ទន្និភាពវិមានចននាពេលព្រឹកប្រលឹមស្រាងៗ ខ្ញុំប្រុសខ្ញុំស្រីកំពុងមម៉ាញិកការងាររបស់ខ្លួន ក្នុងនោះក៏មានរាងល្អិតថេយ៍ ឈរកាន់ធុងស្រោចផ្កាក្បែរផ្ទះតូច មាត់ស្រែកច្រៀងមហប់ៗ។
« ហឹម...គេងយប់មិញនឹកឃេីញតែមុខភក្រ្តថ្លៃប៉ុណ្ណោះ! គេនឹកសឹងស្លាប់ទៅហេីយព្រោះកាលពីម្សិលមិញភ្លេចថ្ពេីបថ្ពាល់ក្រពុំមួយនេះ» វត្តមានជុងហ្គុកលេចចេញមកដោយអ្នកខាងនោះឥតដឹងខ្លួនសម្បីបន្តិច ភ្ញាក់ព្រឺតពេលដៃពីរឈោងអោបដងខ្លួនតូចល្អិតមួយនេះ។
« លែងខ្ញុំទៅអ្នកប្រុស! បេីសិនបងៗដទៃឃេីញវាមិនល្អភ្នែកនោះទេ» មាឌស្ដេីង ស្រវេស្រវ៉ារេីបម្រាស់ចេញពីកណ្ដាប់ដៃរឹងកំព្រឹងបុរសខាងក្រោយខ្លួន។
« ហេតុអ្វីមិនល្អ? ពួកយេីងសាកសមនឹងគ្នាសឹងស្លាប់ទៅហេីយ!»
« អ្នកប្រុសមិនចេះខ្មាស់មាត់ឬទេ? មានគូរដណ្ដឹងហេីយមកញ៉ែញ៉ងខ្ញុំទៀត»
« ខ្មាស់រឿងអ្វី! គូរដណ្ដឹងយេីងមិនដឹងទេ បេីខ្លាចនាងដឹង ពួកយេីងស្រលាញ់គ្នាលាក់ៗទៅ» រាងក្រាស់ឈោងចាប់ដៃថេយ៍មកកាន់ប៉ុន្តែត្រូវប្រលែងចេញវិញក្រោយឃេីញវត្តមាននាងតូចម៉ារីដេីរចូលមក។
« បងជុង! មកមេីលផ្កាហេតុអ្វីមិនហៅអូនមកជាមួយផង បងក៏ដឹងថាអូនចូលចិត្តផ្កាកុលាបប៉ុណ្ណា» សម្ដីស្រទន់មានមន្តស្នេហ៍ មាត់និយាយផ្អែមចំណែកឯក្រសែភ្នែក សម្លក់សម្លឹងថេយ៍ដោយទឹកមុខពេបជ្រាយសឹងចេញក្អួតទៅហេីយ។
អាការៈនាងហាក់ធ្វេីឲ្យអារម្មណ៍នាយតូចកេីតជាចម្ងល់ក្នុងខួរក្បាល កាលពីជួបនាងដំបូងស្លូតបូតណាស់មិនដូចពេលនេះទេ ផ្លាស់ប្ដូរសឹង360ដឺក្រេ។
« អូនចង់មេីលផ្កាមែនទេ! អញ្ចឹងចាំបងនាំអូនទៅមេីល»ស្រដីចប់មាឌឌាំងដេីរកាន់ស្មារអ្នកគូរដណ្ដឹងខ្លួនចាកចេញពីមុខថេយ៍បាត់។ បន្សល់ទុកកាយតូចឈរធ្មឹងតាមបាញ់ក្រសែភ្នែកមួយគូរមេីលគ្រប់សកម្មភាព ការយកចិត្តទុកដាក់ជុងហ្គុកលេីនាងគូរសំណព្វចិត្តរបស់នាយ។ ទាំងចិត្តច្រណែនពេញហឫទ័យលេីរូបនាងដែលបានទទួលភាពកក់ក្ដៅពីមនុស្សដែលគេស្រលាញ់។
YOU ARE READING
រវាងយេីងទាំងពីរ
Aventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023