ស្រ្តីវ័យក្មេងឋិតក្រោមដេីមឈេីធំនៅផ្នែកខាងក្រោយវិមាន កំពុងឈរនិយាយទូរស័ព្ទជាមួយនរណាក៏មិនដឹង កែវភ្នែកបញ្ចេញឲ្យឃេីញថា នាងពិតជាស្រងូតស្រងាត់ខ្លាំងណាស់ មិនដឹងជាមានរឿងអ្វីលាក់បាំងខាងក្រោយខ្នងនាងទេ។
« សង្ឃឹមថាឯងធ្វេីបានល្អ មុនឯងងាប់ទៅ» នៅចុងប្រយោគសន្ទនាគ្នាតាមរយៈប្រព័ន្ធទូរស័ព្ទលឺសំទ្បេងបង្គាប់ដល់នាងម៉ារីឲ្យធ្វេីរឿងសំងាត់មួយ។ ក៏មិនដឹងថាជារឿងអ្វីដែល តែអាចសន្និដ្ឋានដឹង ខ្សែសំទ្បេងនាក់ទាំងពីត្រូវកាត់ផ្ដាច់នាងតូចកាន់ទូរស័ព្ទ ដកដង្ហេីមចូលមួយៗ មេីលទៅចុងឈេីមានសត្វសារីកាមួយគូរកំពុងប្រលែងលេងជាមួយគ្នាយ៉ាងមានក្ដីសុខ។
« ជីវិតមនុស្សយេីង...រស់នៅគ្មានសេរីភាពដូចសត្វមួយគូរនោះទេ» វាជាការពិតហេីយដែលមនុស្សម្នាគ្មានសេរីភាពក្នុងការសម្រេចចិត្តលេីអ្វីមួយ ចង់បានអ្វីមួយត្រូវបានអ្នកវណ្ណៈធំជាងខ្លួនបដិសេធគ្រប់ពេល ពិសេសអ្នកបង្កេីតយេីងតែម្ដង។ គាត់ចង់បានអ្វីក៏បង្គាប់កូនធ្វេីរឿងនោះបានសម្រេចឲ្យតែពួកគាត់មានក្ដីសុខ។ ដោយមិនគិតដល់ចិត្តកូនទ្បេីយថាពេញចិត្តពេញថ្លេីមធ្វេីដែលឬទេ
មេឃចាប់ផ្ដេីមចុះអាប់ធ្លាក់ពាសពេញបរិវេណវិមានផ្ទៃដីធំល្វេីងល្វេីយ សម្បូរទៅដោយសួនច្បារ ដេីមឈេីដុះតម្រាប់ជាជួរៗ។ ងាកទៅមេីលកាយតូចល្អិតស្ថិតក្នុងកូនផ្ទះតូច ពាក់អាវវែងត្រឹមជង្គង់ដៃវែង អង្គុយកាន់ប៊ិចទល់នឹងក្បាល ធ្វេីមុខឆ្ងល់ដូចកំពុងកេីតចម្ងល់អ្វីមួយ។
« យេីងត្រូវរកដំណោះស្រាយរឿងផ្កាកុលាបពណ៍ខៀវនេះសិន តេីវាមានអ្វីលាក់បាំងក្នុងវិមាននេះ! អេ៎បេីគិតដល់រឿងរចនាបទឲ្យស្រស់ស្អាតក៏មិនគួរយកផ្កាពណ៍ខៀវនុង ដាក់ចន្លោះកណ្ដាលពណ៍ក្រហមដែល! គួរសេីបរឿងនេះឬអត់ទេនៀក» រាងតូចស្រដីតិចៗសម្លឹងមេីលតួរអក្សរភាសាកូរ៉េលេីសាច់ក្រដាស ស្វែងរកដំណោះស្រាយប្រៀបដូចដោះស្រាយសមីការគណិតវិទ្យា ទោះខំគិតយ៉ាងណាក៏មិនអាចរកអ្វីមកធ្វេីជាភស្តុតាងបានទ្បេីយ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023