« បេីអ្នករាល់គ្នាមាននរណាដែលមានឈាមដូចជាគេ ប្រាកដណាស់ជីវិតគេនឹងរស់នៅបន្តទៀត ប៉ុន្តែថាឈាមប្រភេទនេះកម្រមានណាស់» មុនដំបូងចាស់ៗទាំងពីរនាក់ដូចរាងធូរចិត្តបន្តិចប៉ុន្តែក្រោយឮឃ្លាចុងក្រោយរបស់លោកគ្រូពេទ្យធំហេីយស្រាប់តែបាក់ទឹកចិត្តទៅវិញ។
« ខ្ញុំមានកូនតែមួយហ្នឹងប៉ុណ្នោះ ចំណែកកូនប្រុសច្បងគេមិនមានជីវិតនៅលេីផែនដីនេះទៀតទ្បេីយ» អ្នកស្រីចនពោលទ្បេីងដុកទ័របានត្រឹមដកដង្ហេីមធំអស់សង្ឃឹមចំពោះគ្រួសារមួយនេះ។
«ណ្ហេីយ! ផុសតាមបណ្ដាញសង្គមសួរគេរកឈាមប្រភេទAB ហ្នឹងចុះក្រែងមានមនុស្សផ្សេងទៀតមាន» បន្ទាប់ពីការអធិប្បាយរបស់ដុកទ័រធំចប់ នាយកម្លោះសុងវូបេីកភ្នែកធំៗហាក់ភ្ញាក់ផ្អេីលព្រោះក្នុងខ្លួនគេពេលនេះក៏មានឈាមប្រភេទនេះផងដែរដោយមិនសូញសាញច្រេីននាយហាមាត់ស្រដីទ្បេីង។
« ខ្ញុំមានឈាមប្រភេទនេះ! លោកដុកទ័រឆាប់បូកវាយកទៅជួយជុងហ្គុកចុះ» ប្រយោគនាយកម្លោះមានភាពស្រទ្បាំងកាំងដល់មនុស្សចាស់ទាំងពីរនាក់ថែមទាំងរាងតូចផងដែរ។ ព្រោះគ្មាននរណាមានឈាមដូចៗគ្នាទ្បេីយក្រៅពីបងប្អូន សាច់ញាតិផ្ទាល់ខ្លួន។
« អញ្ចឹងឆាប់ដេីរតាមខ្ញុំមក ព្រោះពួកយេីងសល់ពេលមិនយូរទៀតទេ» ដុកទ័រឈានជេីងបោះចាកចេញ រីឯសុងវូដេីរតាមពីក្រោយគាត់ចូលទៅក្នុងបន្ទប់មួយ ហេីយលោកដុកទ័រក៏ចាប់ផ្ដេីមប្រតិបត្តិបូកឈាម។
« ចន អ៊ុនវូ ...ម៉ាក់នឹកកូន អស់រយៈពេលជាច្រេីនឆ្នាំពេលនេះម៉ាក់...ជួបកូនហេីយ អ្ហឹក!អ្ហឹក!» អ្នកស្រីចន ស្រែកទ្រហឹងយំកណ្ដាលពេទ្យមិនសម្បីអាម៉ាសមុខទ្បេីយចិត្តមួយត្រេកអរ ចិត្តមួយទៀតព្រួយបារម្ភកូនពៅក្នុងត្រកូល។
« សុងវូ...ជាកូនច្បងក្នុងត្រកូលចន...តេីរឿងនេះកេីតទ្បេីងបានយ៉ាងដូចម្ដេច? បែបនោះផ្កាក្នុងវិមានចនប្រហែលទាក់ទងហ្នឹងរឿងមួយនេះ ចុងក្រោយខ្ញុំក៏អាចស្វែងរកចម្លេីយអាថ៌កំបាំងឃេីញហេីយ» ថេយ៍ ឧទានក្នុងចិត្តកែវភ្នែកសម្លឹងមេីលទៅកាន់មនុស្សចាស់ពីរនាក់កំពុងអង្គុយលួងលោមគ្នា ពេលនេះនាយតូចក៏មានចិត្តផ្សេងដូចចាស់ៗដែរ។
YOU ARE READING
រវាងយេីងទាំងពីរ
Abenteuerនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023