ នាយតូចឈានជេីងម្ខាងចុះមក ដោយក្នុងដៃមានថង់សម្លៀកបំពាក់។
«សុងវូយេីងអរគុណហេីយសម្រាប់ថ្ងៃនេះ! »
« មិនអីទេយេីងចាំជួយឯងជានិច្ចចូលទៅខាងក្នុងចុះ! អញ្ចឹងយេីងលាទៅសិនហេីយណា ជួបគ្នាថ្ងៃស្អែក» និយាយចប់នាយក៏ដេីរទ្បេីងទ្បានចាកចេញពីវិមានបាត់។ ចំណែកឯថេយ៍វិញនៅឈរញញឹមញញេមម្នាក់ឯងក្បែរសួនច្បារ នៅសុខៗ វត្តមានអ្នកស្រីចនលេចចេញមកស្រដីមកថេយ៍ទាំងស្នាមញញឹម។
« ដេីរលេងសប្បាយទេក្មួយថេយ៍! មេីលក្មួយសុងវូទិញអ្វីឲ្យខ្លះហ្នឹង! »
« អ៊ុំស្រី! គេទិញសម្លៀកបំពាក់ឲ្យបន្តិចបន្តួចគ្រាន់ពាក់» ថេយ៍ ងាកតបតបនឹងគាត់វិញ។
« ចុះមិននៅរាងយូរជាងនេះទៀតទៅ ឆាប់មកផ្ទះវិញម្ល៉េះ?» សំទ្បេងស្អកៗស្រដីទ្បេីងនៅក្នុងវិមានកេីតឲ្យអ្នកស្រីរួមទាំងថេយ៍ បែរមុខទៅមេីល។
« កូនជុង! កុំចេះវាជារឿងគេទេ ក្មួយថេយ៍ទៅផ្ទះតូចចុះណា» អ្នកស្រីចនក៏បែរមុខមកនិយាយជាមួយថេយ៍វិញ គ្រាន់សណ្ដាប់ចប់រាងតូចបែរខ្លួនដេីរទៅកន្លែងស្នាក់នៅ។
« ហេតុអ្វីកូនតែងតែលូកមាត់រហូតអញ្ចឹង! នេះម៉ាក់មិនទាន់បាត់ខឹងរឿងកាលពីព្រឹកមិញផង» សម្ដីអ្នកជាម្ដាយហោះចូលក្នុងត្រចៀកឲ្យរាងក្រាស់ងេីយមុខសម្លឹងមេីលម៉ាក់របស់ខ្លួន។
« កូនមិនព្រមដាច់ខាតដែលឲ្យមនុស្សមិនស្គាល់មុខចូលក្នុងវិមាន! ជាពិសេសមកស្និតស្នាលជាមួយអ្នកបម្រេីក្នុងវិមាន វាអាចប៉ះពាល់ដល់ការងារ ម៉ាក់ឃេីញទេចេញទៅដេីរលេងហេីរខ្យល់មួយព្រឹកធំហេីយការងារមិនគិតធ្វេី» ជុងហ្គុក ឆ្លេីយតបដាក់ម៉ាក់គេវិញ អ្នកស្រីស្ដាប់ឮបែបនេះហេីយស្លឹកត្រចៀកក្ដៅងុំមួយរំពេច។
ផាំង~
« វាជាសិទ្ធិរបស់ម៉ាក់! ម៉ាក់និងឲ្យថេយ៍យក ក្មួយសុងវូធ្វេីប្ដីតតែបាន....ចាំមេីលចុះ!» អ្នកស្រីទះតុមួយទំហឹងស្រែកដាក់កូនប្រុសខ្លួនទាំងចិត្តខឹង។ ដល់ថ្នាក់កូនមកប្រដៅម្ដាយទៅហេីយនរណាមិនខឹង។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023