ដល់ម៉ោងចូលរៀនសិស្សៗទាំងអស់នាំគ្នាចូលថ្នាក់គ្រប់ៗគ្នា។ ថេយ៍ដេីរចូលទៅតាមក្រោយជាមួយនិងអ្នកគ្រូស្អាត
« ថ្ងៃនេះក្នុងថ្នាក់យេីងមានសិស្សថ្មីម្នាក់» អ្នកគ្រូពន្លឺទ្បេីងធ្វេីឲ្យសិស្សក្នុងនោះនាំគ្នាទះដៃស្វាគមន៍រាងតូចយ៉ាងកក់ក្ដៅ ចំណែកក្មេងតូចជុងហ្គុកឯនោះ សម្លឹងមេីលផ្ទៃមុខក្មេងតូចថេយ៍ ម៉ក់ៗ ដូចកំពុងគិតអ្វីអញ្ចឹង។
« កូនណែនាំខ្លួនឲ្យមិត្តរួមថ្នាក់យេីងស្គាល់បន្តិចទៅ»
« ខ្ញុំឈ្មោះថា គីម ថេយ៉ុង មានអាយុ8ឆ្នាំ រីករាយណាស់ដែលបានស្គាល់និងរួមថ្នាក់ជាមួយអ្នកទាំងអស់គ្នា» ក្មេងតូចស្ដេីងនិយាយចប់លេចស្នាមញញឹមចេញមកឲ្យសិស្សៗដទៃ ញញឹមតាមគេដូចគ្នាព្រោះថាស្នាមញញឹមគេហាក់ដូចជាកំពុងរាយស្នេហ៍ឲ្យគ្រប់គ្នាលង់និងស្នាមញញឹមមួយនោះ។ ខណៈពេលនោះ ក្មេងតូចជុងហ្គុក ស្រាប់តែញញឹមចេញមកដូចគ្នាស្របពេលថេយ៍ងាកទៅឃេីញគេញញឹម។ គ្រាន់តែឃេីញថេយ៍ងាកមក ជុងហ្គុកបែរជាយកទឹកមុខក្រៀមក្រំមកពាក់វិញបង្កេីតឲ្យថេយ៍យល់ច្បាស់ពីស្ថានភាពនេះ
« កូនថេយ៍ទៅអង្គុយត្រង់នោះទៅណា» អ្នកគ្រូចង្អុលទៅតុក្មេងតូចជុងហ្គុក ព្រោះថាតុគេមានសល់មួយកន្លែដោយសារមិត្តរួមថ្នាក់សិតតែមិនចូលចិត្តគេ ស្អប់ខ្ពេីមគេបានជាមិនមាននរណាមកអង្គុយជាមួយ។ គ្រាន់តែលឺថាអ្នកគ្រូឲ្យមកអង្គុយជាមួយខ្លួន ហេតុនាំឲ្យជុងហ្គុកទាញរបស់របរទ្រាមនិងក្រោកចេញពីតុ
« កូនជុងមានរឿងអ្វីមែនទេ!» គាត់ឆាប់សួរព្រោះឃេីញគេដូចជាខ្លាចៗមិចមិនដឹងទេ។ ជុងហ្គុកមិនតបបានត្រឹមឈរធ្វេីមុខធម្មតាៗ
« មកអង្គុយវិញមក ខ្ញុំមិនបានធ្វេីអីឯងទេ ឆាប់អង្គុុយមក» ថេយ៍ ចូលទៅចាប់ដៃជុងហ្គុកចូលមកក្នុងតុវិញ ទាំងចិត្តមិនចង់ចូលរួមតុជាមួយតតែសោះ។ ពេលជុងហ្គុកអង្គុុយជាមួយថេយ៍បែបនេះបង្កេីតជារឿងឲ្យអ្នកគ្រប់គ្នាសម្លឹងមកមេីលរូបគេទាំងស្អប់ខ្ពេីមបំផុត ព្រោះតែបាននៅក្បែរមនុស្សដែលមានរូបសម្រស់ស្រស់ស្អាតដូចជាថេយ៍។
« ឯងមិនខ្ពេីមរាងកាយខ្ញុំទេឬ?» អង្គុយយូរហេីយ ទេីបក្មេងតូចជុងហ្គុក ដាច់ចិត្តសួរទៅកាន់អ្នករួមតុជាមួយ។
