គ្រឿងយន្តទំនេីបខ្មៅជះពន្លឺព្រះអាទិត្យកំពុងបេឋោលមកដល់ទីតាំងត្រូវកំណត់។លោកសិនគាត់បេីកទ្វារដេីរចុះដោយក្នុងដៃមានកាំភ្លេីងខ្លីមួយដេីមកាន់យ៉ាងទ្បូយឆាយតម្រង់ទៅជាន់ខាងលេី។
« គេនៅខាងក្នុងចៅហ្វាយ» កូនចៅដៃស្ដាំឱនគោរពបង្ហាញផ្លូវឲ្យគាត់ដេីរចូលមក។ ពេលមកឃេីញសភាពជាប់ចំណងបែបនេះគាត់សែនត្រេកអរ សេីចកក្អាកកក្អាយឮខ្ទរពេញអគារ។
« ជីវិតឯងប្រហែលក្ស័យត្រឹមនេះហេីយ ហ្ហឹម! អាជុងហ្គុកវានឹងមិនអាចបានរួមរស់ជាមួយឯងទៀតទ្បេីយ ហាសហាហាស » បុរសចំណាស់ដេីរអង្អែរដងកាំភ្លេីងទៅអង្គុយលេីកៅអីដែកប្រៀបដូចកំពុងសំលៀងអាវុធមុនប្រតិបត្តិការណ៍។ ដៃឆ្វេងលុកចូលហោប៉ាវទាញកាណុងសំទ្បេងព្រោះពេលដាក់អានេះទៅវាមិនឮខ្លាំងដល់ប្រជាជនរស់នៅក្បែរៗនេះទ្បេីយ។
« ឯងឆាប់យកថង់ចេញពីក្បាលវាទៅ » ឮសំទ្បេងកំណាចបញ្ជារបែបនេះបុរសម្នាក់ឈានជេីងទៅបេីកថង់ចេញបង្ហាញផ្ទៃមុខបិទភ្នែកដេកសន្លប់អឹបក្បាលនឹងសសរថ្ម។
ទ្បានត្រកូលចនដែលស្គាល់ថាជាសម្បត្តិផ្ទាល់ខ្លួនជុងហ្គុកក៏មកឈប់ក្បែរអគារនោះ។ ឃេីញទ្បានប៉ុន្មានគ្រឿងបញ្ឈរតម្រាប់ជាជួរ។ មិនរង់ចាំយូរគេរត់ទ្បេីងទៅយ៉ាងរហ័សដោយក្នុងខ្លួនគ្មានអ្វីសោះក្រៅពីភាពទទេស្អាត។ ខណៈពេលនោះទ្បានអ៊ុន វូ ក៏មកដល់ដូចគ្នា គេដឹងច្បាស់ពីរឿងនេះគេនឹងទ្រាមចិត្តសម្រាប់ប្រតិការណ៍បន្តិចទៀតនេះ ។ គេទាញកូនកាំបិតដែលមានសញ្ញាខ្លាខ្មៅទៅដបដេីមរត់លបៗចាប់មេីលក្រែងមានកូនចៅណានៅឃ្លាំមេីលតាមច្រក។
នៅតាមផ្លូវទ្បេីងទៅសឹងតែគ្មានកូនចៅណានៅយាមទ្បេីយពួកគេទៅមេីលសកម្មភាពចៅហ្វាយធំបាញ់សម្លាប់ក្មេងល្អិតមិនដឹងខ្យល់នោះ។ អញ្ចឹងហេីយទេីបជុងហ្គុក និង អ៊ុន វូ ចូលទៅយ៉ាងរលូន។
កាំភ្លេីងផ្ជុងតម្រង់ទៅកាន់គោលដៅដែលបានតាំង បម្រុងគេះកៃហេីយ
« ឈប់ភ្លាម...»
សំទ្បេងស្រែកបន្លឺពីច្រកទ្វារឲ្យគាត់ភ្ជាក់ទៅបាញ់កូនចៅក្បែរនោះស្លាប់ម្នាក់។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023