ថ្ងៃថ្មីបានឈានចូលមកដល់រាងតូចប្រញាប់រូតរះក្រោកពីដំណេកខុសពីថ្ងៃធម្មតាព្រោះតែគេខ្លាចថាខ្លួនយឺតយ៉ាវពិបាកដល់អ្នកមកទទួល។
«គួរស្លៀកពាក់បែបណាឲ្យសមទេនៀក ទេ!ទៅធ្វេីអ្នកបម្រេីសោះចាំបាច់គិតរឿងសម្លៀកបំពាក់ ពិតជាឆ្កួតមែនហេីយអាថេយ៍អេី..!» ស្ដីឲ្យខ្លួនឯងរួចថេយ៍ក៏ឈោងដៃទាញខោអាវពីកន្រ្តក់ធំមួយយកមកស្លៀកមុខកញ្ចក់។
« រួចជាការស្រេច!» ពោលចប់នាយតូចដេីរទៅយកអីវ៉ាន់ច្រកថង់ខ្មៅមួយ រងចាំទ្បានត្រកូលចននៅខាងមុខច្រកផ្ទះជួលយ៉ាងអន្ទាសារ ងាកឆ្វេងងាកស្ដាំមេីលឃេីញទ្បានណាទំនេីបៗចាំបក់ដៃហៅ។
មួយសន្ទុះធំទ្បានខ្មៅមួយជិះតម្រង់មកជិតថេយ៍ នាយតូចគ្រាន់តែឃេីញបែបនេះភ្លាមស្ទុះបក់ដៃហៅតែម្ដង។
« ខ្ញុំនៅត្រង់នេះលោក!លោកខ្ញុំនៅត្រង់នេះ» រាងស្ដេីងខំលោតឲ្យខ្ពស់ផងឈោងផងខ្លាចថាអ្នកបេីកទ្បាននោះមេីលមិនឃេីញខ្លួន។ ទ្បានត្រកូលអ្នកមានដែលគេស្គាល់ថា ចន ក៏បានឈប់នៅចំពីមុខថេយ៍ ហាក់បីដូចជាអង្រួនចិត្តនាយតូចឲ្យរង្គោះរង្គេីរមួយរំពេច ព្រោះទ្បានមកទទួលនេះស្អាតខ្លាំងណាស់ មេីលទៅថ្លៃទៀត។
« លោកពូ! ខ្ញុំអាចចូលបានឬនៅ?» ថេយ៍ ឈរមួយសន្ទុះហេីយតែមិនឃេីញពូតៃកុងទ្បាននោះហៅចូលតតែសោះ រហូតធ្វេីឲ្យនាយតូចទ្រាំមិនបានក៏សួរ
« អេ៎! នរណាឲ្យឯងជិះទ្បានមួយនេះ ទ្បានខាងក្រោយនោះទ្បេីងទៅជិះទៅ ទ្បាននេះសម្រាប់តែត្រកូលចនប៉ុណ្ណោះ ពេលនេះអ្នកស្រីចនកំពុងតែនៅក្នុងទ្បាននេះដូចគ្នា » សម្ដីពូតៃកុងទ្បានហាក់ដូចជាធ្វេីឲ្យរាងតូចឈឺចុកចាប់ភ្លាមៗក្រោយការគិតខុសមួយឆាវស្មានថាខ្លួនបានជិះទ្បានទំនេីបមួយនេះ។ចុងក្រោយជិះទ្បានដឹកបន្លែខាងក្រោយសោះ មិនចាំយូរថេយ៍ក៏ទ្បេីងទៅទ្បានដឹកបន្លែនោះទាំងអាម៉ាសមុខ។
ទ្បានពណ៍ខ្មៅបរនាំផ្លូវទ្បានដឹកបន្លែខាងក្រោយជិះទៅផ្សារដេីម្បីទិញបន្លែយកទៅផ្ទុកទុកក្នុងវិមានតែម្ដង។ ពេលមកដល់ផ្សារទិញគ្រឿងទេសទ្បានទំនេីបនោះបែរជាបរចេញទៅណាក៏មិនដឹងទុកឲ្យទ្បានដឹកបន្លែរួមទាំងថេយ៍នៅផ្សារឯនេះ កេីតឲ្យនាយតូចអេះក្បាលបែបមិនយល់
YOU ARE READING
រវាងយេីងទាំងពីរ
Adventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023