Ep43: អាទ្បូ...ប្រពន្ធសម្លាញ់

644 28 0
                                    

លុះព្រឹកថ្ងៃថ្មីចូលមកដល់រាងក្រាស់ឈានជំហានចុះតាមកាំជណ្ដេីរទាំងរន្ថាន់ ហាក់ប្រញាប់ប្រញារខ្លាំង។

« ជុង! កូនប្រុងទៅណាទាំងព្រឹកប្រលឹមបែបនេះ? » សំទ្បេងអ្នកម្ដាយបន្ទរទ្បេីង រហ័សឲ្យនាយចូលតុអង្គុយនិយាយជាមួយគាត់បន្តិច។

« ម៉ាក់...កូនបម្រុងទៅលេងផ្នូរម៉ារីម្ដង មិនដឹងជារុក្ខជាតិតូចតាចដុះរាល់ដាលច្រេីនយ៉ាងណាទេ»

« កូនទៅម្ដងក៏ល្អ ចុះមិនយកក្មួយថេយ៍ទៅជាមួយទេឬ? ក្រែងបានជាគ្នា»

« ថេយ៍គេរវាងការងារនៅឯក្រុមហ៊ុនហេីយ ម្យ៉ាងទៀតកូនមិនចង់ឲ្យថេយ៍ទៅជាមួយទ្បេីយខ្លាចគេកេីតអារម្មណ៍មិនសប្បាយក្រោយឃេីញកូនទៅអេីតមេីលផ្នូរម៉ារីបែបនេះ » គេស្រដីនូវសំទ្បេងខ្សឹកខ្សួលទៅកាន់ស្រ្តីចំណាស់។

« អឹម! បេីកូនថាទៅមេីលនាងក៏ទៅមេីលចុះ យកអង្គរក្សទៅប៉ុន្មាននាក់ទៅគ្រាន់បានជាគ្នា»ដោយទឹកចិត្តបារម្ភពីកូនប្រុសឈានដំណេីរទៅណាម្នាក់ៗឯងកេីតសេចក្ដីទុក្ខព្រួយក្នុងចិត្តហាក់បីដូចជាមិនចង់ឲ្យនាយទៅណាមកណាតតែសោះ។

« មិនអីទេម៉ាក់ កូនធំហេីយមិនមែន កូនក្មេងត្រូវការអ្នកមេីលខុសត្រូវទៀតទ្បេីយ អរគុណម៉ាក់ហេីយសម្រាប់ការយកចិត្តទុកដាក់មួយនេះប៉ុន្តែកូនពិតជាមិនត្រូវការពិតមែន ឥទ្បូវកូនសូមទៅហេីយណា...ម៉ាក់» មាឌក្រាស់រហន់បដិសេធសំណេីរម្ដាយ មុនក្រោកបញ្ជាររាងកាយបោះជេីងតម្រូវតម្រង់ទៅកាន់រថយន្តផ្ទាល់ខ្លួន។ នាយបរទ្បានចាកចេញពីវិមានមហាសាលនាពេលនោះ ឆ្ពោះសម្ដៅទៅកាន់ចំណុចដែលខ្លួនគ្រោងទុក។

តាមដងវិថីស្រស់ត្រកាលឯជ្រាយក្រុងសម្បូរទៅដោយរុក្ខជាតិខៀវស្រសាត់ ពូជស្មៅដុះវែងៗសឹងលេចក្បាលមនុស្ស ហ្វូងសត្វស្លាបហោះជាក្រុមៗ នៅលេីវេហា៍។

មួយសន្ទុះទ្បាននាយពោះម៉ាយក៏មកឈប់នៅលេីផ្លូវជាតិគេបេីកទ្វារចេញមកផ្ទៃមុខបង្វែលឲ្យចំទិសដៅនៃផ្នូររបស់ភរិយាខ្លួន មុននឹងដេីរចូលទៅក្បែរមួយៗ។ ខួរក្បាលចាប់ផ្ដេីមនឹករលឹកដល់ភក្រ្តកំពុងញញិមយ៉ាងស្រទន់ហាក់ដូចនាងមានជីវិតម្ដងទៀតលេីភពផែនដីនេះ។

រវាងយេីងទាំងពីរ Where stories live. Discover now