លុះព្រឹកទ្បេីងពន្លឺព្រះអាទិត្យចាំងផ្លាតចូលក្នុងបន្ទប់អ្នកជំងឺតាមបង្អូចកញ្ចក់។ ងាកទៅមេីលមនុស្សពីរនាក់គេងអោបគ្នាយ៉ាងស្អិតរមួតដូចស្ករកៅស៊ូ ប្រហែលមួយស្របក់រាងតូចចាប់ផ្ដេីមកម្រេីកខ្លួន។
« លោក!» ភ្ញាក់ព្រឺតពេលឃេីញដៃរាងក្រាស់ដាក់លេីកាយខ្លួន សំទ្បេងស្រែកមួយទំហឹងនោះក៏ដាស់អារម្មណ៍ម្ចាស់ដៃ បេីកភ្នែកសន្សឹមៗមេីលមក។
« មានរឿងអ្វីបានស្រែកខ្លាំងម្ល៉េះ» គេនិយាយដោយសំទ្បេងងុលៗ។
« លោកដេកអោបខ្ញុំតាំងពីពេលណា?»
« តាំងពីឯងដេកលក់! យ៉ាងមិចបងអោបអត់បាន»
« ធុញទ្រានលោកណាស់មេីលលែងខ្ញុំ...! អ្នកនាងម៉ារី» អាទ្បៃតែរេីខ្លួនចេញពីកម្លាំងចាប់នាយសង្ហារ ពេលនោះគេបែរមុខទៅគ្រែអ្នកជំងឺក៏ប្រទះភ្នែកនឹងម៉ារី បេីកភ្នែកសម្លឹងមកម៉ក់ៗដោយភាពស្ងៀមស្ងាត់។
« ម៉ារីអូន!» ឯលោកសង្ហារនោះរហ័សប្រលែងកាយតូចឲ្យមានសេរីភាព ប្រញាប់ក្រោកមកក្បែរភរិយាខ្លួន។
« អូនភ្ញាក់យូរនៅ?» សម្ដីស្រទន់ក៏បន្លឺទ្បេីងចេញពីក្រអូមមាត់កាយខ្ពស់។
« យូរហេីយតាំងពីបងនិងថេយ៍មិនទាន់ក្រោកម្ល៉េះ» នាងតបទាំងញញឹមតិចៗ។
« រឿងមិញនេះ...គឺ...មិនមែនជាការពិតទ្បេីយនាងកុំយកជាគួរអី អញ្ចឹងខ្ញុំសូមទៅវិញហេីយ» រកបោះជំហានចេញហេីយ ខណៈនោះត្រូវផ្អាក់ដំណេីរវិញ ព្រោះឮសំទ្បេងគ្មានកម្លាំងកំហែងបន្ទរទ្បេីង។
« មកវិញផងណាព្រោះយេីងមានរឿងខ្លះៗនិយាយជាមួយ»
« បាទ!» ថាចប់ថេយ៍ឈានដំណេីរចេញទៅក្រោមអារម្មណ៍ភិតភ័យខ្លាចប្រពន្ធគេជេរស្ដីខ្លួនត្រូវឈឺចាប់។
« ហេតុអ្វីអូនមិនហៅបង?» ក្រោយមនុស្សម្នាក់នោះចេញទៅបាត់ អ្នកជាប្ដីក៏ស្រដីសួរទៅកាន់ប្រពន្ធ។
« ព្រោះអូនឃេីញបងកំពុងគេងលង់លក់ក៏មិនចង់រំខានក្ដីសុខបង»
« អូនឃេីញទាំងអស់ឬ?»
« ចា៎!»
« អូន! បងសុំទោស...» គេឆ្លេីយប្រយោគនេះថែមទាំងអោនមុខចុះដឹងរាល់កំហុកសព្វបែបយ៉ាង។
YOU ARE READING
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023