ប្រហែលយប់បន្តិចរាងតូចនិងលោកចនក៏ចាកចេញពីមន្ទេីរពេទ្យទៅសណ្ឋាគារវិញ ខណៈគេចេញដំណេីរទៅ រាងកាយម៉ារីចាប់ផ្ដេីមកម្រេីក។
« ម៉ាក់! ប្រពន្ធកូនកម្រេីកដៃហេីយ» រាងក្រាស់អង្គុយអោបដៃនាងនោះ រហ័សហេីបមាត់ប្រាប់ទៅ ម៉ាក់បង្កេីតខ្លួន។
« ចាំម៉ាក់ទៅហៅដុកទ័រឲ្យ» គាត់ក្រោកដេីរចេញទាំងដំណេីររហន់។
ប៉ុន្មាននាទីក្រោយលោកវេជ្ជបណ្ឌិតនិងអ្នកស្រីចនដេីរចូលមក។ ដុកទ័រប្រញាប់ទាញប្រដាប់ប្រដាមកពិនិត្យលេីរាងកាយមិនទាន់បេីកភ្នែកនៅទ្បេីយនោះ។
អ្នកទាំងពីរដេីរចេញមកខាងក្រៅអង្គុយលេីកៅអីរងចាំលោកដុកទ័រម្ដងទៀត។
« កូនធ្វេីចិត្តឲ្យស្រួលបួលចុះ មនុស្សទាំងអស់គ្នាមិនអាចរួចផុតពីសេចក្ដីស្លាប់បានទេ ម៉ាក់និយាយនេះមិនមែនបំបាក់ទឹកចិត្តកូនទ្បេីយ ដោយសារម៉ារីមានជំងឺមហារីកយូរយានណាស់មកហេីយ ទារកក៏មិនអាចចិញ្ចឹមក្នុងផ្ទៃកេីត បែបនេះហេីយម៉ាក់ចង់ឲ្យកូនធ្វេីខ្លួនធម្មតាៗ ទ្រាមទទួលយកអ្វីដែលជាការពិត» ស្រ្តីចំណាស់ ដាក់ដៃអង្អែលស្មារកូនប្រុសទោលខ្លួនយឺតៗ និយាយពាក្យពេច៍លួងលោមនាយឲ្យចិត្តប្រសេីរទ្បេីងវិញ។
« ម៉ាក់...! តែនេះវាលឿនពេកហេីយ » នាយស្រដីតបតវិញដោយភាពសោះកក្រោះ។ មួយថ្ងៃហេីយ បាយក៏មិនទាន់ចូលពោះ ទឹកក៏មិនបានផឹក។
« អ៊ុំស្រី ហេតុអ្វីអង្គុយខាងក្រៅបែបនេះ» សំទ្បេងស្រួយបន្លឺចេញពីជ្រុងម្ខាងរហ័សឲ្យនាក់ទាំងពីរងាកទៅមេីល។
« ថេយ៍មកវិញធ្វេីអី នាំតែពិបាកដល់ខ្លួនទេ» នាយក្រាស់ចោទសួរក្រោយឃេីញវត្តមានរាងស្ដេីង។
« ខ្ញុំឃេីញលោកនិងអ៊ុំស្រីមិនបានញាំបាយទេីបខ្ញុំយកបាយនឹងអាហារមួយចំនួនមកឲ្យ» នាយតូច លេីកប្រអប់បាយធំបង្ហាញឲ្យនាក់ទាំងពីរឃេីញ។
« អ៊ុំអរគុណក្មួយថេយ៍ហេីយ ដែលមានសន្ដានចិត្តល្អដាក់គ្រួសារអ៊ុំបែបនេះ» គាត់ទទួលយកប្រអប់បានពីដៃថេយ៍ទៅជ្រុងម្ខាង ។ មាឌតូចដាក់ខ្លួនអង្គុយក្បែរកូនទោលត្រកូលចន។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023