ឈូ~
គ្រាប់តូចល្អិតៗរាប់សិបគ្រាប់ធ្លាក់ចុះប៉ះនឹងដី ដក់លេីស្មៅខៀវស្រងាតពាសពេញទីធ្លាក្នុងមហាវិមាន។ បេីងាកទៅមេីលក្នុងបន្ទប់ធំទូលាយ ក្បាច់ក្បូរចរនាបទប្រហាក់ប្រហែលបន្ទប់ស្ដេច រូបថតជាគ្រួសារព្រួលជាប់ជញ្ចាំងជាច្រេីនផ្ទាំង ។ក្នុងនោះក៏អាចឲ្យឃេីញបុរសមាឌធំ ស្លៀកពាក់អាវដៃខ្លីខោត្រឹមជង្គង់ អង្គុយលេីពូកដោយទឹកមុខស្រងូតស្រងាត កាន់រូបថតនារីម្នាក់ដាក់ម្រាមដៃអង្អែលលេីកញ្ចក់ថ្លាថ្នមៗ គ្រានោះទឹកភ្នែកមួយដំណក់ស្រក់មក។
« គេងឲ្យលង់លក់ណា បងឈប់រំខានអូនទៀតហេីយ» អធិប្បាយទាំងអួលដេីមកមុនក្រោកដេីរទៅព្រួលជាប់ជញ្ជាំងក្បែររូបថតនាយ។ ក្រោយពីរឈរសម្លឹងអស់ជាយូរវិនាទី នាយបោះជំហានទៅជាន់ក្រោម។
« អ៊ុំស្រី!ថ្ងៃនេះវិមានហាក់ដូចជាស្ងាត់ជ្រងំខ្លាំងណាស់» សំទ្បេងស្រួយស្រេះពោលទ្បេីងទាំងស្នាមញញឹមជាប់ផ្ទៃមុខ។
« ស្ងៀមស្ងាត់បែបនេះតាំងពីក្មួយចាកចេញទៅម្ល៉េះ អ៊ុំក៏មិនដឹងថាគួរធ្វេីបែបណាឲ្យមានភាពអ៊ូរអរដែល»
« អ៊ុំមិនចង់រកនារីស្រស់ស្អាតណាឲ្យកូនប្រុសទៀតទេឬ» សុងវូ បន្ទរទ្បេីងក្រោយប្រទះឃេីញវត្តមានកូនទោលត្រកូលចនដេីរមក។
« បេីយកលឿនបែបនេះ ញាតិជិតឆ្ងាយប្រាកដជា ដៀលត្រិះរិះ ពូជអំបូរ អ៊ុំមិនខានទេ» គាត់តបទៅវិញទាំងអស់សំណេីរតិចៗ។ មេីលទៅអ្នកស្រីហាក់ដូចជាមិនកេីតទុករឿងបាត់បង់ជីវិតកូនប្រសារសោះឬ មកពីគាត់ធ្វេីចិត្តរួចជាស្រេចចំពោះរឿងមួយនេះ។
« យេីងចេះគិតគូរខ្លួនឯងហេីយមិនចាំបាច់ក្បាលឯងមកព្រានប្រដៅទ្បេីយ» សម្ដីចាក់ដោតទ្រូងសុងវូស្ទេីរធ្លាយ។ ឃេីញក្រៀមក្រំអញ្ចឹងមែនតែចិត្តក៏ចេះឈឺចាប់ដែរ ឯថេយ៍នោះវិញ ចុកជំនួសសុងវូ។
« ប្រុសស្អីសម្ដីដូចស្រី» នាយតូច ពោលតិចៗហេីបឲ្យតែឃេីញមាត់។
« ខ្ញុំមករាងយូរណាស់ហេីយ អញ្ចឹងសុំលាអ្នកស្រីទៅវិញហេីយ! តោះថេយ៍» សុងវូក្រោកឈរស្រដីរៀបរាប់ប្រាប់ម្ចាស់វិមានទាំងគួរសម។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023