គ្រានេះទៅហេីយក៏ជាឱកាសល្អរបស់រាងក្រាស់ មិនងាយប្រលែងចេញទ្បេីយ ខំស្រវ៉ាចាប់ឲ្យតតែបាន។ នាយអួសកញ្ចឹងកចុះត្រឹមទ្រូង ដោយទេីសទាល់អាវពេក គេចាប់ដោះលាវចេញ។
ឌឹប~
« អក់! អួយ...» មួយជង្គង់ពីសំណាក់រាងតូច ចូលទៅប្រទ្បោះកណ្ដាលត្រូវកូនប្រុសកំពុងតែទាមទាឥណ្ហានោះឲ្យបែកខ្ចិចដូចខ្ទឹម។ នាយមាឌធំរហ័សយកដៃមកទប់ស្រែកថ្ងូរបញ្ចេញទឹកមុខគួរឲ្យអាណិតអាសូរ កាលដែលមានសេរីភាពហេីយ ថេយ៍ក្រោកចេញពីសាទ្បុងយ៉ាងអន្ទុះសារស្ទុះក្រោកឈរ អោបដៃសេីចចំអប់ទៅលោកនាយកពោះម៉ាសនោះ។
« យ៉ាងមិចស្រួលខ្លួនទេ គិតថាខ្ញុំគ្មានដៃជេីងតតាំងជាមួយហ៎! តាំងទ្បេីងទ្រឺងជាលោកនាយកមក ចង់ជិះជាន់គេទាបៗគ្រប់ពេលតែម្ដងន៎» មានសេរីភាពហេីយក៏មិនចាកចេញទៀត នៅនិយាយឌឺដងដាក់អ្នកខាងនោះឲ្យកេីតចិត្តខឹងបន្ថែម។
« ប្រហែលបែកខ្ទិចខ្ចីអស់ហេីយ គួរឲ្យចង់សេីច ហិ!ហិ! ចាប់ពីពេលនេះទៅប្រហែលប្រេីការលែងកេីតហេីយ» អ្នកបញ្ចេញអាការៈចុកចាប់នោះមិនអាចនិយាយតទល់ជាមួុយបានត្រឹមអង្គុយក្ដោបកូនប្រុសទាំងខាំមាត់ខាំករ សម្លឹងមេីលមកកាយតូចឌឺដងនឹងឯង។
« បេីអស់ការហេីយ ខ្ញុំលាសិនហេីយ ហេីយខ្ញុំក៏មិនមកជាន់ក្រុមហ៊ុននេះដែលព្រោះខ្លាចខូចអនាគតជាក្រមុំ មិនចង់ខូចឈ្មោះព្រោះប្រុសពោះម៉ាយចាប់រំលោភ» និយាយចប់មាឌតូចបែរខ្លួនរកបោះជំហានចេញប៉ុន្តែត្រូវបញ្ឈប់ដំណេីរភ្លាម។
« យេីងឈប់ធ្វេីបែបហ្នឹងទៀតហេីយ...មកនិយាយរឿងការងារយេីងវិញ» សំទ្បេងអួលចុកចាប់បន្ទរទ្បេីងយ៉ាងវែងអន្លាយ កាយតូចបែរខ្លួនមកអង្គុយលេីសាទ្បុងវិញដោយមិនមាត់ករអ្វីបន្តិច។
ប្រហែលមួយស្របក់ធំទេីបភាពឈឺនោះធូរស្រាលមកវិញ មាឌធំក្រោកសម្រួលអាកប្បាកិរិយាត្រឹមត្រូវ ដេីរទៅអង្គុយលេីកៅអីធ្វេីការនាយ។
« បញ្ជាក់ថ្ងៃថតមក អាងខ្ញុំរៀបចំខ្លួន»
« ល្ងាចហ្នឹងតែម្ដង មិនបាច់ចាំយូរ»
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023