Ep37: សម្ដីដូចគ្រាន់បេីដែល ចរឹកក៏ឆ្នាស់ឆ្នេីម

796 41 0
                                    

ព្រះអាទិត្យចាប់ផ្ដេីមលេចទៅបន្តិចម្ដងៗផ្លាស់ប្ដូរវេណជាមួយព្រះចន្ទឲ្យរះបំភ្លឺភពផែនដីម្ដង កាលដែលមេឃងងឹតម្ដងបន្តិចៗបែបនេះ ពន្លឺភ្លេីងអគារនានាក្នុងទីក្រុងសេអ៊ូលបានដំណេីរការឆ្វេកឆ្វាច់ពាសទីពាសកាល សម្រស់កណ្ដាលទីក្រុងរីកសាយអួតដល់ទីក្រុងដទៃៗទៀត។

រាងល្អិតកាន់កាបូកពណ៍ខ្មៅឈរនៅខាងមុខភោជនីយដ្ឋានតាមទីតាំងត្រូវណាត់ជួបភ្ងៀវម្នាក់កាលពីថ្ងៃមិញ។ ចំណែកការងារថតផលិតផលនោះគេសុំលេីកទៅថ្ងៃក្រោយ ព្រោះតែម្ចាស់ក្រុមហ៊ុនធ្វេីឲ្យរូបគេខូចអារម្មណ៍ហេីយទោះបីបន្តធ្វេីក៏មិនល្អឥតខ្ចោះ។

ជំហានបោះដំណេីរចូលទាំងភាពជឿជាក់បូករួមនឹងកេរ្តិ៍ឈ្មោះល្បីរន្ទឺមិនព្រួយភ្លេចក្នុងភាពជឿជាក់នេះទ្បេីយ។ ដេីរបានបន្តិច បុគ្គលិកម្នាក់ចូលមករាក់ទាក់ខុសពីភោជនីយដ្ឋានដទៃ នាយស្ដេីងកេីតជាចម្ងល់ភ្លាមៗ តាំងពីចូលទទួលទានហាងណាក៏បុគ្គលិកមិនធ្វេីដល់ថ្នាក់នឹងផង ចុះនេះជាអ្វី?។

« សួស្ដី ថេយ៍ អញ្ចេីញអង្គុយសិនចុះ» បុរសវ័យកណ្ដាលប៉ុន្តែមុខមាត់វិញនៅក្មេងខ្ចីល្វក់ ស្លៀកពាក់បែបថ្លៃថ្នូរ អាកប្បកិរិយាអាចទុកចិត្តបាន។ មាឌតូចដាក់ខ្លួនចុះញញិមជាប់ មុនហេីបមាត់និយាយ

« សុំទោសដែលធ្វេីឲ្យលោកចាំយូរ»

« មិនអីទេ! ខ្ញុំទេីបមកដល់អម្បាញ់មិញដែល ហេីយក៏កម្មង់មុខម្ហូបឲ្យហេីយទៅ អញ្ចេីញទទួលទានសិនចុះចាំនិយាយរឿងការងារ»

ទន្និភាពអ្នកទាំងពីបន្តទទួលទានជាមួយគ្នាដោយភាពស្ងាត់ជ្រងំគ្មានមនុស្សម្នាណាចូលមករំខានតតែសោះ។ ក្រោយពីញាំអស់មួយចានតូចល្មម នាយស្ដេីងលេីកែវទឹកមកអក់ចូលក្នុងពោះ។

« ថេយ៉ុង ត្រូវការទទួលទានស្រាដែលទេ» បុរសនោះពោលទ្បេីង រាងតូចក្រវីក្បាលបដិសេធទាំងញញិមជាប់ផ្ទៃមុខ។

« អញ្ចឹងលោកឆាប់និយាយការងារមក ខ្ញុំមកតែម្នាក់ឯងគ្មានអង្គរក្សតាមមកទេ » ថេយ៍ ស្រដីទ្បេីងកែវភ្នែកសម្លឹងមេីលទម្រង់មុខបុរសឋិតពីមុខខ្លួនដោយមិនព្រិចសម្បីបន្តិច។

រវាងយេីងទាំងពីរ Where stories live. Discover now