The end

1.1K 53 1
                                    

ពេលវេលាគន្លងផុតទៅជាយូរថ្ងៃ ភាពស្និតស្នាលរវាងអ្នកទាំងពីរក៏កាន់តែសុីជម្រៅ បេីកបង្ហាញស្នេហាជាសាធារណៈឲ្យអ្នកគាំទ្រ នាយតូចបានដឹងគ្រប់គ្នា។ អ្នកគាំទ្រនាយតូចក៏មិនខឹងព្រោះតាមមេីលទៅគូរមួយនេះក៏ស័ក្តិសមគ្នាដែល ពួកគេប្រកាន់ភ្ជាប់នៅចិត្តទូលាយឲ្យអាយដលរបស់ខ្លួនមានសិទ្ធិសេរីភាពក្នុងការរេីសគូរស្រកល។ ក្នុងក្រុមមនុស្សទាំងនោះមិនប្រាកដថាសុទ្ធតែអ្នកស្របតាមថេយ៍ទ្បេីយ ខ្លះក៏មិនចូលចិត្តបែបនឹងឯង។ តែថេយ៍មិនយកពាក្យសម្ដីវាយប្រហារអស់នោះមកគិតទ្បេីយនាំតែបង្កេីតរឿងអវិជ្ជាមានក្នុងជីវិតស្នេហាពួកគេ។

តាំងពីដៃគូរថតរឿងចូលពន្ធធានាគារថេយ៍តែងតែដូរតួរសម្ដែងពីមួយរឿងទៅមួយរឿងមិនឋិតថ្ថេរដូចកាលតួរអង្គ អ៊ុន វូ ទ្បេីយ។ ការងារថតសម្ដែងកាន់តែមម៉ាញិកយ៉ាងខ្លាំងដល់នាយស្ដេីងរហូតដល់ខ្លួនគេហត់រកពេលសម្រាកមិនកេីត។ ត្បិតការងារហត់យ៉ាងណាក៏ដោយគេនៅតស៊ូរជាមួយការងារនេះដដែលព្រោះគេបានកន្លែងស្នាក់នៅឲ្យម៉ាក់បង្កេីតញាំស្រួលគេងស្រួលក៏ដោយសារអាជីបមួយនេះ។

ចំណែកនាយសង្ហារជុងហ្គុក នេះវិញការងារក្នុងក្រុមហ៊ុនកាន់តែរីកចម្រេីនទ្បេីងពីរមួយថ្ងៃទៅមួយថ្ងៃ។ ទឹកអប់បង្កេីតក្លិនថ្មី អ្នកប្រេីប្រាស់កាន់តែចូលចិត្តទិញយកទៅប្រេី។ រហូតដល់ក្រុមហ៊ុនចន ប្រជាជនចាត់ទុកជាក្រុមហ៊ុនដែលមានចំហរបានយូរជាងគេក្នុងប្រទេស។ ពេលខ្លះថេយ៍រួមទាំងនាយ យកប្រាក់កាកមួយចំនួនយកទៅបរិច្ចាគនៅមណ្ឌលកុមារកំព្រាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយអ្នលទាំងពីរសឹតសឹងរវល់ជាមួយការងារតែភាពស្និតស្នាលក៏នៅរក្សាទុកជានិរន្តគ្មានថ្ងៃបែកបាក់ទ្បេីយ។ ពេលយប់ពួកគេនៅក្បែរគ្នាយល់ចិត្តគ្នាលេីសពីអ្វីដែលអ្នកខាងក្រៅមេីលមក។

ពេលនេះអ្នកទាំងពីរកំពុងស្ថិតនៅខាងមុខផ្នូរនាងម៉ារី ម្រាមដៃក្រាស់ស្ដេីងក្ដោបចូលគ្នាភ្នែកពីរគូរបាញ់មេីលទៅផ្លាក់ឈ្មោះជាភាសាកូរ៉េនូវស្នាមញញិម។

« ពេលនេះពួកយេីងជាគូស្នេហ៍នឹងគ្នាហេីយ នាងកុំបារម្ភខ្លាចជុងហ្គុកទៅយកអ្នកដៃអី ព្រោះពេលនេះពួកយេីងមានកម្រោងទៅក្រៅប្រទេសដេីម្បីឲ្យភាពស្និតស្នាលកាន់តែប្រសេីរទ្បេីង» នៅចុងបញ្ចប់នៃជីវិតនាងក៏បានផ្ដែរផ្ដាំប្រាប់នាយសង្ហារជុងហ្គុកឲ្យតាមយកថេយ៍ឲ្យបានពេលនេះក៏សមតាមបំណងនាង។ ថេយ៍អធិប្បាយអស់សេចក្ដីក៏ចូលដល់រាងក្រាស់ហេីបមាត់និយាយម្ដង។

រវាងយេីងទាំងពីរ Where stories live. Discover now