គន្លងយូរម៉ោងហេីយពេលនេះរាងកាយដេកស្ដូកស្ដឹងលេីគ្រែអ្នកជំងឺមិនទាន់ដឹងខ្លួននៅទ្បេីយទេ។ រីឯអ្នករងចាំដេីរទៅវិញទៅមកដូចទន្ទឹងរងចាំអ្នកសន្លប់នោះក្រោកដឹងខ្លួនមកវិញ។
« ថេយ៍! ក្មួយមកយូរណាស់ហេីយ គួរត្រទ្បប់ទៅផ្ទះវិញចុះប្រយ័ត្នអ្នកស្រីគីម ស្ដីបន្ទោស» អ្នកស្រីចន កំពុងអង្គុយលេីកៅអីនៅជ្រុងម្ខាងពោលទ្បេីងឲ្យរាងតូចងាកមុខមករក។
« មិនអីទេអ៊ុំស្រី! ខ្ញុំអាចនៅបាន ហេីយខ្ញុំនឹងនៅទីនេះរហូតដល់ជុងចេញពីមន្ទេីរពេទ្យវិញ»
« មិនកេីតទេអីក្មួយថេយ៍! អ៊ុំត្រូវជាម្ដាយក្រែងចិត្តក្មួយណាស់»
« ខ្ញុំថាមិនអីគឺមិនអីហេីយ ជាអនាគតប្រពន្ធត្រូវចេះទុកដាក់ថែទាំអ្នកជាស្វាមីបែបនេះហេីយទេីបគេហៅថាភរិយាល្អ» រាងតូចលេីកស្នាមញញិមបន្តិចដាក់ម្ដាយរាងក្រាស់។ អ្នកស្រីចនគាំងស្ញេញមិនដឹងឆ្លេីយតបបែបណាឲ្យសមនឹងទិដ្ឋភាពនេះ។
« អឹម! អញ្ចឹងក្មួយឃ្លានឬនៅចាំអ៊ុំខលប្រាប់អ្នកនៅវិមានធ្វេីមកឲ្យ»
« ក៏ឃ្លានបន្តិចដែលអ៊ុំស្រី ហេីយអ៊ុំប្រាកដជាឃ្លានដែលហេីយ ដូច្នេះញាំជុំគ្នាតែម្ដងទៅ» ឮសម្ដីរាងតូចពោលដូច្នោះអ្នកស្រីទាញទូរស័ព្ទចុចខលទៅវិមានភ្លាម។
« ហាស!ហាស! រឿងពិតជាល្អមេីលណាស់ គួរឲ្យស្ដាយដែលជីវិតវាមិនទាន់ខ្សៃត្រឹមនេះ ណ្ហេីយមិនថ្វីទេគិតថានេះជាការព្រមានវាទៅចុះ ប៉ុន្តែសារក្រោយមិនឲ្យរួចផុតទ្បេីយ ហាស!ហាស!» សំទ្បេងសេីចក្អាសក្អាយក្នុងបន្ទប់ធ្វេីការនៅឯក្រុមហ៊ុនសិន សូរសំទ្បេងនេះមិនមាននរណាក្រៅពីលោកនាយកឃោរឃៅសិនទ្បេីយតាមចង់កម្មចង់ពាល់ត្រកូលចនរហូតទាំងពីអតីតកាល ត្រកូលទាំងពីរមិនទាក់ទងរឿងអ្វីជាមួយគ្នាសោះ។
« លោកប្រុស ចុះឯណាលុយខ្ញុំ? សូមឲ្យលុយមកខ្ញុំមក បានខ្ញុំចាកចេញទៅវិញ» បុរសមាឌស្គមឱនហាស្ដីទ្បេីងបង្កឲ្យលោកសិនបេីកភ្នែកធំៗបង្កេីនកំហឹងទ្បេីងមួយវិនាទី។
« ស្អីគេ! ការងារប្រព្រឹត្តិទៅមិននឹងត្រូវចិត្តយេីងផង ឯងទាមទារលុយ? ដូចលេងខ្សែលេីយេីងពេកទេដឹង យេីងមិនមែនមនុស្សភ្លេីរទេវេីយ» សម្ដីកំហក់អំណាចបោះចេញពីក្រអូមមាត់ឲ្យបុរសនោះកោតខ្លាចជាខ្លាំងស្ទេីរញ័រប្រាណហាក់ដូចកូនមាន់ត្រូវទឹកកណ្ដាលភ្លៀង។
YOU ARE READING
រវាងយេីងទាំងពីរ
Aventuraនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023