ក្រោយបន្ទប់អាហារពេលព្រឹកលោកប្រុសធំក៏ចេញដំណេីរទៅគ្រប់គ្រងក្រុមហ៊ុនមួយរយៈសិន ពេលកូនពៅក្នុងត្រកូលជាពេលណាគាត់នឹងមកសម្រាកនៅវិមានវិញ។ ក្នុងវិមានពេលនេះនៅសល់តែ ថេយ៍ និង ជុងហ្គុក រួមទាំងអ្នកស្រីចន។ អ្នកបម្រេីក្នុងមហាវិមានដល់ម៉ោងសម្រាកយកកម្លាំង បែបស្ថានភាពក្នុងវិមានស្ងាត់ជ្រាបគ្មានឮសូរសំទ្បេងសន្ទនាសោះទ្បេីយ។
« អូនទៅសណ្ឋាគារដេីម្បីប្រមូលសម្លៀកបំពាក់មកទីនេះខ្លះ » រាងតូចអង្គុយលួងលោមសុំចិត្តសង្សារបេីកផ្លូវឲ្យគេទៅ ព្រោះនាយដាច់ស្រេចមិនចង់ឲ្យខ្លួនចេញទៅណាឆ្ងាយទ្បេីយ។
« ក្នុងវិមាន មានបងប្រុសៗច្រេីនសឹងអី បងចង់ឲ្យពួកគាត់យកឲ្យអូន មិនបាច់អូនធ្វេីដំណេីរទៅទេ» នាយស្រដីថែមទាំងបែរមុខចេញ ផ្ទៃមុខក្រញៅខឹងថេយ៍ដែលមិនស្ដាប់សំទ្បេងខ្លួន។
« អូនមិនចង់ឲ្យពួកគាត់ទៅយកនោះទេ អូនចង់ទៅខ្លួនឯង បេីឃ្លាតអូនមួយម៉ែត្រមិនបានផងនោះ ចុះពេលអូនចូលសម្ដែងវិញនោះ បងត្រូវធ្វេីបែបមិច បម្រង់ចាប់អូនឃុំឃាំងក្នុងវិមានរហូតឬ» គេបន្តលួងជារាយៗ ពេលខ្លះប្រេីប្រាស់ទឹកមុខរកយំផង សម្ដីស្រទន់ផង កាយវិការងក់ងរផងនៅបុរសមុខមាំនោះមិនខ្វល់ដឹងតែប្រកាន់ភ្ជាប់សម្ដីខ្លួន។
« បងថាអត់គឺអត់ហេីយ »
« អញ្ចឹងបងនាំអូនទៅបន្តិចទៅចឹង » អស់ជម្រេីសក៏បបួលនាងសង្ហារទៅជាមួយ។ អម្បាញ់មិញគិតថាមិនចង់យកគេទៅទ្បេីយព្រោះជំងឺនៅមិនទាន់ជាស្រួលបួល។
« បែបនេះបងបេីកផ្លូវឲ្យអូនទៅ» ជុងហ្គុកក្រោកពីសាទ្បុងដេីរសម្ដៅតម្រង់រថយន្តថ្មីខ្លួនដោយមានរាងតូចដេីរពីក្រោយរួចចូលក្នុងទ្បាន។ នាយចាប់ផ្ដេីមបរចេញដំណេីរទៅសណ្ឋាគារនោះ។
ពួកគេចូលចតជាន់ខាងក្នុងនៃសណ្ឋាគារ ជុងហ្គុកបិទសោរទ្បានបេីកទ្វារយ៉ាងលឿនចុះមកបេីកទ្វារឲ្យអ្នកជាសង្សារដោយស្នាមញញិមញញេម។
« ឈប់ឈឺហា៎?»
« អួយ...បងនៅឈឺទេ មិញក្លាហានពេកក៏មិនសូវឈឺ ឥទ្បូវវិលដូចដេីមវិញហេីយ » នាយបញ្ចេញអាការៈឈឺចុកចាប់ឲ្យរាងតូចឃេីញ។ ថេយ៍ដកដង្ហេីមមួយអស់ខ្យល់លូកដៃគ្រានាយដេីរទៅកាន់ជាន់ដែលខ្លួនស្នាក់នៅ។
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023