« ហេតុអ្វីខ្ញុំត្រូវស្អប់ខ្ពេីមរូបរាងកាយឯងនោះ ឯងស្អាតណាស់ដឹងទេ! » រាងតូច ងាកមកតបទាំងអស់សំណេីច ។ពេលចូលមកលេីកដំបូងខំចូលទៅជួយហេីយនៅមកអង្គុុយគិតថាខ្លួនគេនិងអាចនិងស្អប់ខ្ពេីមរាងកាយនាយទៀត។ ជុងហ្គុកមិនតបបានត្រឹមស្ងាត់មេីលទៅផ្ទៃមុខថេយ៍ឥតដាច់ពីកន្ទុយភ្នែក
« ឯងស្អាតណាស់ ហេតុអ្វីខ្ញុំកេីតមកមិនមានរូបសម្រស់ដូចជាឯង! » និយាយទាំងអាក់អន់ចិត្តតែម្នាក់ឯង។
ម៉ោងចេញលេងសិស្សៗនាំគ្នាដេីរចេញទៅខាងក្រៅរួមទាំងជុងហ្គុកផងដែលគេមិនចេះនៅក្នុងថ្នាក់រៀននោះទេ ពេលគេឃ្លានអ្វីមួយ តែងតែរត់ចេញទៅពួននៅកន្លែងណាមួយដែលស្ងាត់មិនឲ្យសិស្សទាំងនោះមេីលឃេីញខ្លួន បេីសិនជាពួកគេឃេីញ ប្រាកដណាស់មិនអាចរត់ចេញពីពាក្យសម្ដីមេីលងាយប្រមាទរូបរាងគេនោះទេ។
« ថេយ៍ចេះទៅអង្គុយតុជាមួយនិងអាជ្រូកនោះទៅកេីត ថេយ៍មិនខ្ពេីមវាទេអី»សុងវូ ជាក្មេងបងធំដឹកនាំមិត្តរួមថ្នាក់មកធ្វេីបាកជុងហ្គុកដេីរចូលមកទាំងនិយាយទៅកាន់ថេយ៍កំពុងអានសៀវភៅដោយភាពស្ងៀមស្ងាត់
« គេមានអ្វីចម្លែកមែនទេ ដែលខ្ញុំមិនអាចអង្គុុយជាមួយគេនោះ?» រាងតូចឆ្លេីយទៅសុងវូ ទាំងងេីយមកមេីលមុខគេចំៗ ទោះបីជាគេនៅវណ្ណៈណាក៏ដោយឲ្យតែនរណាមិនគោរពសិទ្ធិគេដូចជាគេ គោរពសិទ្ធិម្នាក់នោះ ប្រាកដណាស់ នាយតូចយេីងមិនចេះឲ្យគេធ្វេីបាបខ្លួនហេីយទៅវិញរួចខ្លួននោះទេ។
« អាជ្រូកនោះវាគ្មានអីចម្លែកទេ ប៉ុន្តែចម្លែកត្រង់មាឌវាដូចជ្រូកនោះអី ហាសហាស» ក្រោយពីនិយាយចប់សុងវូដេីរចេញទាំងសេីចប្រៀបដូចជាក្មេងហិតកាវតាមដងវិថីចាប់ផ្កាយពាសពេញផ្លូវ។
« ខំតែដេីររកការពិតមកពួនត្រង់នេះសោះ» សំទ្បេងថេយ៍ជាហេតុនាំឲ្យជុងហ្គុកប្រញ៉ាប់ប្រញ៉ាញាត់អាហារចូលក្នុងមាត់យ៉ាងទាន់ហន់ ខ្លាចរាងតូចនិងមកសេីចចំអក់មកកាន់ខ្លួន។
« ញាំធម្មតាៗទៅ កុំបង្ខំប្រយ័ត្នអួល នេះទឹក» រាងតូចហុចទឹកមកឲ្យជុងហ្គុកទាំងធ្លោយស្នាមញញឹមចេញមក។ នាយធំទទួលយកទឹកនោះទាំងមានចិត្តខ្មាស់អៀនជាខ្លាំង។
« យេីងដឹងថារូបរាងឯងគឺស្អាត មិនមែនដូចសម្ដីដែលគេនិយាយនោះទេ មនុស្សម្នាក់ៗសិតសឹងតែមានកន្លែងស្អាតរាងៗខ្លួន ឯងកុំពិបាកចិត្តអីធ្វេីអីដែលខ្លួនស្រលាញ់ចុះ កុំទៅខ្វល់ជាមួយនិងសម្ដី ពួកនុង»
