Ep54:

413 16 0
                                    

ឈានចូលមកដល់ថ្ងៃថ្មី ព្រះអាទិត្យហាក់ដូចមិនសូវជារះបញ្ចេញកាំរស្មីផ្ដល់នូវភាពកក់ក្ដៅដល់ប្រជាជនកូរ៉េសោះ មូលហេតុមកពីការប្រែប្រួលអាកាសធាតុនៃប្រទេស។ ឯស្ថានភាពក្នុងភូមិគ្រឹះវិមានស្កឹមស្កៃនៅរក្សាលំនឹងសម្រស់ដដែលផ្កាប៉ុន្មានសួននៅប៉ុណ្នឹងគ្មានបាត់បង់ទៅណាទ្បេីយ។ ថ្ងៃនេះមហាវិមានដូចស្ងប់ស្ងាត់ជាងរាល់ថ្ងៃប្រហែលកូនពៅចនចេញទៅធ្វេីការគ្មានភាពសាសង់ជាមួយសង្សារហេីយ។

បេីនិយាយពីថេយ៍ឯនោះវិញ ថ្មារនេះគេកំពុងសម្អាតខ្លួនបម្រុងចាកចេញទៅក្រុមហ៊ុនចន ចង់ទៅលេងគូរបណ្ដូរចិត្តខ្លួន បែកប៉ុន្មានម៉ោងនឹកស្លាប់ទៅហេីយ ចុះទម្រាំគេចេញទៅធ្វេីការវិញទៀតមិនដឹងនឹកគ្នាស្លាប់យ៉ាងណាទេ។

« ចេះរេីសខ្សែរដៃឲ្យទៀត ស្អាតនោះស្អាត » គេពោលទាំងញញិមស្រស់បោះសម្លឹងមេីលគ្រាប់ពេជ្រតូចល្អិតៗកំពុងបញ្ចេញពន្លឺចែងចាំង។ គេឈានដេីរទៅរេីសសម្លៀកបំពាក់មកគ្រងលេីប្រាណ លាបគ្រឿងថែសម្រស់មុនចេញទៅក្រៅ មេីលជុំវិញខ្លួនគ្រប់គ្រងជ្រោយហេីយទេីបនាយតូចសម្រេចចិត្តបេីកទ្វារចេញទៅ។

« ក្មួយថេយ៍ទៅណានឹង» អ្នកស្រីចន រេភ្នែកប៉ះវត្តមានរាងតូចគាត់ហេីបមាត់ចោទសួរ។

« ខ្ញុំចង់ទៅលេងឯក្រុមហ៊ុន ម៉ាក់បន្តិចហេីយក៏ឈានជេីងចូលផ្សារទិញបន្លែសាច់តែម្ដង» គេបញ្ឈប់ដំណេីរតបតទៅស្រ្តីចំណាស់វិញ។

« ក្មួយទៅពេលនេះមិនកេីតទេ ព្រោះពូអ្នកបេីកទ្បានទៅណាអស់ហេីយ រង់ចាំពួកគេជូនដំណេីរក្មួយទៅចុះ» ដោយសារមួយរយៈនេះលោកពូៗខាងផ្នែកបេីកទ្បានសុំច្បាប់ទៅលេងស្រុកកំណេីរមួយរយ ខ្លះទៀតនៅធ្វេីការប៉ុន្តែក៏មានទុកធុរះជូនលោកចនចេញទៅក្រៅបាត់។

« មិនអីទេអ៊ុំស្រី ខ្ញុំអាចទៅខ្លួនឯងបាន » ថេយ៍ បានត្រឹមញញិមដាក់គាត់បន្តិច។ អ្នកចំណាស់ក៏មិនបដិសេធព្រោះក៏ដឹងដែលថាថេយ៍ចេញបេីកទ្បានផងដែរ។

« អញ្ចឹងយកទ្បានជិះទៅចុះក្មួយ ប្រយ័ត្នប្រយែងផងណា ប្រញាប់មកផ្ទះផងអាកាសធាតុខាងក្រៅដូចមិនសូវល្អប៉ុន្មានទេ»

រវាងយេីងទាំងពីរ Where stories live. Discover now