Ep14 :ឱដួងចន្ទអេីយ

859 55 0
                                    

ព្រះអាទិត្យចាប់ផ្ដេីមរះកម្ពស់ចុងឈេីមេីលទៅអាចដឹងថ្ងៃណាស់ណាទៅហេីយ។ ពេលនេះរាងតូចកំពុងស្ថិតនៅក្នុងផ្សារទំនេីបជាមួយអ្នកស្រីចនដេីរកាន់អីវ៉ាន់ក្នុងដៃងាកមេីលឆ្វេងមេីលស្ដាំ ដោយសារក្នុងនេះសម្បូរផលិតផលគួរឲ្យទាក់ទាញចិត្តថេយ៍យ៉ាងច្រេីនកោះក។

ដេីរបានបន្តិចក៏មកដល់មុខហាងគ្រឿងអលង្ការមួយសង្កេតមេីលទៅដូចជាម៉ូយប្រចាំរបស់អ្នកស្រីចនហេីយព្រោះឃេីញអ្នកស្រីដេីរមិនទាន់និងចូលហាងផង មានបុគ្គលិកស្រីៗប៉ុន្មាននាក់មកទទួលយ៉ាងយកចិត្តទុកដាក់។

« អ្នកស្រីចន! មកទិញគ្រឿងអលង្ការថ្មីមែនទេ? អ៊ូរ! ចុះនេះនរណាគេ ស្រស់ស្អាតដ៏ហេីយ» ម្ចាស់ហាងពោលទាំងញញឹមដាក់គាត់ពេលចាប់អារម្មណ៍ក្មេងប្រុសម្នាក់ក៏សួរតែម្ដង ។

រាល់ដងមិនដែលឃេីញអ្នកស្រីយកនរណាមកតាមខ្លួនទ្បេីយចម្លែកថ្ងៃនេះមានក្មេងប្រុសស្រស់ស្អាតម្នាក់ដេីរតាម។

« នេះជាក្មួយប្រុសខ្ញុំ! » បេីទោះបីជាថេយ៍ត្រឹមជាអ្នកបម្រេីយកមកថ្មីៗក៏ដោយប៉ុន្តែគាត់ហាក់ដូចជាមាននិស្ស័យជាមួយនាយតូចណាស់ ពោលប្រាប់ម្ចាស់ហាងមិនឲ្យនាយតូចបាក់មុខទ្បេីយ។

រាងតូចញញឹមដាក់ម្ចាស់ហាងនោះទាំងរអៀសខ្លួន សុខៗអ្នកស្រីប្រាប់គេជាក្មួយនរណាមិនរអៀសខ្លួនទៅ។

« ស្រស់ស្អាតមែនបេីលេងខ្លួនបន្ថែមទៀតរឹតតែស្អាត»

« ឥទ្បូវខ្ញុំមកកម្មង់ម៉ូតខ្សែកថ្មី ព្រោះកាន់តែកៀកថ្ងៃវិធីមង្គលការកូនប្រុសហេីយ»

« លឿនម្ល៉េះអ្នកស្រី! សារមុខលឺថាប៉ុន្មានខែទៀតទេីបកូនអ្នកស្រីមក »

« សារមុនក៏គិតថារាងយូរទៀតដែល ប៉ុន្តែប្ដីខ្ញុំបញ្ចប់ការងារលឿនពេក ប្រហែលមួយខែទៀតទេ កូនប្រុសខ្ញុំនិងកូនប្រសារខ្ញុំគេមកហេីយ» គាត់តបតទាំងអស់សំណេីចតិចៗ

« ចង់ឃេីញមុខកូនក្រមុំណាស់មិនដឹងស្អាតយ៉ាងណាទេ នាងពិតជាមានសំណាងមែន»

នាយតូចឯនោះឈរលួចស្ដាប់អ្នកទាំងពីរសន្ទនាគ្នាទាំងអួលដេីមទ្រូង គេរកយំទៅហេីយប៉ុន្តែខំទប់មិនឲ្យស្រក់ចុះមក ប៉ុន្តែរាងស្ដេីងទប់មិនជាប់ទេគេចង់យំហេីយ។

រវាងយេីងទាំងពីរ Where stories live. Discover now