Ep6 :អួយ! ទ្បេីងឆ្ងាញ់ម៉ងហា៎

1K 67 0
                                    

ថ្ងៃថ្មីឈានចូលមកដល់ ផ្ទៃមេឃថ្ងៃនេះហាក់ដូចជាមិនអំណោយផលតតែសោះ មិនទាន់ព្រឹកប្រលឹមស្រួលបួលផងរកនឹងធ្លាក់ភ្លៀងមកទៅហេីយ។ ថ្វីត្បិតមេឃខ្មៅងងឹតយ៉ាងណាក៏ដោយវាមិនមែនជាឧបសគ្គរវាំងមិនឲ្យរាងតូចយេីងមិនទៅរៀននោះទេ នាយតូចនៅតែអាចទៅរៀនជាធម្មតាមិនបានខ្វល់ខ្វាយរឿងអាកាសធាតុទ្បេីយ។ ដោយសារពាក្យសម្ដីកាលពីម្សិលមិញ ធ្វេីឲ្យថេយ៍ ឈរខាងមុខច្រករងចាំ តាម៉ូតូឌុបមកយក។ មួយសន្ទុះក្រោយមកវត្តមានគាត់លេចចេញមក ថេយ៍ក៏ទ្បេីងម៉ូតូ រាងចំណាស់បរតម្រង់ទៅសាលារៀនកម្រិតបឋម។

«អរគុណលោកតាហេីយ!» ថេយ៍ ចុះពីលេីម៉ូតូ ដោះមួកសុវត្ថិភាពហុចឲ្យតាចំណាស់ដោយមិនភ្លេចភាពគួរសមដាក់គាត់នោះទេ។ បន្ទាប់មកថេយ៍ដេីរចូលខាងក្នុងបរិវេណសាលា

«ថេយ៍! ចាំយេីងផង» សំទ្បេងក្មេងប្រុសម្នាក់ហៅទេីបនាយតូចងាកមកមេីល នោះគឺជាជុងហ្គុក កំពុងរត់តម្រង់មកទាំងដកដង្ហេីមមិនស្មេីគ្នា។

« អញ្ចឹងតោះទៅថ្នាក់ជាមួយគ្នា» ពួកគេពីរនាក់ដេីរទន្ទឹមគ្នាទៅថ្នាក់ដោយមិនខ្វល់ពីក្រសែភ្នែកដែលកំពុងសម្លក់សម្លឹងមេីលមកទ្បេីយ។

« មនុស្សដូចជាឯងរូបសម្រស់ស្រស់ស្អាតបែបនេះ មិនគួរណាដេីរជាមួយនឹងអាមាឌជ្រូកនេះសោះ មេីលចុះដាក់ក្បែរគ្នាទៅ ខុសគ្នាដាច់ទ្បេីងដូចមេឃនិងដី» ក្មេងស្រីសក់ត្រឹមករឈរក្បែរមាត់ទ្វារ ស្រដីទាំងបាញ់ភ្នែកមេីលជុងហ្គុកពីចុងជេីងរហូតដល់ក្បាល ចំណែកមាត់ពេកជ្រាយមិនស្ទេីរទេ។

« ពេជ្រមិនទាន់ឆ្នៃវាមិនទាន់ល្អដូចពេជ្រឆ្នៃហេីយនោះទេ » ថាចប់ រាងតូចកាន់ដៃជុងហ្គុកដេីរចូលក្នុងតុ ទឹកមុខដូចមិនបានសប្បាយចិត្តនោះទេ ពេលងាកទៅចំនាយក្រាស់ធ្វេីមុខបែបអាក់អន់ចិត្តអង្គុយស្ងៀមៗ ម៉ក់ៗ ដូចខ្លួនប្រាណ គ្មានវិញ្ញាណ។

« កុំឲ្យយេីងដឹងថាឯងកំពុងអន់ចិត្តនឹងពាក្យសម្ដីអម្បាញ់មិញ»

« ទេ! យេីងសាំត្រចៀកហេីយ»

«ប្រាកដឬអត់?» រាងតូចសួរបញ្ជាក់ម្ដងទៀត

រវាងយេីងទាំងពីរ Where stories live. Discover now