ព្រឹកថ្ងៃបន្ទាប់រាងតូចប្រញ៉ាប់ប្រញ៉ារហ័សក្រោកមកផ្សារជួយលក់អ្នកម្ដាយដោយសារតែថ្ងៃនេះខាងសាលាត្រូវឈប់សម្រាកមួយថ្ងៃ។
« កូនជួយយកអីវ៉ាន់នេះទៅទុកផ្ដុំទៅ» លឺសម្ដីអ្នកម្ដាយហេីយ នាយតូចក្រោកពីអង្គុយធ្វេីតាមបញ្ជា។
« កូនឃ្លានបាយឬនៅ? »
« កូនមិនទាន់ឃ្លានបាយទេ! ម៉ាក់ទៅញាំមុនចុះ» ដោយក្ដីខ្វល់ខ្វាយអំពីសុខភាពអ្នកជាម្ដាយ ថេយ៍សុខចិត្តឲ្យម្ដាយទៅហូបមុនខ្លួនទុកឲ្យរូបគេនៅលក់។ ឃេីញគេនៅក្មេងត្រឹម8ឆ្នាំ ក៏អាចនៅម្នាក់ឯងជួយលក់បន្លែម្ដាយគេបានដែល កាលនៅលក់កន្លែងចាស់
« ម៉ាក់មិនទុកឲ្យកូននៅម្នាក់ឯងទេ ចាំបន្តិចទៀតម៉ាក់យកបាយមកញាំទាំងអស់គ្នា» ដោយសារកន្លែងលក់ថ្មីផងនោះ អ្នកជាម្ដាយប្រាកដជាមិនទុកឲ្យថេយ៍នៅម្នាក់ឯងទ្បេីយ។
« អ៊ុំអ្នកមកលក់ថ្មីមែនទេ ដូចជាមិនដែលឃេីញតតែសោះ» អ្នកស្រីចំណាស់ម្នាក់ដេីរចូលមកសួរ ទាំងសម្លៀកបំពាក់សាមញ្ញាបំផុត ប៉ុន្តែមេីលទៅបែបថ្លៃថ្នូរតាមការស្លៀកពាក់អាចសន្ឋានបានថាជាអ្នកមានមុខមាត់ដែរ។
« ចា៎គឺខ្ញុំទេីបនិងមកលក់ទេ»
« អ៊ុំគីមនេះហេីយជាអ្នកស្រីចន អ្នកស្រីជាម្ចាស់ដីផ្សារនៅទីនេះ» អ្នកលក់បន្លែក្បែរគាត់បន្លឺតិចៗឲ្យម៉ែថេយ៍លឺ។ គ្រាន់ឮបែបនេះអ៊ុំគីមរុករកមេីលលុយដេីម្បីយកមកបង់ប្រាក់មុនប៉ុន្តែត្រូវអ្នកស្រីចនបដិសេធភ្លាមៗ
« មិនអីទេអ៊ុំ ចាំពីរខែទៀត បង់ក៏បានដែល ខ្ញុំមិនទាន់ទទួលប្រាក់បង់មុនទ្បេីយ»
« អរគុណអ្នកស្រីហេីយ សម្រស់ស្អាតហេីយថែមទាំងចិត្តល្អទៀត» មិនដឹងទេថាមកកន្លែងនេះ អាចផ្លាស់ប្ដូរជីវិតគាត់ឬអត់ទេ បេីប៉ះចំម្ចាស់ដីបែបៗនេះនោះ។
« នេះកូនអ៊ុំមែនទេ មានសាច់មានឈាមណាស់ ថែមទាំងស្រស់ស្អាតទៀតផង»
« ចា៎ ជាកូនខ្ញុំមានឈ្មោះថាគីម ថេយ៉ុង» អ៊ុំគីម ប្រាប់ទៅកាន់អ្នកស្រីចនទាំងញញឹមស្រស់
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023