Ep11:មានការងារធ្វេី

954 55 2
                                    

+ប្រទេសសហរដ្ឋអាមេរិក

នៅក្នុងបរិវេណសកលវិទ្យាល័យមួយឋិតចំកណ្ដាលនៃរដ្ឋកាលីហ្វ័រញ៉ាមាននិសិត្សមកពីប្រទេសផ្សេងៗគ្នាមានទាំងមកទ្វីបអាសុី ទ្វីបអូស្រ្តាលី ទ្វីបអាហ្រ្វិកជាដេីម។

កម្លោះសង្ហារជនជាតិកូរ៉េម្នាក់ដែលអ្នកគ្រប់គ្នាស្គាល់ថាជាប្រុសសង្ហារដាច់គេក្នុងផ្នែកគ្រប់គ្រងថែមទាំងមានទេពកុសលអស្ចារ្យខាងផ្នែកកីទ្បាទៀតផង។

នារីៗគ្រប់ជនជាតិងាកមេីលសឹងតែមិនចង់បិទភ្នែកវិញទៅហេីយ។ រឿងគួរឲ្យស្ដាយនោះកម្លោះសង្ហារម្នាក់នេះមាន មនុស្សក្នុងចិត្តរួចទៅហេីយ នារីក្នុងបេះដូងនាយនោះជាជនជាតិកូរ៉េដូចគ្នា ប៉ុន្តែនាងមករស់នៅសហដ្ឋអាមេរិកមុននាយកម្លោះទៅទៀត។

ពេលនេះរាងក្រាស់កំពុងស្ថិតក្នុងស្តាតកីទ្បាបាល់ទះ ពាក់អាវដៃខ្លី ខោជេីងដៃ បញ្ចេញសាច់សរខ្ចីបែបជបជាតិកូរ៉េ ធ្វេីឲ្យអ្នកមកទូស្សនៈ ស្រែកហោរទ្បេីងគង់រំពងពេញស្តាត។

+ ផាំង ~

« យេ៎...! ក្រុមប្រុសស្អាតឈ្នះហេីយ...អ៊ូរ..»

មួយសាវីសចុងក្រោយរបស់នាយសង្ហារជនជាតិកូរ៉េ បង្កឲ្យអ្នកគាំទ្រទាំងប្រុសទាំងស្រីនាំគ្នាក្រោកឈរស្រែកហោចង់បែកស្ដាតបាល់ទះ។ ក្រោយពីទទួលបានជ័យជម្នះខាងគូរប្រយុទ្ធ នាយសង្ហារដេីរតម្រង់មកសង្សារទាំងញញឹមពព្រាយ។

« បែកញេីសអស់ហេីយ! អោនបន្តិចមកអូនជូតញេីសឲ្យ» នារីស្លូតបូត យីន ម៉ារី សក់វែងទម្លាក់ បបូរមាត់ផ្កាឈូកបែបរម្យទុំខុសពីស្រីៗដទៃក្នុងសកលវិទ្យាល័យនេះ។ នាងទាញកន្សែងចេញពីហោប៉ាវយកមកជូតផ្ទៃមុខជុងហ្គុកស្រាលៗ។

« ជុង...នេះទឹកអូនយកមកឲ្យបង»

« សង្សារនរណាគេនេះ! គួរឲ្យស្រលាញ់ម្ល៉េះទេ» នាយទទួលទឹកក្នុងដៃអ្នកជាសង្សារទាំងពោលពាក្យញោះលេងជាមួយ

« សង្សារបងទេដឹងឬជាអនាគតប្រពន្ធបង! ជួយប្រាប់អូនបន្តិចទៅមេីល!» នាងពេបមាត់ដាក់នាយខ្ពស់ស្រទ្បះបែបខ្ជូតៗ

« កុំធ្វេីមុខបែបហ្នឹង! បងទ្រាំមិនបាន ចាប់បឺតមាត់កណ្ដាលហ្វូងមនុស្សឥទ្បូវ»

រវាងយេីងទាំងពីរ Where stories live. Discover now