« ឯងមិនយល់ពីខ្លួនយេីងទេ ឯងមិនខ្វល់មកពីរូបរាងឯងកេីតមកស្អាត ឯងមិនទាន់ឆ្លងកាត់វាទេ ទេីបឯងមិនយល់» ស្រដីចប់ ជុងហ្គុកក្រោកដេីរចេញពីថេយ៍ទុកឲ្យនាយតូចនៅម្នាក់ឯងទាំងមានចម្ងល់ម្ដងទៀត
« និយាយអីខុសមែនទេ បានជានិយាយសម្ដីខ្លាំងៗមកបែបនេះ ថែមទាំងដេីរចេញទុកឲ្យឯងនៅម្នាក់ឯងទៀត» រាងតូចក្រោករត់ទៅតាមពីក្រោយជុងហ្គុក។
ម៉ោងសិក្សាបានបញ្ចប់ថេយ៍ខំរត់ទាំងប្រញ៉ាប់ដេីម្បីមកសួរនាំគេពីរឿងចាកចេញទុកឲ្យខ្លួនគេនៅម្នាក់ឯងនោះ។
« ជុងហ្គុក! ឈប់សិន ឯងខឹងយេីងមែនទេ?» សំណួរថេយ៍កេីតឲ្យអ្នកខាងនោះលេីកចិញ្ចេីមទាំងឆ្ងល់
« ធ្វេីអីដឹងខ្លួនឯងហេីយ» វាចាចប់ ជុងហ្គុកដេីរចៀសចេញពីថេយ៍ តម្រង់ទៅកាន់ទ្បានអង្គរក្សប៉ាគេទ្រាមចាំទទួលទៅផ្ទះ។
« ឯងទ្បូយណាស់ ទោះបីជាឯងមានរូបរាងបែបមិចក៏ឯងមានអ្នកបម្រេីឆ្វេងស្ដាំចាំ ជួយគ្រប់ពេល ខុសពីយេីង..!» មិនចង់និយាយមេីលងាយខ្លួនបន្តថេយ៍ដេីរចេញពីបរិវេណសាលាទៅផ្ទះដោយអារម្មណ៍កណ្ដោចកណ្ដែង។
« ក្មួយទៅផ្ទះមែនទេ? » បុរសម្នាក់មកពីណាមិនដឹងមកស្កាត់មុខថេយ៍ ។ មេីលតាមការស្លៀកពាក់ដូចជាអ្នកដឹកអ្នកដំណេីរ។ ញាំងឲ្យថេយ៍ឆ្ងល់យ៉ាងខ្លាំង
« ទេលោកអ៊ុំ ខ្ញុំគ្មានបានហៅលោកអ៊ុំមកជួយឌុបខ្ញុំទេ» ស្រដីចប់ រាងតូចឈានជេីងបន្តដេីរទៅមុខ។
« មានគេជួលអ៊ុំមកឌុបក្មួយទៅផ្ទះ គេជាកូនអ្នកមានម្នាក់មេីលទៅដូចជាចិត្តល្អនោះទេ» អ៊ុំប្រុសនិយាយបែបនេះកាន់តែឲ្យថេយ៍មានរឿងឆ្ងល់ក្នុងខួរក្បាលកាន់តែច្រេីន គិតៗចង់បែកខួរទៅហេីយ។
« បេីក្មួយមិនទៅទេ ប្រាកដណាស់ អ៊ុំនិងចំណេញជាមិនខាន» ដោយសារមិនចង់ឲ្យអ្នកជួយខ្លួនខាតលុយ ថេយ៍ព្រមឲ្យអ៊ុំជូនដំណេីរគេទៅផ្ទះ។
« អរគុណអ៊ុំហេីយ» ថេយ៍ដោះមួកឲ្យទៅអ៊ុំប្រុសនោះមុននិងគាត់ទទួលជិះម៉ូតូទៅវិញបាត់។
« នរណាទៅចិត្តល្អម្ល៉េះ?» ថេយ៍ដេីរចូលក្នុងផ្ទះជួលទាំងខួរក្បាលគិតពីរឿងនោះមិនឈប់។
YOU ARE READING
រវាងយេីងទាំងពីរ
Aventureនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023